កំណែទម្រង់ឧត្តមសិក្សា ៖ រដ្ឋមន្រ្តីអប់រំ​ ណែនាំគ្រឹះស្ថានឧត្តមសិក្សា សិក្សាពីតម្រូវការ​ទីផ្សារ​ការងារ ដើម្បីធានា​ដល់និស្សិតមានការងារធ្វើសមស្របតាមជំនាញ

ជាការចូលរួមចំណែក​ក្នុងការ​អនុវត្ត​កម្មវិធីកំណែទម្រង់​ឧត្តមសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ដោយ​ណែនាំ​ដល់គ្រឹះស្ថានឧត្តមសិក្សា​ទាំងអស់ គួរសិក្សា​ឱ្យ​បាន​ច្បាស់ពីតម្រូវការ​ទីផ្សារ​ការងារបច្ចុប្បន្ន និង​អនាគត ដើម្បីធានាថា និស្សិត​ដែលបញ្ចប់​ការ​សិក្សា ទទួលបាន​ការងារធ្វើសមស្រប​ទៅតាមជំនាញ។

ក្នុង​សិក្សា​សាលា​ស្តីពី “ការចែករំលែក​បទពិសោធ​នៃការ​អនុវត្ត​កម្មវិធីកំណែទម្រង់​ឧត្តមសិក្សា” ធ្វើឡើង​នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពីថ្ងៃចន្ទ ដោយ​មានការ​ចូលរួមពីសាកលវិទ្យាល័យធំៗនៅកម្ពុជា ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុក​ដាក់ធ្វើទំនើប​កម្មវិស័យ​អប់រំកម្រិតឧត្តមសិក្សា​តាមរយៈការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការបោះពុម្ពផ្សាយ និងការដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងប្រព័ន្ធការងារ ការរៀននិងបង្រៀន។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា តាមរយៈការសិក្សារៀនសូត្រពីបណ្តាប្រទេសជឿនលឿន កម្ពុជាត្រូវកំណត់ទិសដៅ​អាទិភាពឱ្យបាន​ត្រឹមត្រូវ ជាពិសេសនៅពេលដែលធនធានយើងមានកម្រិត យើងត្រូវពង្រឹងការសហការ​គ្នាឱ្យកាន់តែ​មានប្រសិទ្ធភាព​ដើម្បីប្រើប្រាស់ធនធានឱ្យអស់សក្ដានុពល និងបង្កើតយន្តការលើកទឹកចិត្ត​ដល់សាស្ត្រាចារ្យ​និងអ្នកស្រាវជ្រាវដែលមានស្នាដៃ ទាក់ទាញអ្នកមានសមត្ថភាព បង្កើនកិច្ចសហការជាមួយ​វិស័យឯកជន​ដើម្បីធានាថា ការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សាពិតជាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែងតាមរយៈការរៀបចំប្រព័ន្ធវាយតម្លៃគុណភាពនិងសមត្ថភាពរបស់និស្សិតជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានផ្តល់អនុសាសន៍​មួយចំនួនទៀត ដោយជំរុញ​ឱ្យ​ រៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសដើម្បីពិភាក្សាចែករំលែកបទពិសោធ វិធីសាស្ត្របង្រៀនថ្មីៗ ជំរុញឱ្យបាននូវការចាប់ផ្តើមសកម្មភាពកែលម្អតែម្តងជាជាងការពិភាក្សាតែលើទ្រឹស្តី, ត្រូវបញ្ចូលកម្មវិធីសហគ្រិនភាព នវានុវត្តន៍ និងរៀបចំកម្មវិធីប្រកួតប្រជែងផ្សេងៗ។

គ្រឹះស្ថានឧត្តមសិក្សា​នានា ត្រូវ​លើកកម្ពស់ស្តង់ដាកម្មវិធីសិក្សា រៀបចំកម្មវិធីសិក្សាអន្តរជាតិ បង្កើត Dual degree ឬ Sandwich Program និងការផ្លាស់ប្តូរនិស្សិត ក៏​ដូចជា ធ្វើទំនើបកម្មអភិបាលកិច្ចឧត្តមសិក្សា ឬគ្រឹះស្ថានឧត្ដមសិក្សាឈរលើមូលដ្ឋាន AUN ដោយបន្ស៊ីគ្នារវាងស្តង់ដាគ្រប់គ្រងថ្នាក់ជាតិនិងថ្នាក់តំបន់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...