ជាទូទៅឪពុកម្តាយតែងបំពេញតួនាទីនិងទំនួលខុសត្រូវជាច្រើនដើម្បីកូន រាប់ទាំងការចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការអប់រំ និងទំនុកបម្រុងគ្រប់យ៉ាងដល់កូន។ ចំណែកតួនាទីកូនកំពុងសិក្សាឆ្ងាយពីផ្ទះវិញ អាចតបគុណដ៏ប្រសើរទៅកាន់ម្តាយឪពុកតាមរយៈការខិតខំប្រឹងប្រែងសិក្សា សេពគប់មិត្តបានត្រឹមត្រូវ ព្រមទាំងចាយវាយលុយកាក់ដោយសន្សំសំចៃ។ នេះជាការយល់ឃើញរបស់យុវតីមួយចំនួនកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ។ យុវតី លីម តារាវត្តី កំពុងបន្តការសិក្សាជំនាញស្ថាបត្យកម្មតុបតែងលម្អផ្នែកខាងក្នុង (Interior Design) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ យល់ឃើញថា ការគោរពនិងផ្ដល់តម្លៃដល់ឪពុកម្ដាយជារឿងសំខាន់ដែលកូនគ្រប់រូបត្រូវតែយល់និងអនុវត្ត។ តារាវត្តី លើកឡើងថា៖
“ក្រៅពីផ្តល់កំណើត ឪពុកម្តាយបានផ្តល់ឱកាសនិងលទ្ធភាពការសិក្សាយ៉ាងច្រើនដល់ខ្ញុំ ជារឿងដែលល្អបំផុត ! យើងត្រូវតែព្យាយាមរៀនសូត្រឱ្យអស់ពីលទ្ធភាពតបស្នងលោកទាំងពីរវិញ”
បន្ថែមលើការគោរពនិងផ្ដល់តម្លៃដល់ឪពុកម្ដាយ យុវតី ឈៀង ណាវី បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជំនាញកសិកម្មបន្លែ បាននិយាយថា ការសេពគប់មិត្តនៅទីក្រុងពិតជារឿងសំខាន់ដែលកូនគ្រប់រូបត្រូវគិត។ នៅទីក្រុងជួបមនុស្សថ្មីៗជាច្រើន បើយើងសេពគប់មនុស្សត្រូវវាជារឿងល្អ តែបើយើងជួបមនុស្សដែលមានគំនិតមិនល្អ វាអាចនឹងមានរឿងណាមួយកើតឡើងដែលយើងមិនអាចដឹង។ ដូច្នេះមុននឹងសម្រេចចិត្តសេពគប់នរណាម្នាក់ ខ្ញុំប្រយ័ត្នមែនទែន នេះក៏រាប់ថាការតបគុណទៅកាន់ម្តាយឪពុកដែរ។ក្រៅពីចំណាយលើការសិក្សាការ ចំណាយផ្សេងៗជាតម្រូវការ ខ្ញុំតែងចាយលុយដោយសន្សំសំចៃ និងប្រើប្រាស់លុយឱ្យបានចំគោលដៅ ខ្ញុំយល់ថាអាហ្នឹងវាក៏អាចជួយគ្រួសារយើងបានដែរ។
កញ្ញា ឈៀង ណាវី
កញ្ញា លាង ឈុនអ៉ី និស្សិតសាកលវិទ្យាល័យមួយនៅខេត្តសៀមរាប បានពន្យល់ចំណុចនេះទៀតថា ក្នុងនាមជាកូនត្រូវរៀនសន្សំលុយកាក់ឪពុកម្តាយពេលនៅឆ្ងាយពីផ្ទះ បើអាចកូនគួររៀនរកចំណូលដោយខ្លួនឯង ដើម្បីជួយខ្លួនឯង ជួយទឹកចិត្តម្តាយឪពុក ព្រមទាំងទទួលបានបទពិសោធន៍ក្នុងការងារ។ជាការកត់សម្គាល់នៅក្នុងគ្រួសារខ្មែរ ក្រៅពីតួនាទីខាងលើ កុលបុត្រប្រុសស្រីត្រូវតម្កល់តម្កើងវង្សត្រកូលឱ្យបានល្អតទៅ, កូនត្រូវប្រព្រឹត្តខ្លួនឱ្យល្អសមគួរជាអ្នកទទួលមរតក, កូនត្រូវចិញ្ចឹមមាតាបិតាវិញជាពិសេសនៅពេលគាត់ចាស់ជរា, កូនត្រូវរក្សាទឹកចិត្តរបស់មាតាបិតា មិនឲ្យមាតាបិតាមានទុក្ខកង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អ ហើយសេចក្តីសុខរបស់មាតាបិតានៅត្រង់កតញ្ញូតាធម៌របស់កូនទាំងឡាយ៕
កញ្ញា លាង ឈុនអ៊ី
