អ្នកជំនាញចង់ឃើញ អ្នកប្រើប្រាស់ ប្រើបច្ចេកវិទ្យា ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រមសីលធម៌បច្ចេកវិទ្យា សំដៅទៅលើការប្រើបច្ចេកវិទ្យាដោយមានការទទួលខុសត្រូវ ដើម្បីការពារបញ្ហា ដែលអាចកើតមានក្នុងវិស័យបច្ចេកវិទ្យា។ ហេតុផល ដែលក្រមសីលធម៌បច្ចេកវិទ្យាកំពុងរីកចម្រើនខ្លាំង ព្រោះបច្ចេកវិទ្យាថ្មីៗផ្ដល់ឱ្យមនុស្សនូវអំណាច ដើម្បីធ្វើសកម្មភាព ដែលមនុស្សមិនធ្លាប់ធ្វើពីមុនមក។ ខណៈការធ្វើសកម្មភាពនេះ អាចបង្កជាផលវិជ្ជមាន ប៉ុន្តែក៏អាចបង្កជាហានិភ័យផងដែរ ប្រសិនបើអ្នកប្រើប្រាស់ប្រើមិនត្រឹមត្រូវ។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់សាធារណជន និងយុវជន ការយល់ដឹង និងចេះប្រើបច្ចេកវិទ្យា ដើម្បីជាប្រយោជន៍ ពិតជាល្អ និងមានសារៈសំខាន់ណាស់ ប៉ុន្តែការប្រើបច្ចេកវិទ្យា ចាំបាច់ត្រូវតែភ្ជាប់មកជាមួយនឹងសីលធម៌ សុជីវធម៌ និងគុណធម៌ ទើបមិនបង្កផលប៉ះពាល់ដល់ខ្លួនឯង និងសង្គម។

“ទោះអ្នកចេះបច្ចេកវិទ្យាដល់កម្រិតកំពូល ឬក៏ពូកែយ៉ាងណាក៏ដោយ ប្រសិនជាអ្នកមិនមានសុជីវធម៌ និងគុណធម៌ វានឹងក្លាយទៅជារឿងបំផ្លាញពិភពលោកទៅវិញ។ ដូចពាក្យអង់គ្លេសមួយឃ្លា ដែលគេនិយាយថា Technology without morality is a sin…”

សម្រាប់ឯកឧត្តមបណ្ឌិត រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បញ្ហាប្រឈមដែលអ្នកប្រើប្រាស់ និងយុវជន ត្រូវប្រុងប្រយ័ត្នអំឡុងពេលប្រើប្រាស់បច្ចេកវិទ្យា មាន ៣ចំណុចសំខាន់ៗ ៖ ទី១ អ្នកប្រើប្រាស់មិនត្រូវចំណាយពេលច្រើនជ្រុលជាមួយបច្ចេកវិទ្យានោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត, ទី២ បញ្ហាឯកជនភាព និងការចែករំលែកទិន្នន័យនៅលើអ៊ីនធឺណិត ដោយអ្នកប្រើប្រាស់ត្រូវពិចារណា អំពីឯកជនភាព និងព័ត៌មាន ថា ទិន្នន័យកម្រិតណា ដែលយើងគួរផ្ដល់ដល់ AI ឬក៏គួរតែបង្ហាញជាសាធារណៈ និងចំណុចត្រង់ណា ដែលគួរបង្ហាញជាសាធារណៈ និងទី៣ មិនត្រូវពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក រហូតលែងមានភាពជាខ្លួនឯង។

ឯកឧត្តមបណ្ឌិត រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ជាមួយគ្នានេះឯកឧត្តមសាកលវិទ្យាធិការរង ក៏​បានចែករំលែកពីគន្លឹះដើម្បីប្រើបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព និងទាញប្រយោជន៍បានជាអតិបរមាពីវា ដោយអ្នកប្រើប្រាស់ ត្រូវឈរលើមូលដ្ឋាន ៥០/៥០ ដោយមានន័យថា មិនផ្ដាច់ខ្លួនពីបច្ចេកវិទ្យា ប៉ុន្តែត្រូវប្រើសមត្ថភាពត្រិះរិះពិចារណា និងការដោះស្រាយបញ្ហាខ្លួនឯង ៥០ភាគរយ និងពឹងផ្អែកលើបច្ចេកវិទ្យា ៥០ភាគរយ។

ដោយ​ឡែកលោក ភែល ភារុណ អនុប្រធាននាយកដ្ឋាន បរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីប្រើបច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ អ្នកប្រើមិនត្រូវប្រើលើសកម្រិត ពីការសិក្សា និងធ្វើការ, ត្រូវមានទំនួលខុសត្រូវ និងសីលធម៌ក្នុងការប្រើប្រាស់ និងស្វែងយល់អំពីច្បាប់ នៃការប្រើបច្ចេកវិទ្យាឌីជីថល ព្រោះបច្ចុប្បន្ន កម្ពុជា ក៏មានច្បាប់ស្ដីពីការប្រើបច្ចេកវិទ្យាឌីជីថលផងដែរ។

លោក ភែល ភារុណ អនុប្រធាននាយកដ្ឋាន បរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា

យ៉ាងណាក៏ដោយ លោកជំទាវ ស្រួយ សុជាតិ បានបញ្ជាក់បន្ថែមថា អ្នកប្រើប្រាស់ សូមប្រើបច្ចេកវិទ្យា ដើម្បីទាញជាប្រយោជន៍ ព្រោះបច្ចេកវិទ្យា អាចធ្វើឱ្យយើងរីកចម្រើន ប៉ុន្តែក៏អាចទាញយើងទម្លាក់ដូចគ្នាដែរ។ ហេតុនេះ ត្រូវយល់ដឹងអំពីបច្ចេកវិទ្យាឱ្យបានច្រើន និងប្រើប្រាស់វាប្រកបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...