លោកជំទាវ ពេជ ចន្ទមុន្នី នឹងធ្វើទស្សនកិច្ច​នៅ​សាលា​រៀន នៃកម្មវិធី​ផ្តល់អាហារតាមសាលារៀន

ក្រសួងអប់រំ​បាន​ឱ្យ​ដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទីមួយ​កម្ពុជា នឹងធ្វើទស្សនកិច្ច​ទៅ​កាន់សាលា​រៀន​ ដែលអនុវត្ត​កម្មវិធីផ្តល់អាហារតាមសាលា​រៀន​ដោយ​ប្រើ​ប្រាស់​កសិផល​ក្នុងសហគមន៍។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើង​ក្នុងគោលបំណង​ដើម្បីស្វែង​យល់​ទិដ្ឋភាពជាក់ស្តែង នៃការ​អនុវត្តកម្មវិធី, ពិនិត្យ​មើលលទ្ធផល​សម្រេចបាន និង​ផលជះ នៃការ​អនុវត្ត​កម្មវិធី​ដល់សិស្ស សហគមន៍​កសិកម្ម និង​កសិករខ្នាតតូច ព្រមទាំង​សហគមន៍​ក្នុង​មូលដ្ឋាន។ ជាមួយ​គ្នា​នេះ ក៏​ជា​ការ​ជំរុញ​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពីភាគីពាក់ព័ន្ធ ជាពិសេស​ពីសហគមន៍​ក្នុង​ការ​អនុវត្ត​កម្មវិធី ក៏​ដូចជា​បង្ហាញ​ជា​សាធារណៈអំពីឆន្ទៈ​របស់រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​កម្មវិធីនេះ ដែល​រួម​ចំណែក​ដល់​ការ​កសាង​មូលធន​មនុស្ស ពិសេស​ការ​គិត​គូរ​យ៉ាង​ហ្មត់ចត់​អំពី​អាហារូបត្ថម្ភ​ដល់សិស្ស​នៅបឋមសិក្សា ក្នុង​តំបន់​មានអសន្តិសុខស្បៀង មានភាពក្រីក្រខ្ពស់ និង​ភាពងាយរងគ្រោះខ្លាំង។

ក្នុងកិច្ច​ប្រជុំ​ដើម្បី​ត្រៀម​ដំណើរ​ទស្សនកិច្ច ដែលបានធ្វើ​ឡើង​កាលពីដើមសប្តាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់​អនុសាសន៍​ដល់​ក្រុមការងារជំនាញរៀបចំរបាយការណ៍​ទូទៅ បង្ហាញពីសាវតារសាលា យុទ្ធសាស្ត្រសាលារៀន សាវតារកម្មវិធីការផ្តល់អាហារតាមសាលារៀន កម្មវិធីអាហារូបករណ៍សម្រាប់សិស្សខ្វះខាតលទ្ធភាព និងកម្មវិធីគាំពារសង្គមជាច្រើនទៀត។ ត្រៀមរបាយការណ៍ស្តីពីយុទ្ធសាស្ត្រផ្ទេរភាពជាម្ចាស់នៃកម្មវិធីអាហារតាមសាលានៅកម្ពុជាឆ្ពោះទៅឆ្នាំ២0២៩ ផ្អែកលើ គោលនយោបាយជាតិស្តីពីអាហារតាមសាលារៀន (២០២៤- ២០៣៥) ក៏​ដូចជា រៀបចំរបាយការណ៍ បង្ហាញពីការអនុវត្តកន្លងមករបស់សាលារៀន និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងការគាំទ្រពីរាជរដ្ឋាភិបាល​ ជាដើម។

ដោយឡែកចំពោះសាលាដែលបិទដំណើរការក្នុងអំឡុងសង្រ្គាម ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ រៀបចំរបាយការណ៍បច្ចុប្បន្នភាព ដោយបង្ហាញពី បញ្ហា​ប្រឈមនានាសម្រាប់ការចាប់ផ្តើមកម្មវិធីផ្តល់អាហារតាមសាលាឡើងវិញ, ពិនិត្យពីបញ្ហាប្រឈមដែលអាចកើតមាន ក្នុងដំណើរការនៃការ ផ្ទេរកម្មវិធីផ្តល់អាហារតាមសាលាមកនៅក្រោមការគ្រប់គ្រងរបស់សាលារៀន, រៀបចំយន្តការសវនកម្ម, រៀបចំរបាយការណ៍ឱ្យគ្រប់ជ្រុងជ្រោយ ដោយមានបញ្ចូលគ្រប់ភាគីពាក់ព័ន្ធ និងសូមរៀបចំប្រជុំក្រុមការងារជំនាញ ដើម្បីធានាគុណភាពស្តង់ដាចំណីអាហារតាមសាលា និងវឌ្ឍនភាពគម្រោង និងការធ្វើលទ្ធកម្ម។

សូមជំរាបជូនថា កម្មវិធីផ្ដល់អាហារ​តាម​សាលារៀនសាធារណៈ​បានអនុវត្តនៅប្រទេសកម្ពុជាចាប់តាំងពីអំឡុងឆ្នាំ១៩៩៩ ដោយផ្តល់អាហារពេលព្រឹកដល់សិស្សតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន​សាលា​រៀន​ប្រមាណ ១១១៤សាលា ក្នុង​ខេត្ត​គោលដៅចំនួន១០ កំពុង​អនុវត្តកម្មវិធីនេះ ដោយមានសិស្សទទួលផល​ប្រមាណ ៣០ម៉ឺននាក់។ ការចំអិនអាហារត្រូវ​បានប្រើប្រាស់​កសិផល​ក្នុងសហគមន៍​ រួមមាន អង្ករ បន្លែផ្លែឈើ ត្រីសាច់ ជាដើម ដែល​ត្រូវ​បានផ្តល់​ដោយ​អ្នកផ្គត់ផ្គង់​ដែលទទួលបាន​កុងត្រា​ក្នុងការផ្គត់ផ្គង់ជាប្រចាំ​នៅ​តាម​សាលា​រៀន​ដោយផ្ទាល់។

អាហារនៅសាលារៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកុមារ និងជួយសម្រួលដល់លទ្ធភាពទទួលបានការអប់រំតាមរយៈការបង្កើនការចុះឈ្មោះចូលរៀន ការបញ្ចប់ ការសិក្សា កាត់បន្ថយការបោះបង់ចោលការសិក្សា និងកែលម្អលទ្ធផលសិក្សា។ លើសពីនេះទៀត ការផ្តល់អាហារតាមសាលារៀនគឺជាឧបករណ៍ជំនួយសង្គមដ៏សំខាន់មួយ ដែលធានាថាយ៉ាងហោច ណាស់មានអាហារដែលមានជីវជាតិមួយពេលជារៀងរាល់ថ្ងៃសម្រាប់កុមារដែលមកពីសហគមន៍សេដ្ឋកិច្ច សង្គមក្រីក្រ និងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...