ការស្រាវជ្រាវ ៖ កត្តា៣ ដែលធ្វើឱ្យយុវជន ពិបាកត្រៀមខ្លួនសម្រាប់ការងារថ្ងៃអនាគត

មានតែ ៣៣ភាគរយប៉ុណ្ណោះ នៃការងារក្នុងវិស័យបច្ចេកវិទ្យាក្នុងពិភពលោក ត្រូវបានបំពេញដោយកម្លាំងពលកម្មជំនាញ ដែលកំពុងមានតម្រូវការ។ នេះគឺជាកង្វល់ដ៏ធំបំផុតមួយ ដែលអ្នកដឹកនាំអាជីវកម្មនៅគ្រប់ប្រទេស តែងតែលើកឡើង។ នៅក្នុងការស្ទង់មតិសកល ដែលធ្វើឡើងដោយ Capgemini និង LinkedIn បានបង្ហាញថា ពាក់កណ្ដាលនៃអង្គភាព ដែលបានចូលរួមស្ទង់មតិ លើកឡើងថា គម្លាតនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល កាន់តែរីកធំឡើង ហើយ ៥៤ភាគរយ នៃអ្នកចូលរួម បានបាត់បង់ឱកាសក្នុងការប្រកួតប្រជែងក្នុងទីផ្សារ ដោយសារកង្វះធនធានមនុស្ស ដែលមានទេពកោសល្យ។

វេទិកាសេដ្ឋកិច្ចពិភពលោក បានប៉ាន់ស្មានថា ពិភពលោក នឹងបង្កើតការងារលើវិស័យបច្ចេកវិទ្យាចំនួន ១៥០លានបន្ថែមទៀត ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយនៅឆ្នាំ២០៣០ ការងារចំនួន ៧៧ភាគរយ គឺទាមទារ​ឱ្យមានជំនាញឌីជីថល។

ការត្រៀមខ្លួន សម្រាប់ការងារនាពេលអនាគត

គំនិតផ្ដួចផ្ដើមឱ្យមានបណ្ដាញយុវជនឱកាសសកល (GOYN) បានវិភាគទិន្នន័យ និងបង្កើតរបាយការណ៍ ស្ដីពីភាពងាយរងគ្រោះរបស់យុវជន ក្នុងវិស័យការងារ ។ ការសិក្សាដែលបានធ្វើលើយុវជនវ័យក្មេងប្រមាណ ១១,៤៤៧,២១២ លាននាក់ ដែលស្ថិតក្នុងវ័យធ្វើការនៅប្រទេសកូឡុំប៊ីក្រោយវិបត្តិកូវីដ-១៩ គេបានរកឃើញថា ក្នុងចំណោមយុវជន ១០០នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា មានតែ ៤៨នាក់ប៉ុណ្ណោះ ដែលបានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ហើយក្នុងចំណោមនោះមានតែ ២៤នាក់ប៉ុណ្ណោះ ដែលបានបញ្ចប់ការសិក្សា។

តួរលេខនេះ កំពុងបង្ហាញថា ក្នុងសង្គមមួយ កំពុងបាត់បង់សក្ដានុពលជាងពាក់កណ្ដាលរបស់យុវជន។ ប្រសិនបើពួកគេទទួលបានឱកាសក្នុងពេលបច្ចុប្បន្ន ពួកគេអាចរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស។

វាមានសារៈសំខាន់ណាស់ ក្នុងការយល់ដឹងអំពី អ្វីដែលជារបាំងរចនាសម្ព័ន្ធ ដែលធ្វើឱ្យរីកធំនូវគម្លាត ដើម្បីយកចិត្តទុកដាក់លើបញ្ហានេះ។ តាមការស្រាវជ្រាវ បានបង្ហាញពីកត្តាមួយចំនួន ដែលបានបង្កើតដែនកំណត់ នៃឱកាសសម្រាប់យុវជន ៖

  • ឱនភាពនៃសមត្ថភាពសាលា ៖ ក្មេងៗទាំងអស់ មិនបានទទួលឱកាសសិក្សាស្មើភាពគ្នានោះទេ។ យោងតាមរបាយការណ៍របស់ GOYN យុវជនមួយចំនួនបរាជ័យក្នុងការបញ្ចប់ការសិក្សា ជាមួយនឹងសមត្ថភាពលើមុខវិជ្ជាមូលដ្ឋានដូចជា គណិតវិទ្យា និងភាសាអង់គ្លេស។ លើសពីនេះ ពួកគេពិតជាត្រូវការគ្រូ ឬអ្នកពិគ្រោះយោបល់ ដើម្បីជ្រើសរើសជំនាញ និងអាជីពដែលស័ក្តសមបំផុតសម្រាប់គេ។
  • ការប្រើប្រាស់បច្ចេកវិទ្យា ICT ៖ វិលាសភាពនៃការប្រើប្រាស់បណ្ដាញអ៊ីនធឺណិត ក្នុងគ្រួសារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅមានកម្រិតទាបនៅឡើយ។ បើទោះជា ជំងឺកូវីដ-១៩ បានជំរុញឱ្យមនុស្សបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក៏ដោយ។ មានតែ ៤២ភាគរយ នៃគ្រួសារប៉ុណ្ណោះ ដែលមានការតភ្ជាប់អ៊ីនធឺណិត ហើយប្រហែល ៥៧ភាគរយ នៃយុវជនមិនមានលទ្ធភាព ទទួលបានឱកាសបណ្ដុះបណ្ដាល អំពីរបៀបបំពេញការងារផ្លូវការ ការប្រើប្រាស់កុំព្យូទ័រ និងអ៊ីនធឺណិត។ បើគ្មានសមត្ថភាពប្រើប្រាស់ឧបករណ៍ទាំងនេះ យុវជននឹងមិនមានសមត្ថភាពក្នុងការត្រៀមខ្លួន សម្រាប់ការងារនាពេលអនាគតនោះទេ។ ទោះបីជាកុមារ និងមនុស្សពេញវ័យភាគច្រើន មានលទ្ធភាពប្រើប្រាស់ស្មាតហ្វូនក៏ដោយ ប៉ុន្តែជារឿយៗពួកគេមិនបានប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីទាញផលប្រយោជន៍សម្រាប់ខ្លួន​ឯងនោះទេ។ ពួកគេបានផ្ដោតលើការប្រើបណ្ដាញសង្គម ជាជាងចូលប្រើព័ត៌មានដែលមានគុណតម្លៃ។
  • កត្តាមជ្ឈដ្ឋាន ៖ មជ្ឈដ្ឋានជុំវិញខ្លួន និងគ្រួសារ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរជីវិតរបស់កុមារ និងយុវជន។ បញ្ហាកង្វះការគាំទ្រ ការលើកទឹកចិត្ត និងភាពជាគម្រូ បានធ្វើឱ្យកុមារ និងយុវជន ជួបឧបសគ្គក្នុងការកសាងអនាគតដែលល្អប្រសើរសម្រាប់ខ្លួនឯង៕



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។