លោក ចៅ ដារិទ្ធ ៖ ការចូលជាសមាជិក​ ARC ASIA ជា​ឱកា​សសម្រាប់ស្ថាបត្យករខ្មែរ ក្នុងការសិក្សាស្រាវជ្រាវ និងបង្ហាញស្ថាបត្យកម្ម​កម្ពុជាទៅអន្តរជាតិ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សមាគមស្ថាបត្យករខ្មែរ ត្រូវ​បានទទួលស្គាល់ និង​ដាក់បញ្ចូល​ជាសមាជិកពេញសិទ្ធិក្នុង​ក្រុមប្រឹក្សា​ស្ថាបត្យករ​ទ្វីបអាស៊ី ហៅកាត់ថា ARC Asia កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។ ការ​បោះជំហានទៅកាន់កម្រិតអន្តរជាតិនេះ នឹងផ្តល់ផលប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់ស្ថាបត្យករខ្មែរ ដូចជាបង្កើតទំនាក់ទំនង ការសិក្សា​ស្រាវជ្រាវ ជាពិសេសគឺជា​ឱកាស​ក្នុង​ការ​បង្ហាញពីស្ថាបត្យកម្ម​របស់​ប្រទេស​កម្ពុជា ទៅកាន់អន្តរជាតិ។

លោក ចៅ ដារិទ្ធ ស្ថាបត្យករអាស៊ាន និងជាប្រធានផ្នែករដ្ឋបាល សមាគមស្ថាបត្យកម្មខ្មែរ​​ មានប្រសាសន៍ថា ARC ASIA ជាស្ថាប័ន​ ដែលពោពេញដោយស្ថាបត្យករដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ​ និងបណ្ឌិតសាស្ត្រាចារ្យពូកែៗ​ ព្រមទាំងមានការចូលរួមពី​ សិស្ស និស្សិតស្ថាបត្យកម្មមកពីគ្រប់ទិសទី​។ ជារៀងរាល់ឆ្នាំប្រទេសរៀងៗ​ខ្លួន​ព្រមទាំង​ ARC ASIA ខ្លួនឯង​ បានរៀបចំកម្មវិធីសិក្ខាសាលា​គ្រប់ផ្នែកដែលទាក់ទងការអប់រំ និងការប្រកបវិជ្ជាជីវះស្ថាបត្យកម្ម​ ព្រមទាំងការប្រកួតប្រជែងស្នារដៃគម្រោងស្ថាបត្យកម្មដ៏ពោពេញដោយទេពកោសល្យ និងភាពឆ្នៃប្រឌិត​។ បើតាមលោក ដារិទ្ធ នេះជា​ឱកាស​ដ៏ធំ​សម្រាប់ស្ថាបត្យករ​កម្ពុជា តាមរយះសមាគមស្ថាបត្យករខ្មែរ​ ក្នុងការចូលរួមបង្កេីតទំនាក់ទំនង​ សិក្សារៀនសូត្រ​ ប្រកួតប្រជែង​ និងជាពិសេសបង្ហាញជូនដល់ស្ថាប័នអន្តរជាតិពីស្ថាបត្យករ និងស្ថាបត្យកម្មកម្ពុជា​។

តើវិស័យស្ថាបត្យកម្ម នឹង​រួមចំណែក​យ៉ាង​ណាក្នុងការលើកមុខមាត់ប្រទេសជាតិ?

លោក ចៅ ដារិទ្ធ មានប្រសាសន៍ថា ស្ថាបត្យកម្មតំណាងឱ្យរបៀបដែលយើងមើលឃើញខ្លួនយើងក៏ដូចជារបៀបដែលយើងមើលឃើញពិភពលោក។ នៅក្នុងប្រវត្តិសាស្រ្ត ស្ថាបត្យកម្មបានឈរជាតំណាង និងជាភស្តុតាងនៃសង្គម ដោយបានឆ្លុះបញ្ចាំងពីគុណតម្លៃ ពីភាពជោគជ័យ និងពីការថយ ឬដួលរលំចុះ នៃអរិយធម៌មួយតាមពេលវេលា។ មនុស្សបានកសាងប្រាសាទដ៏មហិមា កសាងទីកន្លែងដ៏អស្ចារ្យ កសាងលំនៅដ្ឋាន កសាងអគារដែលផ្តុំគ្នាបង្កើតជាតំបន់រស់នៅនៃទីក្រុង ដែលអាចឱ្យយល់បានពីកម្រិតរស់នៅរុងរឿង ឬអន់ថយទៅតាមសម័យកាលផ្សេងៗគ្នា ។

