គោលការណ៍ ៧ ដែលអាចអនុវត្តដើម្បីគ្រប់គ្រងទម្លាប់ប្រើគ្រឿងអេឡិចត្រូនិចរបស់ក្មេងជំទង់

បច្ចេកវិទ្យាអាចជាឧបករណ៍ដ៏អស្ចារ្យសម្រាប់ជួយជំរុញការលូតលាស់ និងអភិវឌ្ឍខួរក្បាលក្មេងជំទង់។ ប៉ុន្តែប្រសិនបើគ្មានការណែនាំត្រឹមត្រូវ គ្រឿងអេឡិចត្រូនិចក៏អាចបង្កគ្រោះថ្នាក់ផងដែរ រាប់ចាប់តាំងពីការវាយប្រហារតាមអ៊ីនធឺណិត រហូតដល់ការញៀនអ៊ីនធឺណិត ក្មេងជំទង់ ងាយនឹងប្រឈមគ្រោះថ្នាក់លើបណ្ដាញអ៊ីនធឺណិតយ៉ាងខ្លាំង។ ដូច្នេះ ការបង្កើតគោលការណ៍ណែនាំ ដែលនឹងជួយការពារក្មេងជំទង់ ដែលជាកូនរបស់អ្នក ពិតជាមានសារៈសំខាន់ ហើយអាចធ្វើឱ្យពួកគេយល់ដឹងអំពីការប្រើស្មាតហ្វូន កុំព្យូទ័រយួរដៃ និងវីដេអូហ្គេម បានត្រឹមត្រូវ។

សរសេរគោលការណ៍ទៅក្នុងក្រដាស ដែលបញ្ជាក់យ៉ាងច្បាស់ពីការរំពឹងទុករបស់អ្នក ។ បន្ទាប់មក ពន្យល់ពីផលអវិជ្ជមាននៅពេលដែលពួកគេបំពានច្បាប់ ដើម្បីកុំឱ្យ​កូនរបស់អ្នកភ្ញាក់ផ្អើលនៅពេលអ្នកពិន័យ។ យោងតាម Verywell Family មានគម្រូច្បាប់ អំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិចសម្រាប់មនុស្សវ័យជំទង់ចំនួន ៧ ដែលអាណាព្យាបាល អាចអនុវត្តនៅផ្ទះបាន។

១. មិនឆាត ឬចុចទូរស័ព្ទពេលញ៉ាំអាហារ ៖ អាណាព្យាបាលអាចបង្រៀនកូនអំពីអាកប្បកិរិយាចំពោះការប្រើទូរស័ព្ទ ឬប្រើទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចពេលញ៉ាំអាហារ ព្រោះអំឡុងពេលនេះ ជាពេលល្អសម្រាប់សមាជិកគ្រួសារសន្ទនាគ្នា។ អ្នកអាចបញ្ជាក់ប្រាប់កូនរបស់អ្នកថា ការមិនអើពើនឹងសមាជិកគ្រួសារ ឬមនុស្សជុំវិញខ្លួន អំឡុងពេលញ៉ាំអាហារជាកាយវិការមិនសមរម្យ។

២. បិទទូរទស្សន៍ពេលទទួលទានអាហារ ​៖ សំឡេងទូរទស្សន៍ ឬការសំឡេងមើលទូរទស្សន៍ អំឡុងពេលទទួលទានអាហារ អាចជាការរំខាន អំឡុងពេលញ៉ាំអាហារ ។ ម្យ៉ាងទៀត សកម្មភាពនេះ អាចក្លាយជាទម្លាប់មិនល្អ ដែលអាចនាំឱ្យកាត់បន្ថយទំនាក់ទំនងរវាងសមាជិកគ្រួសារ។

៣. ត្រូវបញ្ចប់កិច្ចការឱ្យរួចរាល់ មុនប្រើគ្រឿងអេឡិចត្រូនិច ៖ ច្បាប់ដែលធ្វើឱ្យក្មេងជំទង់យកចិត្តទុកដាក់លើទំនួលខុសត្រូវ គឺជាវិធីសាស្ត្រសំខាន់ ដែលជួយឱ្យកុមារក្លាយជាមនុស្សមានវិន័យ។ ការកំណត់នេះ អាចជារង្វាន់សម្រាប់កូនរបស់អ្នក បន្ទាប់ពីបំពេញកិច្ចការ ឬភារកិច្ចប្រចាំថ្ងៃរបស់គេបានរួចរាល់។

៤. បិទគ្រឿងអេឡិចត្រូនិចនៅពេលជាក់លាក់រាល់យប់ ៖ កំណត់ពេលវេលាជាក់លាក់ ដែលកូនរបស់អ្នកត្រូវបិទគ្រឿងអេឡិចត្រូនិចនៅពេលយប់។ ការសំឡឹងមើលអេក្រង់យប់ជ្រៅខ្លាំង អាចប៉ះពាល់ទម្លាប់ នៃការគេងរបស់ក្មេងជំទង់។ អាណាព្យាបាលអាចលើកទឹកចិត្តឱ្យកូន អានសៀវភៅ ឬចំណាយពេលជាមួយគ្រួសារមុនចូលគេង។ 

៥. ហាមមានទូរទស្សន៍ក្នុងបន្ទប់គេង ៖ ការដាក់ទូរទស្សន៍ក្នុងបន្ទប់គេងកូនរបស់អ្នក នឹងជំរុញឱ្យពួកគេមើលទូរទស្សន៍ច្រើន។ ម្យ៉ាងទៀត អ្នកមិនអាចតាមដាន និងគ្រប់គ្រងពួកគេបានទេ ថាតើពួកគេកំពុងមើលអ្វីខ្លះ ហើយមើលមួយថ្ងៃប៉ុន្មានដង។ 

៦. ទុកកុំព្យូទ័រក្រៅបន្ទប់គេង ៖ ការទុកកុំព្យូទ័រនៅក្រៅបន្ទប់គេងរបស់កូន អាចជួយអ្នកការពារពួកគេបានច្រើនរូបភាព។ ជាពិសេស គឺការតានដានសកម្មភាពរបស់ពួកគេ នៅអំឡុងពេលដែលពួកគេប្រើប្រាស់អ៊ីនធឺណិត និងអាចធានាបានថា មាតិកា ដែលពួកគេតាមដានមានខ្លឹមសារសមរម្យ។ 

៧. មិនបង្ហាញព័ត៌មានលម្អិតផ្ទាល់ខ្លួនលើអ៊ីនធឺណិត ៖ ក្មេងជំទង់ភាគច្រើន គិតថាពួកគេមានសុវត្ថិភាពខ្ពស់ និងមិនងាយគ្រោះថា្នក់ពីការវាយប្រហាតាមអ៊ីនធឺណិតនោះទេ។ ហេតុនេះ ពួកគេអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅកាន់មនុស្សប្លែកមុខ ដែលអាចបង្កបញ្ហាជាយថាហេតុ។ ចាប់ពីរូបភាពអាសអាភាស រហូតដល់អាស័យដ្ឋានរស់នៅ, អ្នកចាំបាច់ត្រូវពន្យល់កូន​ឱ្យច្បាស់អំពីរឿង ដែលគេត្រូវចែករំលែក និងរឿងដែលត្រូវរក្សាការសម្ងាត់លើអនឡាញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...