ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាកំពុងជំរុញការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនបែបថ្មីមានឈ្មោះថា វិធីសាស្ត្របង្រៀនបែបចម្រុះ ឬភាសាអង់គ្លេសថា Blended Learning ជាបណ្តើរៗ នៅសាលារៀនជំនាន់ថ្មី និងសាលារៀនឯកជនដែលមានលទ្ធភាពនិងសមត្ថភាពអាចធ្វើបាន។ វិធីសាស្ត្រនេះនឹងជួយពង្រឹងគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈគន្លងជីវិតថ្មីក្នុងវិស័យអប់រំ។ នេះជាការយល់ឃើញរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំវេសឡាញ អេឌ្យូខេសិនគ្រុប។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំវេសឡាញ មានប្រសាសន៍ថា បណ្តាញសាលារៀនវេសឡាញអនុវត្តទស្សនទានថ្មីស្តីពីគន្លងជីវិតថ្មីក្នុងវិស័យអប់រំនេះដោយផ្តោតទៅលើការផ្តល់សេវាអប់រំដល់សិស្សានុសិស្សគ្រប់កម្រិតតាមរយៈការអប់រំបែបឌីជីថលពីចម្ងាយ (អនឡាញ) និងការអប់រំតាមបែបចម្រុះ។ បណ្តាញគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលវេសឡាញនឹងចាប់ផ្តើមអនុវត្តវិធីសាស្រ្តបង្រៀនបែបចម្រុះនេះក្នុងឆ្នាំសិក្សាថ្មីខាងមុខនៅ ២៣ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។

អ្នកជំនាញអភិវឌ្ឍវិស័យអប់រំរូបនេះ បានបញ្ជាក់បន្ថែមថា វិធីសាស្រ្តបង្រៀនបែបចម្រុះប្រាំចំណុចសំខាន់ដែលត្រូវអនុវត្តក្នុងគ្រឹៈស្ថានសិក្សា។ ទីមួយបង្រៀនបែបប្រពៃណីទល់មុខគ្នារវាងគ្រូនិងសិស្សនៅដដែលមិនមានអ្វីផ្លាស់ប្តូរ។ ទីពីរគ្រឹៈស្ថានបណ្តុះបណ្តាលផ្តល់មេរៀនបែបឌីជីថលដូចជា វីដេអូអប់រំដែលបានថតទុក និងសៀវភៅអេឡិចត្រូនិចដែលសិស្សអាចទាញយកទុកក្នុងកុំព្យូទ័រ ទូរស័ព្ទដៃ អាយផេត ឬថេបប្លេតសម្រាប់មើល អាន និងរៀនដោយខ្លួនឯង។ ទីបីការបង្រៀនតាមប្រព័ន្ធអនឡាញ។
ទន្ទឹមគ្នានេះចំណុចទីបួនការបង្រៀនបែបបញ្ច្រាស់ (Flipped Classroom) ដែលសិស្សត្រូវស្វ័យសិក្សាជាមុនតាមមេរៀនឌីជីថល ឬការស្រាវជ្រាវតាមឯកសារនានា ហើយមកអនុវត្តពិភាក្សាក្រោមការសម្របសម្រួលនិងណែនាំបន្ថែមពីគ្រូនៅសាលា។ ចំណែកទីប្រាំសិក្សាពីចម្ងាយ (Distance Learning) តាមរយៈការផ្ញើមេរៀននិងសន្លឹកកិច្ចការជាច្បាប់បោះពុម្ព (Hard Copy) ឬច្បាប់ចម្លងទន់ (Soft Copy) ដល់សិស្សានុសិស្សដើម្បីសិក្សានៅផ្ទះ។
ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់ថា តាមវិធីសាស្រ្តបង្រៀននិងរៀនខាងលើសិស្សនឹងមានឱកាសសិក្សាជាក្រុម រៀនសង្កេត ត្រិះរិះ និងដោះស្រាយបញ្ហា តាមរយៈការបង្កើនគំនិតច្នៃប្រឌិដ្ឋ ការប្រាស្រ័យទាក់ទង ការសហការគ្នា និងរៀនតាមការចូលរួមការងារសង្គមជាដើម។ ចំណេះដឹងហិរញ្ញវត្ថុ មេរៀនទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម និងចំណេះជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិដ្ឋ គណិតវិទ្យា (STEAM) នឹងនៅតែជាអាទិភាពក្នុងកម្មវិធីសិក្សាដដែល។
ឧកញ៉ាបានមានប្រសាសន៍បន្តថា ទោះបីជាមិនមានវិបត្តិកូវីដ-១៩ កើតឡើងក៏និន្នាអប់រំបែបចម្រុះក៏នឹងចូលខ្លួនមកជំនួសដដែល។ លោកថានៅតាមបណ្តាប្រទេសអភិវឌ្ឍដទៃបានអនុវត្តវិធីសាស្ត្របង្រៀនបែបចម្រុះនេះជាយូរមកហើយ មិនមែនទើបតែកើតឡើងក្នុងវិបត្តិកូវីដនោះទេ។ ចំណែកក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាបានអនុវត្តវិធីសាស្ត្របែបចម្រុះនេះជាបណ្តើរៗក្នុងសាលារៀនជំនាន់ថ្មី។
បណ្តាញសាលារៀនវេសឡាញបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកំណែទម្រង់ និងអនុវត្តវិធីសាស្រ្តរៀននិងបង្រៀននេះជាបណ្តើរៗ តាមលក្ខខណ្ឌនិងកត្តាអំណោយផលជាក់ស្តែង។ វិធីសាស្ត្របង្រៀនថ្មីនេះទាមទារការចូលរួមសហការពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាលលើការពង្រឹងនិងអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញថ្មីបន្ថែមទៀត ពិសេសការប្រើប្រាស់បច្ចេកវិទ្យាអប់រំ ដើម្បីអនុវត្តវិធីសាស្ត្របង្រៀនបែបចម្រុះឱ្យទទួលបានជោគជ័យនៅពេលអនាគត។
គួរបញ្ជាក់ថា វិធីសាស្រ្តបែបចម្រុះនឹងផ្តល់ភាពងាយស្រួល ភាពបទបែន និងជួយគាំទ្របន្ថែមដល់វិសាលភាពនិងភាពងាយស្រួលក្នុងការសិក្សារបស់សិស្ស និងការបង្រៀនរបស់គ្រូបង្រៀន ដោយប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗជាជំនួយ ហើយក៏ជាជំហានឆ្ពោះទៅរកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាដើរឱ្យទាន់ប្រទេសវឌ្ឍន៍៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2025
តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។
អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...
អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...
វគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេសនូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2025
រដ្ឋាភិបាលនូវែលសេឡង់ នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ "Good Governance" តាមប្រព័ន្ធអនឡាញ រយៈពេលសិក្សាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់មន្រ្តីរាជការកម្ពុជា។





























