បច្ចេកវិទ្យា ៦ ដែលជួយពិភពលោក សម្របនឹងការប្រែប្រួលអាកាសធាតុ

នៅក្នុងរបាយការណ៍ដែលមានឈ្មោះថា ការបង្កើតថ្មី និងការបន្ស៊ាំទៅនឹងវិបត្តិអាកាសធាតុ ៖  បច្ចេកវិទ្យាសម្រាប់ភាពធម្មតាជាថ្មី  របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានមើលឃើញបច្ចេកវិទ្យាចំនួន ៦ ដែលអាចដើរតួនាទីសំខាន់ ក្នុងការបន្ស៊ាំនឹងវិបត្តិអាកាសធាតុ។ បច្ចេកវិទ្យាទាំងនោះ អាចចូលរួមពង្រឹងការវិភាគហានិភ័យ និងខ្សែសង្វាក់ផ្គត់ផ្គង ដែលប្រឆាំងនឹងអាកាសធាតុ និងឆ្លើយតបទៅនឹងស្ថានការណ៍អាសន្ន ព្រមទាំងជំរុញការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ដើម្បីបង្កើតបច្ចេកវិទ្យា ដែលអាចទប់ទល់នឹងអាកាសធាតុ កាន់តែប្រសើរ។

១. បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ៖ គម្រូបរិយាកាស និងអាកាសធាតុ កាន់តែទំនើប និងច្បាស់លាស់ កំពុងត្រូវបានបង្កើតឡើង ដោយប្រើបញ្ញាសិប្បនិម្មិត (AI)។ ជាឧទាហរណ៍ ៖ បញ្ញាសិប្បនិម្មិត (AI) បានបន្ថែមទិន្នន័យសីតុណ្ហភាពផ្ទៃសមុទ្រ ទៅក្នុងគម្រូនៃមហាសមុទ្រ ដែលជាអ្វីដែលអ្នកស្រាវជ្រាវជាមនុស្សមិនអាចធ្វើបាន។ បច្ចេកវិទ្យាទំនើបនេះ បានជំរុញឱ្យក្រុមអ្នកវិទ្យាសាស្ត្រ បានយល់កាន់តែច្បាស់ អំពីល្បឿននៃទឹកសមុទ្រក្នុងពេលបច្ចុប្បន្ន។ ខណៈភាពជឿនលឿន នៃការសម្របខ្លួនទៅនឹងអាកាសធាតុផ្សេងទៀត ដោយប្រើបញ្ញាសិប្បនិម្មិត (AI) មានដូចជា ប្រព័ន្ធលូឆ្លាតវៃ ការពារទឹកជំនន់ អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងដំណាំដែលធន់នឹងគ្រោះរាំងស្ងួត។

២. យន្តហោះគ្មានមនុស្សបើក (Drone) ៖ យន្តហោះគ្មានមនុស្សបើក (Drone ឬ UAVs) គឺជាយន្តហោះគ្មានមនុស្សបើក ដែលបំពាក់កាមេរ៉ាទំនើប និងអាចធ្វើការបានចម្ងាយឆ្ងាយ។ វាក៏អាចផ្ទុកឧបករណ៍ទំនើបៗ ដូចជា ឧបករណ៍ចាប់សញ្ញា ដើម្បីរកមើលភាពមិនប្រក្រតី និងប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្រ សម្រាប់ការតាមដានទីតាំងជាក់លាក់។

យន្តហោះគ្មានមនុស្សបើកអាចជួយស្ថាប័នសម្របទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការប្រមូលទិន្នន័យ ដែលមើលឃើញពីហានិភ័យ និងផលប៉ះពាល់នៃអាកាសធាតុ។ ឧទាហរណ៍ ៖ អាជីវកម្មអាចប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីត្រួតពិនិត្យមើលប្រភពទឹក ដែលមានសារៈសំខាន់ សម្រាប់ប្រតិបត្តិការអាជីវកម្ម។

យន្តហោះគ្មានមនុស្សបើក ក៏អាចជួយក្នុងការស្រាវជ្រាវ រុករក និងសង្គ្រោះ បន្ទាប់ពីគ្រោះមហន្តរាយដោយសារអាកាសធាតុផងដែរ។  ជាក់ស្ដែង គេអាចប្រើឧបករណ៍នេះ ដើម្បីទៅកាន់តំបន់ដែលមនុស្សពិបាកទៅដល់។

