បង្កើតក្លឹបអានសៀវភៅ​នៅ​កន្លែង​ការងារ ជួយ​បុគ្គលិកឱ្យ​​មានគំនិត​ទូលាយ និង​ចេះ​ដោះ​ស្រាយ​បញ្ហា​ប្រកប​ដោយ​ភាពឆ្លាតវៃ

ភ្នំពេញ – មនុស្សភាគច្រើនធ្លាប់តែឮថា បណ្ណាល័យ ឬក្លឹបអានសៀវភៅ មាននៅតាមសាលារៀនដែលជាកន្លែងអានសៀវភៅល្អបំផុតសម្រាប់សិស្សានុសិស្ស ចុះកន្លែងធ្វើការវិញ តើ​ចាំបាច់ត្រូវមានបណ្ណាល័យ ឬក្លឹបអានសៀវភៅដែរឬទេ? ប្រាកដណាស់ ប្រសិនជាប្រទេសមួយចង់ជំរុញការអាន គឺមិនអាចធ្វើបានតែនៅក្នុងសាលានោះឡើយ ដូច្នេះនៅតាមក្រុមហ៊ុន ឬកន្លែងធ្វើការនានាក៏មិនគួររំលងការបង្កើតបណ្ណាល័យ ឬក្លឹបអានសៀវភៅដើម្បីជំរុញការអានដល់បុគ្គលិកផងដែរ។

លោក ឡាំ ឡាយ អ្នកនិពន្ធ និងជាស្ថាបនិកអំណានយុវជន មានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុន ឬស្ថាប័នការងារ បង្កើតបណ្ណាល័យ ឬក្លឹបអានសៀវភៅស្អាតល្អសម្រាប់បុគ្គលិក នោះនឹងផ្ដល់ផលចំណេញដល់ក្រុមហ៊ុន ព្រោះបុគ្គលិកដែលអានសៀវភៅបានច្រើនពួកគាត់មានគំនិតទូលាយ ចេះដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃ ចំណែកបុគ្គលិកមិនអានសៀវភៅ នៅពេលមានបញ្ហាកើតឡើងគាត់មិនចេះដោះស្រាយបញ្ហាដោយខ្លួនឯងទេ។

លោក ឡាំ ឡាយ

“ក្រុមហ៊ុន ស្ថាប័នការងារ ឬអង្គការផ្សេងៗត្រូវតែជំរុញការអាន ដោយបង្កើតជាបណ្ណាល័យ ឬក្លឹបអានសៀវភៅ ដើម្បីបណ្ដុះវប្បធម៌នៃការអានដល់បុគ្គលិកឱ្យមានទម្លាប់អាន ហើយទោះជាគ្មានច្បាប់កំណត់ក៏បុគ្គលិកនៅតែមានទម្លាប់អានដដែល”

លោក ប៊ួយ សុធន ជាទីប្រឹក្សាជាន់ខ្ពស់ នៃគ្រឹះស្ថានបោះពុម្ពផ្សាយ My Bookshop Cambodia ក៏បានលើកឡើងដែរថា ដើម្បីអាចឱ្យស្ថាប័ន ឬក្រុមហ៊ុនមួយ ចាប់ផ្ដើមបណ្ដុះទម្លាប់អានរបស់បុគ្គលិក លុះត្រាតែអ្នកដឹកនាំស្ថាប័នធ្វើជាគំរូ ដើរតួនាទីជាអ្នកអានពិតប្រាកដ។ លើសពីនេះ អ្នកដឹកនាំស្ថាប័នដែលស្រឡាញ់ការអាន និងចង់លើកកម្ពស់ការអាន អាចផ្ដើមចេញពីការបោះពុម្ពសៀវភៅផ្ទាល់ខ្លួន និងធ្វើជាអ្នកឈានមុខគេក្នុងការអានសៀវភៅ។

លោក ប៊ួយ សុធន

“អ្នកដឹកនាំក្រុមហ៊ុន ឬស្ថាប័ន គឺជាជនគំរូដំបូងគេក្នុងការជំរុញបុគ្គលិកឱ្យអានសៀវភៅ ព្រោះប្រសិនបើអ្នកដឹកនាំមិនអានសៀវភៅ មិនផ្ដល់ជាគំរូល្អក្នុងការអានសៀវភៅឱ្យបុគ្គលិកមើលឃើញ នោះបុគ្គលិកក៏មិនមានចំណូលចិត្តអានសៀវភៅឡើយ”

ជុំវិញបទពិសោធន៍ជំរុញការអានរយៈពេល៧ឆ្នាំ លោក ឡាំ ឡាយ បានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកដឹកនាំក្រុមហ៊ុន ឬស្ថាប័នការងារ ជាអ្នកស្រឡាញ់ការអាន និងចង់ជំរុញការអានដល់បុគ្គលិក គឺក្នុងនាមជាអ្នកដឹកនាំ ឬជាប្រធានផ្នែកត្រូវតែបង្ហាញផ្លូវ ប្រាប់ពីបទពិសោធន៍ និងចំណេះដឹងបានមកពីការអានជាដើម។

លោក ឡាំ ឡាយ

“នៅពេលរំលឹកអំពីការអានដល់បុគ្គលិកដដែលៗ នោះនឹងធ្វើឱ្យគាត់ចាប់ផ្ដើមទទួលស្គាល់ពាក្យនេះ ហើយពួកគាត់គិតថា អ្នកដឹកនាំជាអ្នកអាន ធ្វើឱ្យគាត់ឆ្ងល់រឿងអាន? ដូច្នេះគាត់នឹងប្រឹងស្រាយចម្ងល់ ហើយសាកល្បងអានដែរ”

យ៉ាងណាក៏ដោយ បើ​តាម​លោក ឡាំ ឡាយ ដើម្បី​ជំរុញ​ដល់​បុគ្គលិក​ក្នុង​ការ​អាន​សៀវភៅ អ្នក​ដឹកនាំក្រុមហ៊ុន​ ឬស្ថាប័ន គួរ​មាន​ការដូរ​លើកទឹកចិត្ត​ដល់បុគ្គលិក​តាម​រយៈ​កា​រជូនជា​សៀវភៅ និង​បង្កើត​បរិយាកាស​កន្លែង​អាន​សៀវភៅ​ឱ្យ​មានផាសុខភាព ក្នុងនោះ​​បើតាម​ការសិក្សា​ស្រាវជ្រាវ​ខ្លះ​គេ​បានរកឃើញថា មានកូន​រុក្ខ​ជាតិ​បៃតង​ជុំវិញ នឹងជួយ​ឱ្យ​បុគ្គលិក​កាន់តែ​មាន​ចំណង់ចំណូល​ចិត្ត​អានសៀវភៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...