ក្រៅពីការអប់រំ គ្រឹះស្ថានឧត្តមសិក្សា ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវបង្កើតរបកគំហើញថ្មីៗ ដើម្បីកសាងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់

យើងទាំងអស់គ្នាសុទ្ធតែងាយរងគ្រោះ ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ ភាពចន្លោះប្រហោងនៃសន្តិសុខតាមអ៊ីនធឺណិត និងជម្លោះប្រដាប់អាវុធក្នុងពិភពលោក ។ ទន្ទឹមនឹងបញ្ហានេះ លោក Joël Mesot ជាអ្នកវិទ្យាសាស្ត្រ និងប្រធានសាកលវិទ្យាល័យ ETH Zurich ដែលជាសាលាលំដាប់កំពូលរបស់ពិភពលោក បានបង្ហាញការយល់ឃើញ អំពីបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើន និងតួនាទីដ៏សំខាន់របស់ការអប់រំក្រោយមធ្យមសិក្សា ក្នុងការផ្ទេរចំណេះដឹងទៅកាន់សង្គម។

លោក Joël Mesot លើកឡើងថា ជាមួយនឹងបណ្ដាញចំណេះដឹងអន្តរជាតិ សាកលវិទ្យាល័យស្ថិតនៅក្នុងទីតាំងដ៏ល្អ ដើម្បីចូលរួមដោះស្រាយវិបត្តិសង្គម និងបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ច។ លោកបានបង្ហាញពីបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន ៣ ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យស្វីស ដែលកំពុងដំណើរការរួចហើយ ក្នុងការកសាងអនាគតនៃសេដ្ឋកិច្ច ដែលមានភាពធន់។

១. ថាមពលបៃតង និងបច្ចេកវិទ្យាស្តុកទុកថាមពល ដែលជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ ៖ នៅពេលដែលប្រទេសនានាជុំវិញពិភពលោកខិតខំ ដើម្បីសម្រេច​ឱ្យបាននូវគោលដៅបំភាយឧស្ម័នការបូនិចសូន្យ (net zero) នៅឆ្នាំ២០៥០, ប្រព័ន្ធថាមពល និងផលប៉ះពាល់អាកាសធាតុ នឹងឈានដល់ចំណុចតានតឹង ដែលនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងរបៀបរស់នៅរបស់មនុស្ស។

លោក Joël Mesot លើកឡើងថា យើងត្រូវបង្កើតផែនការឆ្លាតវៃ និងប្រើប្រាស់ឧបករណ៍ ដែលមានមូលដ្ឋានលើទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នៅក្នុងបរិបទនេះ សាកលវិទ្យាល័យដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការជាមួយឧស្សាហកម្ម លើដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការបម្លែងថាមពលកាបូនទាប និងស្ដុកទុកដោយមានការគ្រប់គ្រងជាប្រព័ន្ធ។

នៅប្រទេសស្វីស អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ កំពុងធ្វើការ ដើម្បីឆ្ពោះទៅរកភាពធន់ នៃថាមពល ដោយធ្វើមាត្រដ្ឋានប្រព័ន្ធអព្យាក្រឹត្យអាកាសធាតុ និងប្រព័ន្ធថាមពល ដែលអាចបត់បែនបាន ដើម្បីជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលសម្រាប់ប្រទេស។

ក្នុងបរិបទនេះ វារីអគ្គិសនី (Pumped-storage hydroelectricity) គឺជាអាគុយ និងប្រព័ន្ធផ្ទុកកម្ដៅប្រភេទថ្មី, និងជាឥន្ធនៈសំយោគ និងឧស្ម័ន ដែលផ្ដល់ឱកាសល្អ សម្រាប់ការរក្សាទុក ដឹកជញ្ជូន និងជួញដូរអគ្គិសនី ដែលមានតម្លៃថោកពីប្រភព ដែលអាចកើតឡើងវិញបាន។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេច​ឱ្យបាននូវគោលដៅបំភាយឧស្ម័នការបូនិចសូន្យ (net zero) ទាមទារលើសពីការពង្រីកថាមពលកកើតឡើងវិញ និងវិធានការសន្សំសំចៃថាមពល។ វាក៏នឹងមានគំនិតផ្តួចផ្ដើមជាច្រើនទៀតផងដែរ ដូចជា ការបំបាត់កាបូនឌីអុកស៊ីត (CO₂) ចេញពីបរិយាកាស។

២. ‘Clean slate’ សម្រាប់បណ្តាញសកលដែលគួរឱ្យទុកចិត្ត និងសុវត្ថិភាព ៖ កម្មវិធីបញ្ញាសិប្បនិម្មិត (AI) កំពុងវាយលុកពិភពលោកប្រៀបដូចជារលកយក្សស៊ូណាមិ។ ចំណុចនេះ បង្ហាញឱ្យយើងឃើញនូវបញ្ហាប្រឈមដ៏សំខាន់មួយក្នុងការកំណត់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ ដើម្បីបម្រើដល់ផលប្រយោជន៍សង្គម ខណៈមនុស្សក៏ត្រូវទប់ស្កាត់ការរីករាលដាលការប្រើប្រាស់វាមិនបានត្រឹមត្រូវផងដែរ។