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ សាលា Neeson Cripps Academy របស់អង្គការមូលនិធិកុមារកម្ពុជាដែលផ្តល់ការអប់រំដល់កុមារក្រីក្រនៅតំបន់អតីតគំនរសំរាមក្នុងរាជធានីភ្នំពេញ បានឈ្នះពានរង្វាន់សាលាឈានមុខគេលើពិភពលោកផ្នែក STEM ក្នុងកម្មវិធី Global Schools Prize ឆ្នាំ២០២៦។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ កិច្ចសន្ទនាទស្សនាវដ្តីពិភពលោកសហសម័យកម្ពុជា (CWC) ក្នុងឆ្នាំ២០២៦នេះ បានរៀបចំឡើងក្រោមប្រធានបទ “កម្ពុជាសហសម័យក្នុងទេសភាពសកលដែលកំពុងផ្លាស់ប្តូរ”។ កិច្ចសន្ទនានេះ បានរួមចំណែកជំរុញឱ្យយុវជនកម្ពុជា-ចិន ផ្លាស់ប្តូរការ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្នុងឱកាសចូលរួមវេទិកាអប់រំពិភពលោកឆ្នាំ២០២៦ (Education World Forum 2026) នៅទីក្រុងឡុងដ៍ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…
ពានរង្វាន់ , ព្រឹត្តិការណ៍ , យុវជនឆ្នើម ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញចេញពីស្នាដៃជាង ២០០ ទីបំផុតកម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រី (Dream Girls Design Contest) ជំនាន់ទី១៣ ឆ្នាំ២០២៦ បានរកឃើញយុវតីឆ្នើមចំនួន ៣ រូប ដែលទទួលបានជ័យលាភី…
ចំណេះជីវិត , ព្រឹត្តិការណ៍ ភាពឯកោ (Loneliness) គឺជាអារម្មណ៍ដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ ប៉ុន្តែវាមិនមែនគ្រាន់តែជាការរស់នៅម្នាក់ឯងនោះទេ។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Jeremy Nobel (អ្នកបង្កើតមូលនិធិសិល្បៈ និងការព្យាបាលនៅ Boston)
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពក្នុងការបញ្ចូលកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលជាផ្នែកមួយក្នុងការធ្វើអន្តរជាតូបនីយកម្មវិស័យឧត្តមសិក្សាទៅក្នុងតំបន់ និងអន្តរជាតិ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្នុងវេទិកាពិភាក្សា ស្ដីពី ការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ នៅមជ្ឈមណ្ឌល Queen Elizabeth II ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (១៨ ឧសភា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត និងផ្តល់តម្លៃចំពោះចំពោះការងារស្ម័គ្រ ដោយថា ការងារនេះ គឺជាសាលារៀនជីវិតដ៏អស្ចារ្យសម្រាប់យុវជន និងជាការវិនិយោគសង្គមដ៏មានតម្លៃបំផុត…
ចំណេះជីវិត , ព្រឹត្តិការណ៍ ជាញឹកញាប់ នៅដើមឆមាស មិនថាសិស្ស និស្សិត ម្នាក់ៗតែងតែមានការតាំងចិត្តខ្ពស់ និងមានរបៀបរៀបរយល្អ។ ប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅ ការតាំងចិត្តនោះចាប់ផ្តើមស្រកចុះបន្តិចម្តងៗ រហូតដល់សុខចិត្តអង្គុយមើលរឿងភាគ…