អាហារូបករណ៍៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២១ លើផ្នែកគណនេយ្យ សេដ្ឋកិច្ច សំណង់ស៊ីវិល វិស្វកម្មអគ្គីសនី និងធនាគារ រយៈពេល ៨ឆមាសនៅសាកលវិទ្យាល័យ UNIVERSITAS ISLAM NAHDLATUL ULAMA (UNISNU) JEPARA ។
អាហារូបករណ៍ផុតកំណត់ទទួលការចុះឈ្មោះ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ បេក្ខជនចាប់អារម្មណ៍ចុះឈ្មោះតាមរយៈគេហទំព័រ https://s.id/UZUSProgram និងព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់នេះ http://bit.ly/3bWhxpc ៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។