EDUHelp បង្កើតកិច្ចពិភាក្សាអំពីដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១

ភ្នំពេញ – នៅចុងសប្តាហ៍​នេះ ពោល​គឺនៅ​ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ​២០២២ EDUHelp នៃ The SEED Cambodia នឹង​រៀបចំកម្មវិធីកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ “សមិទ្ធផល ក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១” នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីដំណើរការ នៃកិច្ចប្រជុំកំពូលអាស៊ាន ទៅកាន់អ្នកចូលរួម ។

ក្រៅតែបញ្ជ្រាបចំណេះដឹងទៅកាន់យុវជនទូទៅ កិច្ចពិភាក្សា​នេះ​ក៏ផ្តោតសំខាន់ចំពោះនិស្សិតកំពុងរៀនជំនាញសិក្សាអន្តរជាតិ និងជំនាញពាក់ព័ន្ធផ្សេងទៀតអំពីលទ្ធផលក៏ដូចជាផ្លែផ្កាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២។

បើតាម​ការ​បញ្ជាក់របស់​លោក ហ៊ុយ បញ្ញាវ័ន្ត ប្រធាន The SEED Cambodia ថា កិច្ច​ពិភាក្សា​ដែល​គ្រោង​ធ្វើ​នៅ​ចុងសប្តាហ៍​នេះ មានវាគ្មិន​​ចំនួន ៣រូប ដែល​សុទ្ធ​សឹង​តែ​ជាអ្នក​ជំនាញ​មាន​បទពិសោធន៍​យ៉ាង​ក្រាស់ក្រែល ក្នុង​វិស័យ​ការបរទេស និង​ទំនាក់ទំនង​អន្តរជាតិ និង​ជាពិសេស​ទៅ​លើ​កិច្ច​ប្រជុំ​អាស៊ាន នឹង​ចូលរួម ដោយ​ផ្តោត​ទៅ​លើ​ តើ​អ្វីគឺជា​ឱកាស និង​ឧបសគ្គ​សម្រាប់​កម្ពុជា​ក្នុង​នាមជា​ប្រធាន​អាស៊ាន? តើ​ការ​អញ្ជើញ​ផ្ទាល់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានផ្តល់​អ្វីខ្លះ​មក​ដល់​កម្ពុជា? តើ​អាស៊ាន​គួរ​ឆ្លើយ​តប​យ៉ាង​ណា​ទៅ​លើ​ករណី​របស់មីយ៉ាន់ម៉ា? តើ​កម្ពុជា​គួរ​ធ្វើបែប​ណា​ទើប​អាចសម្រេច​បាន​នូវ​ការ​ធ្វើជា​ម្ចាស់ផ្ទះ​អគ្គលេខាធិការ​របស់ RCEP? ផ្លែផ្កា​ដែល​អាស៊ាន​សម្រេច​បាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូលអាស៊ាន, ការ​ប្រកួត​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន នៅ​ក្នុង​តំបន់អាស៊ាន និង កិច្ច​ការ​បន្ត​សម្រាប់​ប្រធាន​ប្តូរ​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០២៣។

គួរ​បញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ​២០២១មក EDUHelp បានរៀបចំ​វគ្គបណ្តុះបណ្តាល និង​កិច្ច​ពិភាក្សា​​ចំនួន ៤លើក​រួចមកហើយ ដោយ​ក្នុង​នោះលើក​ទី១ នៅចុងឆ្នាំ​២០២១ ក្រោម​ប្រធានបទ «Game Theory» ដោយ​បានអញ្ជើញ​វាគ្មិន លោក វរៈ ថានិត សាស្រ្តាចារ្យ នៃដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មក​ធ្វើបទបង្ហាញ, លើកទី២ នៅ​ក្នុងឆ្នាំ​២០២២នេះ ក្រោម​ប្រធានបទ «រុស្ស៊ី​និង​អ៊ុយក្រែន» ដោយ​លោក ឆាយ ដេជគុណ អ្នក​វិភាគ​ជាន់ខ្ពស់ប្រចាំ The SEED, លើកទី៣ ក្រោម​ប្រធានបទ «កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២» និងលើកទី៤ ក្រោម​ប្រធានបទ «អាថ៌កំបាំងក្រៅឆាក និង​បញ្ហាតំបន់» ដោយ​មាន​ការ​ចូលរួម​ជាវាគ្មិន​ពីលោក ពុយ គា និង​លោកបណ្ឌិត អ៊ុន ឃាង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,