ការសិក្សា ៖ វិធីសាស្ត្របី ដែលការអប់រំថ្នាក់ឧត្តមសិក្សា អាចត្រៀមសម្រាប់ការមកដល់នៃបដិវត្តន៍ AI

កាលពីឆ្នាំមុន ស្ថាប័ន OECD បានព្យាករណ៍ថា បញ្ញាសិប្បនិម្មិតនឹងបង្កើតឱ្យការផ្លាស់ប្ដូរការងារចំនួន ១,១ប៊ីលានកន្លែងក្នុងរយៈពេលដប់ឆ្នាំខាងមុខ ដែលជាចាំបាច់នឹងមានមនុស្សមួយចំនួនត្រូវរៀនជំនាញថ្មី ឬផ្លាស់ប្ដូរអាជីព ដើម្បីតាមឱ្យទាន់សភាពការណ៍សង្គម ក្រោយពេលការងារខ្លះត្រូវជំនួសដោយម៉ាស៊ីន។ ស្របនឹងបញ្ហាប្រឈមនេះ We Forum បានបង្ហាញមូលដ្ឋានគ្រឹះចំនួនបី ដែលការអប់រំថ្នាក់ឧត្តមសិក្សា អាចអនុវត្តក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ការមកដល់នៃបដិវត្តន៍បញ្ញាសិប្បនិម្មិត (AI)។

១. បង្កើតកម្មវិធីសិក្សាសម្រាប់សេដ្ឋកិច្ច AI ៖ ការអប់រំថ្នាក់ឧត្តមសិក្សាត្រូវការតម្រង់ទិសដៅកម្មវិធីសិក្សា តាមរបៀបថ្មី ដែលស្របទៅនឹងសេដ្ឋកិច្ច AI ។ កម្មវិធីសិក្សាបែបថ្មី គួរតែបញ្ចូលចំណេះដឹងផ្នែកបច្ចេកវិទ្យា – Technological literacy ឬការយល់ដឹងអំពីរបៀបដែលម៉ាស៊ីនធ្វើការ និងរបៀបធ្វើការជាមួយម៉ាស៊ីន។ ចំណេះដឹងទិន្នន័យ – Data literacy ដែលសំដៅដល់ភាពស្ទាត់ជំនាញក្នុងការបកស្រាយ និងប្រើប្រាស់ព័ត៌មាន ដែលបច្ចេកវិទ្យាដំណើរការ។ ចំណុចចុងក្រោយគឺ ការយល់ដឹងអំពីមនុស្ស – human literacy ដែលមានដូចជាចំណេះដឹងផ្នែកសហគ្រិនភាព សីលធម៌ ភាពជាអ្នកដឹកនាំ និងការយល់ដឹងអំពីបរិបទសង្គមនៃអន្តរវប្បធម៌។

២. បង្កើតកម្មវិធីពិសោធន៍សម្រាប់កន្លែងការងារ AI ៖ គ្រឹះស្ថានឧត្តមសិក្សា គួរតែរិះរកវិធីក្នុងការបង្ហាញឱ្យសិស្សដឹងអំពីការវិវត្តន៍ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា AI ជាពិសេសនៅកន្លែងធ្វើការ។ ពេលដែល AI បន្តដាក់បញ្ចូលទៅក្នុងវិស័យជាច្រើន ស្វ័យប្រវត្តិកម្មនៃការងារនឹងកាន់តែទូលំទូលាយ ហើយនិយោជិតកម្រិតដំបូង ឬកម្រិតទាប ងាយនឹងត្រូវជំនួសដោយបច្ចេកវិទ្យាខ្លាំងជាងគេ។ ជំនាញអ្នកនិព​ន្ធ អ្នកស្រាវជ្រាវផ្លូវច្បាប់ (Legal research) ការរចនាក្រាហ្វិកសាមញ្ញ និងការងាររដ្ឋបាល នឹងត្រូវបានកាត់បន្ថយចំនួនអ្នកធ្វើការ ឬជំនួសទាំងស្រុងដោយស្វ័យប្រវត្តិកម្មតែម្ដង។ ខណៈកន្លែងការងារ លែងត្រូវការនិយោជិតកម្រិតដំបូង ឬកម្រិតទាប សាកលវិទ្យាត្រូវតែផ្ដល់ឱកាសឱ្យពួកគេមានឱកាសបានហ្វឹកហាត់ការងារ ដើម្បីឱ្យពួកគេមានសមត្ថភាពលើសម៉ាស៊ីន។

៣. បង្កើតកម្មវិធីសិក្សាសម្រាប់ការសិក្សាពេញមួយជីវិត ៖ ឥទ្ធិពលរបស់ AI នឹងបន្តផ្លាស់ប្ដូររបៀបធ្វើការរបស់មនុស្ស ហើយការងារមួយចំនួននឹងលែងមានវត្តមាន ខណៈការងារថ្មីៗនឹងកើតឡើង។ មនុស្សត្រូវផ្លាស់ប្ដូរជំនាញ និងតួនាទីរបស់ខ្លួនក្នុងកាលៈទេសៈចាំបាច់ ដើម្បីអាចសម្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា។ ដូច្នេះ ការពង្រឹងជំនាញ (Upskill) និងរៀនជំនាញថ្មី (Reskill) ត្រូវអនុវត្តដោយខានពុំបាន។ សម្រាប់សាកលវិទ្យាល័យ ចំណុចនេះគឺជាផ្នែកមួយដែលគេត្រូវចាប់អារម្មណ៍ និងកំណត់ជាកិច្ចការអាទិភាពដែលត្រូវដោះស្រាយ។ ការបង្កើតកម្មវិធីសិក្សាពេញមួយជីវិត គួរតែត្រូវបានធ្វើឡើង ដើម្បីជួយសិស្សនិស្សិត ដែលត្រូវការពង្រឹងជំនាញ និងរៀនជំនាញថ្មី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...