ទីភ្នាក់ងារកយកា ចូលរួម​កសាងសមត្ថភាពមន្រ្តីកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

មន្ត្រីរាជការកម្ពុជាប្រមាណ ៣០រូប រួមមានតំណាងមកពីក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន ក្រសួងចំនួន៥ទៀត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព (SCTWG) បានចូលរួមកម្មវិធីតម្រង់ទិស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មុនចេញដំណើរ ទៅចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលចំនួនបីវគ្គ នៅសាធារណរដ្ឋកូរ៉េ ក្នុងខែតុលានេះ។

កម្មវិធីបណ្ដុះបណ្ដាលទាំងនោះរួមមាន ៖ ១)-ការកសាងសមត្ថភាពសម្រាប់ក្រសួងយុត្តិធម៌ស្ដីពីការប្រឆាំងការសម្អាតប្រាក់ដោយការអនុវត្តកោសល្យវិច្ច័យឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា, ២)-ការកសាងសមត្ថភាពស្ដីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់វិស័យឧស្សាហកម្មនៅក្នុងប្រទេសនៅអាស៊ីបូព៌ា និង ៣)-ការពង្រឹងសមត្ថភាពសម្រាប់ការធ្វើផែនការ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពនៅកម្ពុជា។

កម្មវិធីសម្រាប់ក្រសួងយុត្តិធម៌ ដោះស្រាយតម្រូវការបន្ទាន់របស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើតមាន ដោយផ្តោតលើបច្ចេកទេសកោសល្យវិច្ច័យឌីជីថល ដើម្បីបង្កើនការស៊ើបអង្កេត ការកាត់ទោស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្មវិធីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់សម្រាប់ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) និងកម្មវិធីបណ្តុះបណ្តាលលើការរៀបចំផែនការទីក្រុងនិរន្តរភាព ត្រូវបានរៀបចំឡើងដើម្បីគាំទ្រចំនុចអាទិភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយត្រូវបានរំពឹងថានឹងរួមចំណែកដល់ការកសាងសមត្ថភាពស្ថាប័ននៅក្នុងវិស័យសំខាន់ៗទាំងនេះ។

លោក ហ៊ត ស្រ៊ឺ (Mr. Hort Sroeu) អ្នកជំនាញការជាន់ខ្ពស់ប្រចាំការិយាល័យកយកាប្រចាំនៅប្រទេសកម្ពុជា បានកត់សម្គាល់ថា កម្មវិធីទាំងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកូរ៉េ និងកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិរបស់ប្រទេសកម្ពុជាផងដែរ។

កម្មវិធីបណ្តុះបណ្តាលរបស់កយកា ដែលគេស្គាល់ថាជាកម្មវិធីការកែលម្អសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក (CIAT) ឬកម្មវិធីបណ្តុះបណ្តាល ដែលផ្តោតលើការពង្រឹងសមត្ថភាពអ្នកតាក់តែងគោលនយោបាយ មន្ត្រីសាធារណៈ និងអ្នកជំនាញ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

គិតត្រឹមឆ្នាំ ២០២៤ មានអ្នកជំនាញកម្ពុជាជិត៤ ២០០នាក់ហើយ បានទទួលការបណ្តុះបណ្តាលពីកម្មវិធីនេះ។ ដោយឡែក នៅឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បាននឹងកំពុងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជាច្រើន រួមទាំងវគ្គសិក្សា សម្រាប់ប្រទេសចំនួន ១០វគ្គ និងវគ្គសិក្សាសម្រាប់ពហុប្រទេសចំនួន៧វគ្គផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...