យុទ្ធនាការ “គ្រប់គ្រាន់” កំពុងលើក​កម្ពស់​ការ​យល់ដឹងពីអាហារូបត្ថម្ភ នៅ​ខេត្តចំនួន៥ ក្នុង​ប្រទេស​កម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បន្ទាប់ពីទិវាជាតិអាហារូបត្ថម្ភ​ជាតិលើកទី១១ ដែលបានប្រារព្ធធ្វើ​ឡើង​កាលពីខែវិច្ឆិកា ឆ្នាំទៅ យុទ្ធនាការ “គ្រប់គ្រាន់” នៅថ្នាក់ក្រោមជាតិ ក្រោម​កិច្ច​សហការ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ (CARD) និងអង្គការ​ទស្សនៈពិភពលោក បានចាប់ផ្តើមធ្វើនៅខេត្តចំនួន៥ក្នុង​ប្រទេស​កម្ពុជា ដើម្បីលើក​កម្ពស់​ការ​យល់ដឹងអំពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ និង​លើក​កម្ពស់​ការ​យល់ដឹងពីជម្រើស​អាហារ​ដែលមាន​សុខភាពល្អ​។

អ្នកស្រី ឈឹម រតនា ប្រធានយុទ្ធនាការអង្គការទស្សនៈពិភពលោកនៅកម្ពុជាមានប្រសាសន៍ថា ចក្ខុវិស័យនៃយុទ្ធនាការគ្រប់គ្រាន់ គឺដើម្បីកែលម្អការផលិតអាហារប្រកបដោយជីវជាតិគ្រប់គ្រាន់ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កុមារនៅកម្ពុជា។ អ្នកស្រីថា ចក្ខុវិស័យនេះនឹងមិនអាចសម្រេចបានទេ បើគ្មានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយក្រសួង ស្ថាប័ននានា នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសាធារណជននោះទេ។

បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដោយមានកុមារចំនួន ២១,៩% ក្រោមអាយុ៥ឆ្នាំ មានកម្ពស់ទាបធៀបនឹងអាយុរបស់ពួកគេ (ក្រិសក្រិន)។ យុទ្ធនាការជាសកល “គ្រប់គ្រាន់” ដែលភាសាអង់គ្លេសហៅថា “ENOUGH” មានគោលដៅដើម្បីបង្កើនអាហារូបត្ថម្ភសម្រាប់កុមារ និងសន្តិសុខស្បៀង នៅកម្ពុជាក្នុងអំឡុងពេលបីឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងឱកាសសម្ពោធយុទ្ធនាការនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ុក ម៉ាការ៉ា អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ (CARD) បានមានប្រសាសន៍​ដោយ​អំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងអនុវត្តភារកិច្ចរបស់ខ្លួនរួមគ្នា ដើម្បីលុបបំបាត់កង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គម បង្កើនប្រសិទ្ធភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ចាប់តាំងពីការបើកការសម្ពោធយុទ្ធនាការក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការទស្សនៈពិភពលោកបានប្រើប្រាស់បណ្តាញសង្គមឌីជីថលដើម្បីផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណ ២៥០ ០០០នាក់ និងគ្រោងនឹងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនក្នុងប៉ុន្មានខែខាងមុខនេះ ជាមួយនឹងសារផ្លាស់ប្តូរឥរិយាបថ ដើម្បីលើកកម្ពស់ជម្រើសអាហារដែលមានសុខភាពល្អ។

ស្របគ្នានេះដែរ ចាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តក្រចេះ យុទ្ធនាការនេះបានសម្រេចដោយមានការចូលរួមពីសំណាក់ប្រជាជនជាង១៥០០០នាក់ ដែលចូលរួមក្នុងសកម្មភាពរស់រវើក ជំរុញជម្រើសអាហារដែលមានសុខភាពល្អ និងការផ្លាស់ប្តូរឥរិយាបថ។ តារាល្បីៗដូចជា ឃុន សំអន ជ័យលាភី MasterChef រដូវកាលទី ៣ និងក្រុមតារាចម្រៀង D-Man បានប្តេជ្ញាគាំទ្រយុទ្ធនាការនេះ និងពង្រីកសារសំខាន់ៗដល់យុទ្ធនាការនេះ។ ជាពិសេសតារាល្បី ឃុន សំអន បានបង្ហាញការចម្អិនអាហារនៅបន្ទាយមានជ័យ ដោយជំរុញការបរិភោគអាហារក្នុងស្រុក ខណៈដែលក្រុម D-Man បានដឹកនាំសកម្មភាពដើម្បីចូលរួមជាមួយទស្សនិកជននៅសៀមរាប និងទូទាំងប្រទេសកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមឌីជីថល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *