ប្រធាន The Seed ៖ យុវជនមិនស្គាល់អាស៊ានប្រៀបដូចមិនដឹងរឿងក្នុងផ្ទះខ្លួនឯង

សមាគមប្រជាជនអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ASEAN គឺជាអង្គការថ្នាក់តំបន់មួយ ជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ លោក ហ៊ុយ បញ្ញាវ័ន្ដ ប្រធាន The Seed បាននិយាយថា យុវជនដែលរស់ក្នុងប្រទេសជាសមាជិកអាស៊ាន គួរតែដឹងពីភាពស៊ីជម្រៅ និងព្រឹត្តិការណ៍បច្ចុប្បន្ន នៃប្រទេសដែលគេរស់នៅ ។ លោកសង្កេតឃើញថា មាននិស្សិតទំនាក់ទំនងអន្តរជាតិមួយចំនួនបានដឹងអំពីព្រឹត្តិការណ៍ពិភពលោកក៏ពិតមែន ប៉ុន្តែហាក់ភ្លេចនូវរឿងរ៉ាវផ្ទៃក្នុង តួយ៉ាងដូចជាកិច្ចប្រជុំកំពូលអាស៊ាន និងប្រវត្តិរបស់អាស៊ានជាដើម។

បើតាមលោក បញ្ញាវ័ន្ត ការបាត់បង់ព័ត៌មាន នយោបាយក្នុងស្រុក ជាពិសេស គឺរដ្ឋធម្មនុញជាដើម សុទ្ធសឹងជាបញ្ហាប្រឈមដែលនាំឱ្យយុវជនមិនស្គាល់ពីសាវតារ ឬរឿងរ៉ាវស្រុកទេស។

លោក បញ្ញាវ័ន្ត បន្តថា ចំណេះដឹងរបស់អាស៊ានអាចពង្រឹងសក្តានុពលរបស់យុវជន តាមរយៈសសរស្តម្ភ​ទាំងបីរបស់អាស៊ាន ដែលមានដូចជា សន្តិសុខ-នយោបាយ សេដ្ឋកិច្ច និង សង្គម-វប្បធម៌ ។ បើតាមអ្វីដែលលោកយល់ឃើញ វាមិនសំខាន់ថា តើអាស៊ានគួរតែធ្វើយ៉ាងដូចម្តេចនោះទេ ប៉ុន្តែអ្វីដែលសំខាន់ ថាតើប្រទេសរបស់យើងអាចទាញយកប្រយោជន៍ពីអាស៊ានបានច្រើនប៉ុន្មាន? ហេតុដូច្នេះហើយសក្តានុពលយុវជនត្រូវតែពង្រឹង និងអភិវឌ្ឍជារៀងរាល់ថ្ងៃ ដើម្បីក្លាយជាបំណែកមួយនៃការផ្តល់យោបល់ ឬដំណោះស្រាយណាមួយក្នុងសង្គម។

លោក ហ៊ុយ បញ្ញាវ័ន្ដ ប្រធានកម្មវីធីគ្រាប់ពូជ (The Seed)។

“ដឹងពីបរិបទនៃ ប្រទេសរបស់ខ្លួនវាមានសារៈសំខាន់ណាស់ ជាពិសេសអ្នកសិក្សាការទូត ព្រោះបើមិនដឹងពីខ្លួនឯងផង តើអាចការទូតអ្នកផ្សេងបានយ៉ាងដូចម្តេច? មិនថារដ្ឋធម្មនុញ គោលនយោបាយ និងបរិបទផ្សេងៗទៀតដែលត្រូវដឹង”

ស្ថិតនៅក្នុងករណីដដែលនេះ លោកសង្កេតឃើញថា មានយុវជនមួយចំនួន ហាក់មានសភាពទោទន់ក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង ដែលបង្កនូវ​គ្រោះភ័យដូចជា ងាយស្រួលក្នុងការបង្វែរផ្នត់គំនិត មានន័យថា ងាយស្រួលក្នុងការអូសទាញទៅធ្វើរឿងដែលមិនផុសចេញពីឧត្តមគតិផ្ទាល់ខ្លួន និងមិនផ្តល់ប្រយោជន៍រួមនៅក្នុងសង្គម។ បើនៅតែបន្តមិនសកម្មក្នុងការអភិវឌ្ឍសមត្ថភាព ឬពង្រឹងជំនាញដែលកំពុងសិក្សានោះទេ តើអាចទៅប្រកួតជាមួយប្រទេសជិតខាងបានយ៉ាងដូចម្តេច? លោកបន្តថា សូមកុំគិតថា រៀននៅតែសាលាមួយមុខក៏គ្រប់គ្រាន់ គឺត្រូវតែចេញទៅខាងក្រៅ ព្រោះនៅសាលាមិនអាចធ្វើបច្ចុប្បន្នភាពព្រឹត្ត្រិការណ៍ ឬមេរៀនបានទេ។ ដូច្នេះត្រូវតែស្វ័យសិក្សាដោយខ្លួនឯងឱ្យបានច្រើនតាមរយៈការអានសៀវភៅ តាមដានព័ត៌មាន ចូលរួមកម្មវិធីពាក់ព័ន្ធនានាឱ្យបានច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...