. ការសង្កេតផែនដី (Earth observation) ៖ ការសង្កេតផែនដី ដោយប្រើផ្កាយរណប និងបច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ ឬបច្ចេកទេសទីតាំងភូមិសាស្ត្រ ដូចជា ស្ថានីយ៍អាកាសធាតុ ដើម្បីប្រមូលព័ត៌មានអំពីការផ្លាស់ប្ដូរផែនដី។ បរិមាណដ៏ធំនៃទិន្នន័យផ្កាយរណប កំពុងជួយអ្នកវិទ្យាសាស្ត្រ បង្កើតវិធីថ្មី ដើម្បីគ្រប់គ្រងធនធានរបស់ផែនដី។ ឧទាហរណ៍ ៖ ផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប បង្ហាញអំពីចំណេះដឹងថ្មីអំពីអាកាសធាតុផែនដី រួមទាំងការរលាយទឹកកក និងធនធានទឹកសាប។

ការសង្កេតផែនដីគឺមានសារៈសំខាន់ សម្រាប់ប្រព័ន្ធព្រមានទុកជាមុន នៅក្នុងសេណារីយ៉ូ នៃការសម្របខ្លួនទៅនឹងអាកាសធាតុ។ ជាក់ស្ដែង ការសង្កេតឃើញ ខ្យល់ព្យុះសង្ឃរាមុនពេលវាកើតឡើង។

. បច្ចេកវិទ្យាកុំព្យូទ័រជាន់ខ្ពស់ (Advanced computing) ៖ បច្ចេកវិទ្យាកុំព្យូទ័រជាន់ខ្ពស់ គឺពាក់ព័ន្ធនឹងការប្រើប្រាស់កុំព្យូរទ័រដែលមានថាមពលខ្លាំង ជាមួយភាពត្រឹមត្រូវ និងល្បឿនលឿនជាងកុំព្យូទ័រធម្មតា។ កុំព្យូទ័រទាំងនោះរួមាន សូភ័រកុំព្យូទ័រ (supercomputers) ជាកុំព្យូទ័រ ដ៏ធំ និងមានឥទ្ធិពលបំផុត របស់ពិភពលោក និង ខ្វ័នទុំកុំព្យូទ័រ (quantum computers) ដែលប្រើភាគល្អិត subatomic ដូចជា photons – particles of light – ដើម្បីអនុវត្តការគណនាច្រើនក្នុងពេលតែមួយ។

ការគណនាខ្វ័នទុំ (Quantum) ត្រូវបានគេរំពឹងថា នឹងជំរុញការបង្កើតគម្រូអាកាសធាតុ និងការសម្របទៅនឹងអាកាសធាតុ ព្រោះវាអាចទស្សន៍ទាយដំណើរការដែលចាំបាច់សម្រាប់ការព្យាករណ៍អាកាសធាតុ។ ខណៈប្រតិបត្តិការនេះ គឺពិបាកសម្រាប់កុំព្យូទ័រធម្មតា។

៥. បច្ចេកវិទ្យា អ៊ីនធឺណិត នៃវត្ថុ (IoT) ៖ បច្ចេកវិទ្យានេះ ត្រូវបានគេប្រើ ដើម្បីប្រមូល និងចែករំលែកទិន្នន័យថ្មីៗ ដូចជាការផ្លាស់ប្ដូរគុណភាពខ្យល់ និងសីតុណ្ហភាពជាដើម។ ជាក់ស្ដែង ឧបករណ៍ចាប់សញ្ញា ដែលមានសមត្ថភាពរកឃើញភ្លើងឆេះព្រៃ អាចផ្ញើដំណឹងតាមទូរស័ព្ទៃ ទៅកាន់មនុស្សដែលរងផលប៉ះពាល់។

ឧទាហរណ៍ ក្រុមហ៊ុន Pano AI ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់កម្មវិធី ដែលមានមូលដ្ឋានលើ IoT ដើម្បីរកមើលភ្លើងឆេះព្រៃ និងបញ្ជូនព័ត៌មានទៅកាន់អ្នកជំនាញពន្លត់អគ្គីភ័យ និងសេវាកម្មសង្គ្រោះបន្ទាន់។

៦. បច្ចេកវិទ្យា AR និង VR ៖ Augmented reality (AR) និង virtual reality (VR) គឺជាបច្ចេកវិទ្យាដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។ AR និង VR កំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់មនុស្សជុំវិញសកម្មភាពអាកាសធាតុ និងការសម្របខ្លួន។ តាមរយៈការបង្ហាញរូបភាពនិម្មិត នៃផលប៉ះពាល់ ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ។ ឧទាហរណ៍ កាស VR អាចបង្ហាញ អ្នកប្រើប្រាស់នូវពិភពលោកដែលមានផលប៉ះពាល់អាកាសធាតុ ដូចជាការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវចម្រុះជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។