ហ្វាំងឡង់បញ្ចូលការអប់រំ AI និងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ចាប់ពីមត្តេយ្យសិក្សា

ខណៈបញ្ញាសិប្បនិម្មិត (AI) កាន់តែមានសារៈសំខាន់ក្នុងជីវិតប្រចាំថ្ងៃ និងនៅក្នុងថ្នាក់រៀន ប្រទេសហ្វាំងឡង់កំពុងបំពាក់ជំនាញចាំបាច់នេះដល់គ្រូបង្រៀន និងសិស្សានុសិស្ស។

រដ្ឋមន្ត្រីក្រសួងអប់រំហ្វាំងឡង់ លោក Anders Adlercreutz បានលើកឡើងថា សង្គមត្រូវតែពង្រឹងអក្ខរកម្ម AI និងពង្រឹងការការពារ ប្រឆាំងនឹងព័ត៌មានមិនពិត ដោយចាប់ផ្ដើមពីថ្នាក់មត្តេយ្យសិក្សា។

លោកបន្តថា វាជារឿងសំខាន់ ក្នុងការបង្កើនសមត្ថភាពសម្រាប់កុមារ និងសិស្សានុសិស្ស ដើម្បីដឹងថា AI ជាអ្វី ក្នុងគោលដៅជួយឱ្យពួកគេអាចក្លាយជាអ្នកប្រើប្រាស់ ដែលមានទំនួលខុសត្រូវ។ លោកសង្កត់ធ្ងន់ថា អក្ខរកម្ម​ AI គឺមានភាពជាប់ទាក់ទងគ្នាខ្លាំង មានន័យថា វាអាចជួយមនុស្សឱ្យសម្គាល់ការពិត ក្នុងភាពមិនពិត ព្រមទាំងអាចនិយាយអំពីការយល់ដឹងទាក់ទងនឹងរបៀបដែល AI ដំណើរការ និងរបៀបដែលព័ត៌មានទាំងនោះ ត្រូវបានបង្កើតឡើង។

លោក Adlercreutz បានបញ្ជាក់ថា ហ្វាំងឡង់កំពុងព្យាយាមរក្សាតុល្យភាពរវាងពិភពឌីជីថល និងការរស់នៅក្នុងជីវិតជាក់ស្ដែង។ លោកបន្ថែមថា ហ្វាំងឡង់ កំពុងព្យាយាម ស្វែងរកវិធីទាញយកប្រយោជន៍ពីពិភពទាំង២នេះ ដើម្បីឱ្យអ្នកជំនាន់ក្រោយរបស់យើង ក្លាយជាពលរដ្ឋល្អ និងមានចំណេះដឹង។

លោកបានកត់សម្គាល់ថា ការគ្រប់គ្រងការចូលប្រើឌីជីថលគឺជាបច្ចេកទេសដ៏លំបាក ហើយតម្រូវឱ្យមានការទទួលខុសត្រូវកាន់តែច្រើនពីអ្នកបង្កើតវេទិកាបណ្ដាញសង្គម។

លោកបានបន្ថែមថា ប្រទេសជាច្រើននៅតែកំពុងតស៊ូ ដើម្បីបង្កើតកន្លែងសុវត្ថិភាពមួយ ដែលកុមារអាចរួមរស់ជាមួយពិភពឌីជីថលដោយមិនរងផលប៉ះពាល់។

គួរបញ្ជាក់ថា ខណៈពេលដែលប្រទេសជាច្រើន បានចាត់វិធានការ ដើម្បីគ្រប់គ្រងសកម្មភាពអនឡាញរបស់កុមារ។ ប្រទេសអូស្ត្រាលីក៏​បានដាក់ចេញនូវការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្នកមានអាយុក្រោម ១៦ឆ្នាំចាប់ពីថ្ងៃទី១០ ខែធ្នូ ហើយប្រទេសម៉ាឡេស៊ីកំពុងពិចារណាលើវិធានការស្រដៀងគ្នានេះ។ ប្រទេសហ្វាំងឡង់ក៏កំពុងចូលរួមក្នុងការជជែកពិភាក្សាថ្នាក់ជាតិរបស់ខ្លួនផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...