ផ្លែចេក និងផ្លែប៉ោម តើមួយណាល្អចំពោះសុខភាព?

ផ្លែចេក គឺជាផ្លែឈើ​ដែលប្រជាជនខ្មែរនិយមទទួលទាន ហើយ​មានដាំស្ទើរតែគ្រប់ផ្ទះនៅតាមទីជនបទ, ដោយ​ឡែក​ផ្លែប៉ោម មិន​អាច​ដាំដុះ​នៅ​ក្នុងប្រទេស​កម្ពុជាបានទេ ដោយផ្លែឈើនេះត្រូវបាននាំចូលពីក្រៅប្រទេស។ តែយ៉ាងណាផ្លែឈើទាំងពីរប្រភេទនេះ សុទ្ធតែជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកស្រឡាញ់សុខភាព។ បើប្រៀបធៀបចំពោះផ្លែឈើទាំងពីរនេះ តើមួយ​ណាល្អចំពោះសុខភាពជាង?

យោង​តាមគេហទំព័រ loseit.com ការទទួលទានផ្លែចេក ឬផ្លែប៉ោមនៅពេលព្រឹក នឹងជួយផ្ដល់ថាមពលដល់រាងកាយ ដើម្បីបំពេញការងារបានយ៉ាងល្អបំផុត។ ផ្លែឈើទាំងពីរប្រភេទនេះ សុទ្ធតែមានផ្ទុកនូវកាបូអ៊ីដ្រាត (Carbs) ព្រមទាំងមានវីតាមីន C, ប៉ូតាស្យូម, ម៉ាញេស្យូម និងសារធាតុ Phytochemicals ផងដែរ។

អត្ថប្រយោជន៍សុខភាព របស់ផ្លែចេក

ផ្លែចេកសម្បូរទៅដោយម៉ាញេស្យូម ប៉ូតាស្យូម និងជាតិរ៉ែផ្សេងៗទៀត ដែលធ្វើឱ្យវាក្លាយជាប្រភពថាមពលរហ័ស និងជួយទ្រទ្រង់សាច់ដុំ ទោះបីជាវាមានជាតិកាបូអ៊ីដ្រាតខ្ពស់បន្តិចក៏ដោយ។ ផ្លែចេក ជាពិសេសនៅពេលវានៅមិនទាន់ទុំល្អ មានផ្ទុកនូវម្សៅធន់ (Resistant starches) ដែលជួយពន្លឿនការបឺតស្រូបជាតិកាបូអ៊ីដ្រាត និងបង្កើនភាពស៊ាំទៅនឹងអាំងស៊ុយលីន។ នៅពេលវាទុំ វានៅតែផ្តល់នូវសមាសធាតុដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម និងអាចជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម (Oxidative stress)។ សម្រាប់អ្នកហាត់ប្រាណ ឬត្រូវការថាមពលភ្លាមៗ ផ្លែចេកគឺជាជម្រើសដ៏ស័ក្តិសមបំផុត។

អត្ថប្រយោជន៍សុខភាព របស់ផ្លែប៉ោម

ប្រសិនបើអ្នកចង់បានអារម្មណ៍ឆ្អែតបានយូរ និងគ្រប់គ្រងជាតិស្ករ ផ្លែប៉ោមគឺជាជម្រើសល្អ។ ផ្លែប៉ោម មានជាតិសរសៃ (Fiber) ខ្ពស់ ជួយឱ្យប្រព័ន្ធរំលាយអាហារដើរស្រួល និងកាត់បន្ថយការឃ្លាន។ ប៉ោម ក៏​ជួយ​ដល់សុខភាពបេះដូង ព្រោះវាសម្បូរទៅដោយសារធាតុ Polyphenols ដែលជួយបញ្ចុះជាតិខ្លាញ់អាក្រក់ (LDL) និងការពារសរសៃឈាម។

យ៉ាងណាក៏ដោយ​ជាដំបូន្មានពីអ្នកជំនាញ ពិសេសសមាគមបេះដូងអាមេរិក (AHA) ណែនាំឱ្យទទួលទានផ្លែឈើឱ្យបាន ៤ ចំណែកក្នុងមួយថ្ងៃ។ ដូច្នេះ ការទទួលទានទាំងផ្លែចេក និងផ្លែប៉ោមផ្លាស់ប្តូរគ្នា គឺជាវិធីដ៏ល្អបំផុតដើម្បីទទួលបានជីវជាតិគ្រប់មុខ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី