ពលរដ្ឋ ៥៥០ខ្នងផ្ទះនៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ស្ពឺ នឹងទទួលបានការតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់នៅឆ្នាំនេះ សម្រាប់សកម្មភាពលើកកម្ពស់វិស័យទឹកស្អាតជនបទ

ប្រជាពលរដ្ឋប្រមាណ២២០០នាក់ ឬស្មើ​នឹង ៥៥០ខ្នងផ្ទះ នៅក្នុងខេត្តកំពង់ស្ពឺ នឹងទទួលបានការអប់រំ និងការតភ្ជាប់បណ្តាញទឹកស្អាតតាមរយៈ “គម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ” សម្រាប់ឆ្នាំ២០២៥។ គម្រោងដំណាក់កាលទី៤ នៃកម្មវិធីទឹកស្អាតនេះ មានរយៈពេល១០ខែ ស្ថិតនៅ​ស្រុកសំរោងទង និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ គាំទ្រថិវិកាដោយធានារ៉ាប់រងអាយុជីវិត អេទីកា តាមរយៈអង្គការវ័តធឺអេត កម្ពុជា។

ក្នុងពិធីចុះហត្ថលេខារួមគ្នាប្រគល់ និងទទួលកញ្ចប់ថវិកាជំនួយសប្បុរសធម៌ ៤ម៉ឺនដុល្លារអេម៉េរិកសម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាតជនបទនៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ លោក ឆាត់ សុភាព នាយកប្រចាំប្រទេស អង្គការវ័តធឺអេត កម្ពុជា មានប្រសាសន៍ថា លទ្ធភាពទទួលបានទឹកស្អាតមានសារៈសំខាន់ណាស់សម្រាប់ការបំពេញតម្រូវការអភិវឌ្ឍន៍ ព្រោះវាជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសហគមន៍ ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ចទាំងមូល។

លោក ឆាត់ សុភាព នាយកប្រចាំប្រទេស អង្គការវ័តធឺអេត កម្ពុជា

នាយកប្រចាំប្រទេស អង្គការវ័តធឺអេត កម្ពុជា បន្ថែមថា ទោះបីភាគីពាក់ព័ន្ធក្នុងវិស័យទឹកស្អាតនៅកម្ពុជាកំពុងខិតខំជំរុញ​ឱ្យវិស័យនេះសម្រេចលទ្ធផលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងគោលនយោបាយរបស់រដ្ឋាភិបាល ក៏វិស័យទឹកស្អាតជួបឧបសគ្គជាច្រើនត្រូវដោះស្រាយ។ ឧបសគ្គទាំងនោះ មានដូចជា ប្រភពថវិកាគាំទ្រដល់វិស័យទឹកស្អាតនៅមានកម្រិត ភូមិសាស្ត្រមិនអំណោយផលដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការយល់ដឹងរបស់ប្រជាជន និងការចូលរួមពីវិស័យឯកជននៅតិចតួចនៅឡើយ។

លោក ឆាត់ សុភាព បញ្ជាក់បន្ថែមថា ការអប់រំគឺជាអាទិភាពចម្បងក្នុងបេសសកម្មកម្មផ្ដល់សេវាទឹកស្អាត និងអនាម័យ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងការរស់នៅក្នុងបរិស្ថានមានអនាម័យ។ លោកបន្តថា ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ គឺត្រូវការធនធានមនុស្ស ដែលយើងត្រូវរួមគ្នាកសាងកោសិកាសង្គមចាប់ពីមនុស្សម្នាក់ៗក្នុងការកែប្រែបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ​ជាពិសេសសម្រាប់ក្មេងជំនាន់ក្រោយ។

“យើងពិតជារីករាយ និងសាទរយ៉ាងក្រៃលែងចំពោះគ្រួសារប្រជាជនដែលទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់តាមបំពង់ទុយោ។ អ្វីដែលយើងធ្វើបាននៅថ្ងៃនេះ គឺរួមគ្នាបង្កើតស្នាមញញឹមដល់ប្រជាជនយើង និងកសាងសហគមន៍មួយដែលមានទឹកស្អាតប្រើប្រាស់ពេញលេញនៅតាមគ្រួសារ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ។”

លោក ហ៊ង វុទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា

ជាមួយគ្នានេះ លោក ហ៊ង វុទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា មានប្រសាសន៍ថា តាមរយៈកញ្ចប់ជំនួយសប្បុរសធម៌ប្រមាណ ៤ម៉ឺដុល្លារអាម៉េរិកដល់អង្គការវ័តធឺអេត កម្ពុជា ដំណាក់កាលទី៤នេះ លោករំពឹងថា ​នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនខេត្តកំពង់ស្ពឺ ប្រមាណ ២២០០នាក់ និងជំរុញដល់គ្រួសារចំនួន ៥៥០ខ្នងផ្ទះ តភ្ជាប់បណ្តាញទឹកស្អាត ដោយក្នុងនោះ ១០០គ្រួសារ ដែលជាគ្រួសារមានប័ណ្ណសមធម៌ ឬគ្រួសារដែលមានសមាជិកមានពិការភាព នឹងទទួលបានការឧបត្ថម្ភធនពីគម្រោងក្នុងការភ្ជាប់ទឹកស្អាតប្រើប្រាស់។

អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ចង់ឃើញ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺទទួលបានប្រព័ន្ធទឹកស្អាតប្រើប្រាស់ ដែលជាការដោះស្រាយបញ្ហាប្រឈមដ៏សំខាន់ ដោយសារប្រជាជននៅតាមជនបទតែងទទួលទានទឹកដោយផ្ទាល់ពីទន្លេ ស្រះ ឬអណ្ដូង។

គួរជំរាបជូនថា​ ផ្អែកតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា បច្ចុប្បន្នប្រជាជនប្រមាណជា ២,២ពាន់លាននាក់ពុំទាន់ទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃពេញលេញ។ ចំណែកកម្ពុជាវិញ មានប្រជាជន ៣,៧លាននាក់ពុំទាន់មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយគ្នានេះ កុមារអាយុក្រោមប្រាំឆ្នាំប្រមាណជាង ៥០០នាក់បានស្លាប់ដោយសារជំងឺរាគរូសបង្កឡើងដោយកង្វះទឹកស្អាត និងគ្មានបង្គន់អនាម័យប្រើប្រាស់តាមគ្រួសារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *