ក្រសួងការងារ ចុះ MoU ​ជាមួយ​ក្រុមហ៊ុនចិន Geely Talent ​លើកកម្ពស់គំនិតច្នៃប្រឌិត​ក្នុងវិស័យ TVET តាមរយៈ​ការ​ប្រើប្រាស់ AI

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង​ដោយ​ឯកឧត្តម ជា កុសល កាលពីសប្តាហ៍​កន្លងទៅនេះ បាន​ចុះអនុស្សរណៈ នៃការយោគ​យល់គ្នា (MoU) ជាមួយ​ក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៦ នៃក្រុមហ៊ុន Geely Holding Group ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់គុណភាព និងគំនិតច្នៃប្រឌិតនៅក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI)។

យោង​តាម​ការ​ប្រកាស​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចសហការនេះ រួមបញ្ចូលទាំងការរចនា​គំរូអប់រំសម័យថ្មី ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចែករំលែកធនធានរយៈពេលវែង ក៏ដូចជាលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ និងការផ្លាស់ប្ដូរបទពិសោធគ្រូ-និស្សិត ដើម្បីឆ្លើយ​តបនឹង​តម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមទិសដៅឧស្សាហកម្ម៤.០។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ មានប្រសាសន៍ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​មាន​រយៈពេល៣ឆ្នាំ ដោយផ្តើមពីថ្ងៃតី១ ខែមករា ឆ្នាំ២០២៦ រហូត​ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៩។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ

បើតាម ឯកឧត្តម ស៊ុន មេសា តាមរយៈ MoU នេះ នឹង​ផ្តល់​ផលប្រយោជន៍​ដូចជា ការអភិវឌ្ឍមាតិកានៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត AI ដោយប្រើប្រាស់គម្រូដែលមានស្រាប់របស់ក្រុមហ៊ុន Geely Talend Development Group លើការហ្វឹកហ្វឺនជំនាញ, ការហាត់ការ, ការសិក្សាតាមរយៈការអនុវត្តផ្ទាល់, ការស្វែងរកការងារធ្វើ និងសេវាផ្តល់ការងារ ដែលមានភាពស៊ីសង្វាក់គ្នា។

ថែមពីនេះ ក៏មានការពង្រឹងការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី និងថ្នាក់បណ្តុះបណ្តាល​ដោយផ្តោតលើ​ឯកទេសឧស្សាហកម្ម ក៏​ដូចជា​ការ​អភិវឌ្ឍមជ្ឈមណ្ឌលបណ្តុះបណ្តាល និងកម្មវិធីបណ្តុះបណ្តាលជនបង្គោល ដើម្បីបង្កើនប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដល់សិក្ខាកាម។ ជាពិសេស​ទៅទៀតនោះ គឺការសម្រួលដល់​ការផ្លាស់ប្តូរ​បទសោធន៍សម្រាប់សិក្ខាកាម និងអ្នកហ្វឹកហ្វឺន និងការហាត់ការនៅក្រៅប្រទេសជាដើម។

សូមជំរាបជូនថា ក្រុមហ៊ុន Geely Talent Development Group គឺជាផ្នែកមួយដ៏សំខាន់របស់ក្រុមហ៊ុន Geely Holding Group ជាក្រុមហ៊ុនមេរបស់រថយន្ត Geely, Volvo, Lotus និង Zeekr ជាដើម។ ក្រុមហ៊ុន Geely Talent Development Group មានបេសកកម្មសំខាន់ ក្នុងការ​ធ្វើ​សមាហរណកម្ម​រវាងឧស្សាហកម្ម និង​ការអប់រំ ដោយ​មានន័យថា ក្រុមហ៊ុន​នេះ និងសហការជាមួយ​សាកលវិទ្យាល័យ ក៏​ដូចជាវិទ្យាស្ថាននានា​ ដើម្បី​បណ្តុះបណ្តាល​សិស្ស​ឱ្យ​ចេះ​ជំនាញ​ជាក់ស្តែង​ដែល​រោងចក្រ និងក្រុមហ៊ុន​ត្រូវ​ការ ដូចជា​ការផលិតរថយន្ត, ការ​រចនា, បច្ចេកវិទ្យា AI និងការ​បង្កើតថាមពលថ្មីជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...