មានការយល់ស្របជាច្រើន អំពីការបង្កើតច្បាប់ និងបទបញ្ញត្តិ ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប៉ុន្តែទន្ទឹមនេះ ការបង្កើតច្បាប់ មិនគួររារាំងការបង្កើតថ្មី និងការរីកចម្រើននៃបច្ចេកទេសនោះទេ។ ជាមួយនឹងគំនិតនេះ ETH Zurich និង EPFL បានបង្កើតឱ្យមាន Swiss AI research initiative ដើម្បីអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលអាចទុកចិត្តបាន។

តួនាទីរបស់សាកលវិទ្យាល័យ មិនគ្រាន់តែជាការផ្ទេរចំណេះដឹងតែមួយមុខទេ ប៉ុន្តែវាក៏អាចចូលរួមបង្កើតឱ្យមានបរិយាប័ន្នឌីជីថលសម្រាប់សង្គមផងដែរ។ ជាក់ស្ដែង ការអភិវឌ្ឍអ៊ីនធឺណិតនាពេលបច្ចុប្បន្ននេះ មិនត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការសុវត្ថិភាព និងសេដ្ឋកិច្ចឌីជីថលនោះទេ។

ETH Zurich បានបង្កើត The SCION internet protocol ដើម្បីដោះស្រាយបញ្ហាការងារនៅក្នុងប្រព័ន្ធចាស់ និងបង្កើនសុវត្ថិភាពមូលដ្ឋាន, ដោយផ្ដល់នូវការគ្រប់គ្រងបណ្ដាញអ៊ីនធឺណិតដែលល្អប្រសើរ និងកាត់បន្ថយការចំណាយ (route control), បច្ចេកវិទ្យា failure isolation, និងបង្ហាញព័ត៌មានប្រកបដោយទំនុកចិត្ត សម្រាប់ការទំនាក់ទំនង ដោយធានានូវការបញ្ជូនទិន្នន័យប្រកបដោយសុវត្ថិភាព។ ធនាគារស្វីស និងឧស្សាហកម្មហិរញ្ញវត្ថុស្វីសបានប្រើប្រាស់ប្រាស់បច្ចេកវិទ្យា SCION នេះ ដើម្បីធានាថា ទិន្នន័យ នៃការទំនាក់ទំនងរបស់ស្ថាប័នមានសុវត្ថិភាព។

៣.ការត្រួតពិនិត្យបញ្ញាសិប្បនិម្មិត (AI) សម្រាប់និរន្តរភាព ៖ ទិន្នន័យដែលអាចទុកចិត្តបានប្រកបដោយសុវត្ថិភាព គឺមានសារៈសំខាន់ សម្រាប់បង្កើតគោលនយោបាយឱ្យស្របតាមស្ថានភាព និងពេលវេលាជាក់ស្ដែងដើម្បីឈានទៅដល់គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ឬដើម្បីឆ្លើយតបទៅនឹងដំណោះស្រាយជម្លោះផ្សេងៗ។

បច្ចុប្បន្ន ព័ត៌មានសំខាន់ៗ ដែលជាទិន្នន័យសម្រាប់វាស់វែងនូវវឌ្ឍនភាពសកលឆ្ពោះទៅរក SDGs បានបាត់បង់។ ហេតុនេះ យើងមិនអាចសម្រេចបាននូវអ្វី ដែលយើងមិនអាចវាស់វែងបានត្រឹមត្រូវនោះទេ។ ជាសំណាងល្អ ភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងឯកជន ឥឡូវនេះ កំពុងដំណើរការកម្មវិធី AI ថ្មី ដែលអាចត្រួតពិនិត្យលើការវិវឌ្ឍនៃព្រឹត្តិការណ៍អន្តរជាតិ ក្នុងការឆ្ពោះទៅរក គោលដៅ SDGs និងការព្យាករណ៍អំពីជម្លោះនាពេលអនាគត។

កម្មវិធី SDG Monitor ត្រូវបានបង្កើតឡើង ដោយ ETH Zurich គឺជាកម្មវិធីដំបូងគេ ដែលអាចកំណត់អត្តសញ្ញាណជាប្រព័ន្ធ អំពីគម្លាតទិន្នន័យ និងតួអង្គពាក់ព័ន្ធ ហើយផ្ដល់ឱ្យអ្នកបង្កើតគោលនយោបាយ នូវលទ្ធភាពក្នុងការទទួលបានទិន្នន័យ ដើម្បីវាយតម្លៃ និងអាចធ្វើសកម្មភាព ឆ្ពោះទៅរកការលុបបំបាត់គម្លាតទិន្នន័យ ជំរុញឱ្យមានការទទួលខុសត្រូវ និងតម្លាភាព។

លើសពីនេះ អ្នកស្រាវជ្រាវនៅ HTH Zurich ក៏កំពុងសហការជាមួយដៃគូមកពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសមាគមអាមេរិកសម្រាប់ភាពជឿនលឿននៃវិទ្យាសាស្ត្រ (AAAS) លើគម្រោងសម្រាប់ការត្រួតពិនិត្យពីចម្ងាយនៃជម្លោះប្រដាប់អាវុធផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...