សម្រាប់ប្រទេសកម្ពុជា មានប្រវត្តិសាស្រ្ត និងកេរ្តិ៍​ដំណែលប្រាសាទបុរាណ ដែលជាភស្តុតាង​បញ្ជាក់ពីភាពរុងរឿង ទេពកោសល្យ ភាពប៉ិនប្រសព្វ វាងវៃ ឆ្នៃប្រឌិត របស់ជនជាតិខ្មែរ។ ក្នុងបរិបទដែលបរិស្ថាន សង្គម បច្ចេកវិជ្ជា និងសេដ្ឋកិច្ចនៅលើពិភពលោកមានការប្រែប្រួលខ្លាំង ហើយនឹងកាន់តែខ្លាំងក្លាថែមទៀតនៅថ្ងៃអនាគត ទាមទាឱ្យស្ថាបត្យករជំនាន់ថ្មីត្រូវតែមានភាពកាន់តែរស់រវើក និងកាន់តែប៉ិនប្រសព្វក្នុងការបង្កើតស្ថាបត្យកម្មដែលអាចបន្តរក្សាអត្តសញ្ញាណរបស់ខ្មែរ បន្ថែមនូវទស្សនះគំនិតថ្មីៗ ជួយទប់ស្កាត់ផលប៉ះពាល់ជាអវិជ្ជមានទៅលើបរិស្ថាន សម្របបានតាមការប្រែប្រួលទាំងឡាយ និងប្រកបដោយនិរន្តរភាពផងដែរ។ ហេតុនេះ​ គឺស្ថាបត្យករដែលចូលរួមលេីកកម្ពស់គុណភាពជីវិតរស់នៅ​ រក្សាអត្តសញ្ញាណជាតិ​ ព្រមទាំងស្វែងរកនឹងបង្កេីតអ្វីថ្មីៗ​ ឆ្លេីយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយភាពបៃតង​ និងចិរភាព​ នៅក្នុងពេលវេលាសហសម័យកាលនេះ​។

ចំពោះវិស័យស្ថាបត្យកម្មនៅ​កម្ពុជាបច្ចុប្បន្ន លោក ចៅ ដារិទ្ធ បានបង្ហាញពីមោទភាព ដោយថា វិស័យ​នេះ​បាន​បោះជំហានទៅមុខយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្ន​ស្ថាបត្យករ​កម្ពុជាមានសមត្ថភាពប្រហាក់ប្រហែល​ទៅ​នឹង​បណ្តា​ប្រទេស​ជិតខាង។ លោកថា ​បច្ចុប្បន្ន​ស្ថាបត្យករ​កម្ពុជាមួយ​ចំនួនអាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្មើរភាពគ្នា​ជាមួយស្ថាបត្យករ​បរទេស​ក្នុងការសិក្សា​គម្រោងប្លង់​ស្ថាបត្យកម្មធំៗ។

បើតាមលោក ដារិទ្ធ បច្ចុប្បន្ន​វិស័យ​ស្ថាបត្យកម្ម​កម្ពុជា កំពុង​ទទួលបាន​ការ​ទទួលស្គាល់នៅ​លើឆាកអន្តរជាតិជា​បន្តបន្ទាប់ ហើយលោករំពឹងថា ការ​រួបរួមគ្នា និង​ការ​ខិតខំ​ប្រឹងប្រែងទាំងអស់គ្នា នឹងជួយ​ឱ្យ​វិស័យ​ស្ថាបត្យកម្ម​កម្ពុជា មានកិត្តិស័ព្ទរុងរឿងលើឆាកអន្តរជាតិ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះជាក់ជាមិនខាន។

គួរ​បញ្ជាក់ថា សមាគមស្ថាបត្យករខ្មែរ គឺជាសមាគមវិជ្ជាជីវះ​ ដើម្បីលើក​កម្ពស់កម្រិតសមត្ថភាព​ស្ថាបត្យករ និងវិស័យស្ថាបត្យកម្មនៅប្រទេសកម្ពុជា​ ទាំងក្នុងការអប់រំនិងការប្រកបវិជ្ជាជីវះស្ថាបត្យកម្ម​។ សមាគមនេះ មានបេសកកម្ម​គាំទ្រ លេីកកម្ពស់​ កសាងសមត្ថភាព​ស្ថាបត្យករ​ និងការផ្តល់សេវាកម្មស្ថាបត្យកម្មប្រកបដោយសីលធម៌​ វិជ្ជាជីវះ​ និងគុណភាពខ្ពស់​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *