សន្និសីទឧត្តមសិក្សាកម្ពុជា-ឥណ្ឌូនេស៊ី ៖ កិច្ចសហការវិស័យអប់រំ និងឧស្សាហកម្ម រួមចំណែកដោះស្រាយបញ្ហាសង្គម

ក្នុងសន្និសីទឧត្តមសិក្សាកម្ពុជា-ឥណ្ឌូនេស៊ីលើកទី២ ដែលបាន​ប្រព្រឹត្ត​ទៅកាលពីសប្តាហ៍​កន្លងទៅនេះ អ្នក​អប់រំ​មក​ពីសាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី បានបង្ហាញពីទំនាក់ទំនងស៊ីសង្វាក់រវាងវិស័យអប់រំ និងឧស្សាហកម្មដើម្បីរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានាដូចជា បញ្ហាក្នុងសង្គម សេដ្ឋកិច្ច និងបរិស្ថានដើម ក៏ដូចជាការរួមបញ្ចូល​អ្វីមួយ​ថ្មី​ទៅក្នុង​វិស័យ​ណាមួយ (នវានុវត្តន៍) រួមទាំងពង្រីកការប្រកួតប្រជែងជាសាកល។​

ថ្លែងនៅក្នុងការបើកកម្មវិធី លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច បានមានប្រសាសន៍ថា សន្និសីទនេះ គឺជាការផ្តល់ឱកាសឱ្យ​យើងទាំងអស់គ្នាផ្លាស់ប្តូរគំនិត  ការចែករំលែកការអនុវត្តល្អៗ  ព្រមទាំងស្វែងយល់កិច្ចសហការដែលជួយជំរុញវិស័យអប់រំ និងឯកជនរបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ដើម្បីឱ្យមានការជំរុញចំណងមិត្តភាពរឹងមាំឡើង ត្រូវមានការលើកតម្កើងនូវការផ្លាស់ប្តូរនិសិ្សត និងធនធានបុគ្គលិកទៅក្រៅប្រទេស  បណ្តុះនូវវប្បធម៌នវានុវត្តន៍  និងនិរន្តរភាព​​​​​   ហើយយើងអាចធ្វើការរួមគ្នា ឆ្ពោះទៅរកការបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិរបស់យើង។

លោកបណ្ឌិត ឃៀង សុធី

ចំណែកឯកឧត្តមបណ្ឌិត Darmosumarto  ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំប្រទេស​កម្ពុជា មានប្រសាសន៍ថា កិច្ចសហការនះបានជំរុញឱ្យវិស័យអប់រំមានភាពប្រសើរឡើងមួយកម្រិតទៀត ជាពិសេសបច្ចេកវិទ្យា។ តាមរយៈកិច្ចសហការនេះដែរ គឺបានចូលរួមពន្លឿនសេដ្ឋកិច្ច បរិស្ថាន និងឆ្លើយតបទៅនឹងការប្រកួតប្រជែងថ្មីៗក្នុងបរិបទសង្គម។ មួយវិញទៀតបានជីករំលើងគន្លឹះឱ្យរក្សាតុល្យភាពរវាងការជំរុញសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាឬការគិតគួរអំពីបរិស្ថាន។ រួមទាំងជំរុញឱ្យកម្ពុជា និងឥណ្ឌូណេស៊ីមានការស្វះស្វែងបង្កើនកិច្ចសហការពង្រឹងទំនាក់ទំនងនិងរក្សាសន្តិភាព។

សន្និសីទឧត្តមសិក្សាកម្ពុជា-ឥណ្ឌូនេស៊ីលើកទី២ បាន​ប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ឧសភា ២០២៤ ក្រោមប្រធានបទ ការជំរុញភាពជាដៃគូ  និងកិច្ចសហការរវាងវិស័យអប់រំនិងឧស្សាហកម្ម ដែលរៀបចំដោយសាកលវិទ្យាល័យខេមតិចសហការជាមួយនិងសាកលវិទ្យាល័យ Universitas Merdeka Malang (UNMER)ប្រទេសឥណ្ឌូនេស៊ី។

គោលបំណងសំខាន់ៗរបស់សន្និសីទនេះ គឺសម្របសម្រួលកិច្ចសន្ទនា និងការផ្លាស់ប្តូរចំណេះដឹងរវាងអ្នកអប់រំ និងវិស័យឯកជន​ដោយផ្តោតលើការរួមបញ្ចូលគ្នារវាងសហគ្រិនភាព និងនិរន្តរភាព។ ជំរុញសហគ្រិនជាមួយនឹងគំនិតបៃតង។ បង្ហាញពីកិច្ចសហការរវាងវិស័យឯកជនិងអប់រំ  ជាពិសេសផ្តោតលើសហគ្រិនភាពនិងនិរន្តរភាព។ បញ្ជាក់ឱ្យដឹងអំពីឱកាស និងការប្រឈមនៃភាពជាដៃគូដោយឥតដែនកំណត់។​ និងជំរុញបណ្តាញផ្សេងៗដើម្បីបង្កើតមិត្តភាពថ្មីៗ សម្រាប់ចម្រាញ់នូវផលប្រយោជន៍ជូនចំពោះទៅវិញទៅមក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...