យុវជនអំពាវនាវឱ្យបន្តថែរក្សាអត្តសញ្ញាណជាតិ តាមរយៈការលេងល្បែងប្រជាប្រិយ និងរាំចង្វាក់ខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់យុវជនជំនាន់ក្រោយ, ជាក់ស្តែង កញ្ញា កែវ ពេជ្រចិន្តា និង កញ្ញា ច្រឹង សុខី ដែលជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញពីសារៈសំខាន់នៃការលេងល្បែងប្រជាប្រិយ និងការរាំចង្វាក់ប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដោយថា សកម្មភាពទាំងនេះ មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងការតភ្ជាប់ទំនាក់ទំនងក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីមោទនភាពជាតិ ពង្រឹងសុខភាពរាងកាយ និងជាការការពារកេរដំណែលដូនតាខ្មែរឱ្យនៅគង់វង្សផង។

កញ្ញា កែវ ពេជ្រចិន្តា ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ AMS ថា បច្ចុប្បន្ន យុវជនគួរបន្តចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងរាំចង្វាក់ប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ ពីព្រោះវាជាការពង្រឹងអត្តសញ្ញាណខ្មែរ និងការចូលរួមក្នុងវប្បធម៌របស់យើង។ ពេជ្រចិន្តា បន្តថា ការលេងល្បែងប្រជាប្រិយ និងរាំចង្វាក់ប្រជាប្រិយខ្មែរ អាចជួយឱ្យយុវជនទទួលបានបទពិសោធន៍ថ្មីៗ និងការភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ។

កញ្ញា កែវ ពេជ្រចិន្តា ជានិស្សិតឆ្នាំទី៤ ជំនាញទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

និស្សិតឆ្នាំទី៤ ជំនាញទេសចរណ៍រូបនេះ លើកឡើងថា ការលេងល្បែងប្រជាប្រិយខ្មែរបានផ្ដល់ប្រយោជន៍ជាច្រើន ដូចជា ការអភិវឌ្ឍសមត្ថភាពសង្គម ការបង្កើតទំនាក់ទំនង និងការជួយទៅដល់សុខភាពរាងកាយ។ ចិន្តា ស្គាល់ និងចេះលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ទាញព្រ័ត្រ, ខ្លែងឆាបកូនមាន់, វាយក្អម, លោតបាវ, លាក់កន្សែង និងល្បែងប្រជាប្រិយជាច្រើនផ្សេងទៀត។

ក្រៅពីលេងល្បែងប្រជាប្រិយ កញ្ញា ពេជ្រចិន្តា ក៏ចូលចិត្តរាំចង្វាក់ប្រជាប្រិយខ្មែរដែរ ដូចជា រាំវង់ និងរាំក្បាច់ ពីព្រោះវាជារបៀបដើម្បីបង្ហាញអារម្មណ៍រីករាយ និងការប៉ិនប្រសប់របស់នាងក្នុងការរាំ ក៏ដូចជាបង្ហាញពីប្រពៃណីនៃសិល្បៈតន្ត្រីខែ្មរដែលបន្សល់ទុកតាំងពីជំនាន់ដើមរហូតដល់បច្ចុប្បន្ន។

របាំប្រជាប្រិយខ្មែរ ជាការសប្បាយកម្សាន្តអារម្មណ៍ និងអាចបង្កើតពេលវេលាល្អកំឡុងពេលរាំកម្សាន្តជាមួយមិត្តភក្តិ និងមនុស្សថ្មីៗជាដើម

កញ្ញា កែវ ពេជ្រចិន្តា អំពាវនាវទៅកាន់យុវជនខ្មែរឯទៀតឱ្យ​បន្តលេងល្បែងប្រជាប្រិយខ្មែរ និងរាំចង្វាក់ប្រជាប្រិយខ្មែរ ព្រោះវាជាការសំខាន់ក្នុងការរក្សាអត្តសញ្ញាណខ្មែរ និងការពារវប្បធម៌របស់ខ្មែរទៅកាន់ក្មេងជំនាន់ក្រោយ។

កញ្ញា ច្រឹង សុខី ជានិស្សិតជំនាញអក្សរសាស្រ្តខ្មែរ ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកហាត់រាំរបាំដែរ

ជាមួយគ្នានេះ កញ្ញា ច្រឹង សុខី ជានិស្សិតជំនាញអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកហាត់រាំរបាំផងដែរ យល់ថា បច្ចុប្បន្ន យុវជនគួរបន្តចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងរាំចង្វាក់ប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ព្រោះថា ការលេងល្បែងប្រជាប្រិយ និងការរាំចង្វាក់ប្រជាប្រិយខ្មែរ សុទ្ធតែបង្ហាញនូវអត្តសញ្ញាណជាតិដែលដូនតាខ្មែរបានបន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយ។ ពិសេស គឺជួយសើកស្ទួយ និងថែរក្សាវប្បធម៌-អរិយធម៌ខ្មែរឱ្យបានគង់វង្ស និងល្បីសុះសាយទាំងក្នុង និងក្រៅប្រទេស។

កញ្ញា ច្រឹង សុខី ចូលចិត្តរាំចង្វាក់ប្រជាប្រិយខ្មែរ ដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវជាដើម។ ពិសេសជាងគេនោះ កញ្ញាក៏ចូលចិត្តរបាំក្បាច់បុរាណខ្មែរដែរ ហើយថ្មីៗនេះ កញ្ញា សុខី បានចាប់ផ្តើមរៀនរាំរបាំក្បាច់បុរាណខ្មែរផងដែរ។

ខ្ញុំចូលចិត្តរាំរបាំប្រជាប្រិយខ្មែរ ព្រោះខ្ញុំស្រឡាញ់វប្បធម៌អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ ខ្ញុំចង់ក្លាយជាចំណែកមួយក្នុងការលើកស្ទួយ និងថែក្សារអភិរក្សកេរតំណែលឱ្យបានស្ថិតស្ថេរគង់វង្សជានិរន្តរ៍

និយាយពីល្បែងប្រជាប្រិយខ្មែរវិញ និស្សិតជំនាញអក្សរសាស្រ្តខ្មែររូបនេះ បញ្ជាក់ថា កញ្ញាស្គាល់ និងចេះលេងល្បែងប្រជាប្រិយខ្មែរដូចជា ល្បែងស្ដេចចង់ ឬអៀវ ល្បែងចោលឈូង ល្បែងចាប់កូនខ្លែង ល្បែងលោតអន្ទាក់ ល្បែងលាក់កន្សែង ល្បែងឱបត្រឡាច ល្បែងប្រជល់មាន់ ល្បែងគ្របមាន់ ល្បែងបិទពួន ល្បែងបោះអង្គញ់ ល្បែងគោះត្រឡោក ល្បែងទាត់សី ល្បែងទាញព្រ័ត្រ ល្បែងកូនគោល ល្បែងរាវបង្កង ល្បែងចោះប្រមាត ល្បែងលាក់កូនកាស ល្បែងលាក់ធ្យូង ល្បែងប៉ក់ចាប ល្បែងចត្រង្គ ឬអុក ឬល្បែងឈើត្រង់ និងល្បែងស្វាដណ្ដើមស្លឹកឈើ។

កញ្ញា ច្រឹង សុខី បន្ថែមថា ការលេងល្បែងប្រជាប្រិយខ្មែរ មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ប្រយោជន៍សំខាន់ៗជាច្រើនដូចជា ទី១. ថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិ ៖ ជួយឱ្យកូនខ្មែរជំនាន់ក្រោយស្គាល់ និងចេះថែរក្សាកេរដំណែលពីដូនតា កុំឱ្យបាត់បង់ទៅតាមសម័យកាល, ទី២. ពង្រឹងសាមគ្គីភាព និងមិត្តភាព ៖ ការលេងជាក្រុម ដូចជា ទាញព្រ័ត្រ បោះអង្គញ់ តម្រូវឱ្យមានការសហការគ្នា បង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាពរវាងអ្នកភូមិ និងមិត្តភក្តិ, ទី៣.សុខភាពរាងកាយ ៖ ល្បែងជាច្រើនជាការហាត់ប្រាណបែបកម្សាន្ត ដែលជួយឱ្យរាងកាយរហ័សរហួន មានកម្លាំងមាំមួន និងបញ្ចេញញើសបានល្អ ដូចជា ល្បែងចោលឈូង វាយក្អម។ ទី៤. សុខភាពផ្លូវចិត្ត ៖ ជួយកាត់បន្ថយភាពតានតឹង បង្កើតស្នាមញញឹម និងសម្លេងសើចសប្បាយ រំសាយអស់ទុក្ខកង្វល់ពីការងារ និងទី៥. បណ្តុះស្មារតីប្រុងប្រយ័ត្ន និងបញ្ញា ៖ ល្បែងខ្លះតម្រូវឱ្យប្រើបច្ចេកទេស ភាពវៃឆ្លាត និង​ការប្រុងប្រយ័ត្នខ្ពស់ ដូចជា ល្បែងលាក់កន្សែង ស្ដេចចង់ ដែលជួយបង្ហាត់ខួរក្បាលឱ្យរហ័សរហួន។

ជាមួយគ្នានេះ សុខី លើកទឹកចិត្តឱ្យយុវជន ព្រមទាំងប្រជាជនខ្មែរទាំងអស់ នៅតែបន្តលេងល្បែងប្រជាប្រិយខ្មែរ និងរាំចង្វាក់ប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាពិធីបុណ្យផ្សេងៗ ដើម្បីលើកស្ទួយនិងថែរក្សាវប្បធម៌ដ៏ផូរផង់របស់ខ្មែរឱ្យនៅគង់វង្ស និងល្បីសុះសាយទាំងក្នុង និងក្រៅប្រទេស ជាពិសេសបង្ហាញទៅកាន់ពិភពលោកថា ជារបស់ខ្មែរ ខ្មែរជាម្ចាស់ដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី