ភ្នំពេញ៖ ស្ត្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬ Information Technology (IT) ហាក់មានចំនួនតិចតូចប៉ុណ្ណោះនៅកម្ពុជា។ មូលហេតុដែលចំនួនស្ត្រីតិចជាងបុរសនៅក្នុងវិស័យបច្ចេកវិទ្យានេះ បណ្តាលមកពីកង្វះព័ត៌មានសិក្សា និងផ្នត់គំនិតសង្គមយល់ថាស្ត្រីមិនគួរសិក្សាបច្ចេកវិទ្យាកុំព្យូទ័រដូចបុរស។ ផ្ទុយទៅវិញ កញ្ញា ហេង សុវណ្ណមុនីនុត ធ្លាប់ឈ្នះពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យាពីប្រទេសមួយចំនួន បានប្រាប់ហេតុផលបីសំខាន់ ដែលស្រ្តីគួរសិក្សាជំនាញមួយនេះ។
កញ្ញា សុវណ្ណមុនីនុត
1. ប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាស្រ្តី៖ ដោយសារតែមុខវិជ្ជានេះភាគច្រើនសិក្សាតែសម្រាប់បុរស ដូច្នោះបច្ចេកវិទ្យាថ្មីផ្សេងៗ ដើម្បីដោះស្រាយបញ្ហាជុំវិញខ្លួនបង្កើតឡើងដោយបច្ចេកវិទ្យារបស់បុរស។ ហេតុនេះបើស្រ្តីសិក្សានៅលើមុខជំនាញមួយនេះកាន់ច្រើនឡើង ពួកគេអាចមានឱកាសបញ្ចេញសមត្ថភាពនៅក្នុងការបង្កើតគំនិតថ្មី ឬធ្វើនវានុត្តន៍អ្វីមួយដើម្បីដោះស្រាយបញ្ហាដែលស្រ្តីកំពុងជួបប្រទះ។
2.ឱកាសអាហារូបករណ៍៖ សង្កេតឃើញកន្លងមកថាអាហារូបករណ៍ជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេសបានផ្ដល់នូវឱកាសនៅក្នុងការសិក្សាដោយឥតគិតថ្លៃទៅលើមុខជំនាញព័ត៌មានវិទ្យានេះ។ អាហារូបករណ៍មួយចំនួនផ្ដល់ឱ្យលក្ខខណ្ឌចំពោះតែនិស្សិតស្រីប៉ុណ្ណោះ ដូច្នោះវាជាតម្លៃអមដោយភាពល្អប្រសើរសម្រាប់ស្រ្តីដែលចង់ទទួលបានអាហារូបករណ៍សិក្សាលើជំនាញមួយនេះ។
3. ឱកាសការងារ៖ ជាទូទៅក្រុមហ៊ុនធំៗមួយចំនួនបានផ្ដល់អាទិភាពខ្លាំងទៅលើស្រ្តីនៅក្នុងវិស័យការងារមួយនេះ។ វាជាឱកាសមួយដ៏ល្អសម្រាប់ស្រ្តីដែលអាចបំរើរការងារទៅលើផ្នែកការអភិវឌ្ឍន៍កម្មវីធីបច្ចេកវិទ្យានៅក្នុងសម័យឌីថីថល ហើយវាជាឱកាសមួយដ៏ល្អសម្រាប់ស្រ្តីនៅក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យប៉ិនប្រសប់របស់ខ្លួននៅក្នុងសង្គមជាតិនាពេលបច្ចុប្បន្ន។
កញ្ញា ហេង សុវណ្ណមុនីនុត បានបញ្ជាក់ថា ហេតុផលទាំងនេះ មូលដ្ឋានគំនិតសម្រាប់ស្រ្តីពិចារណាសិក្សាជំនាញព័ត៌មានវិទ្យា (Information Technology)។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធបានជំរុញឱ្យស្ត្រីចាប់យកមុខវិជ្ជាព័ត៌មានវិទ្យា ឬទំនាក់ទំនងនឹងបច្ចេកវិទ្យាឱ្យមានចំនួនកាន់តែច្រើនបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សេចក្ដីក្លាហាន និងភាពចង់ចេះចង់ដឹង ជាលក្ខណៈពិសេសដែលធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា។ នេះ ជាការលើកឡើងរបស់លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គម្រោងបច្ចេកវិទ្យា និងឌីជីថលចំនួន ៥៧ គម្រោង របស់សិស្សានុសិស្សកម្ពុជា ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents 2026 បន្ទាប់ពីបានដាក់ស្នើដោយជោគជ័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
យុវជនចំនួន៨នាក់ នឹងត្រូវជ្រើសរើស ដើម្បីតំណាងប្រទេសកម្ពុជា ទៅចូលរួមកម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ២០២៦” នៅប្រទេសជប៉ុន នាចុងខែកក្កដា ខាងមុខ។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការគេងមិនលក់នៅពេលយប់ មិនមែនបណ្តាលមកតែពីជាតិកាហ្វេអ៊ីនក្នុងកាហ្វេ ឬតែប៉ុណ្ណោះទេ, យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ អាហារដែលអ្នកទទួលទានមុនពេលចូលគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គុណភាព…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងសម័យបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស, ការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្សកំពុងក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ និងពិភាក្សាយ៉ាងទូលំទូលាយក្នុងសង្គម។ អ្នកជំនាញលើកឡើងថា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសអបអរទិវា “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា” ប្រធានផ្នែកបច្ចេកវិទ្យា នៃ SoulAdvisor បានលើកឡើងថា បច្ចុប្បន្នវត្តមានស្រ្តីក្នុងវិស័យឌីជីថលនៅតែមានកម្រិតនៅឡើយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សិស្សជាង ២៤០០នាក់ នៅសាលាបឋមសិក្សាចំនួន៦ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោង «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការបង្រៀន និងការរៀនរបស់កុមារកម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលជាស្ថាប័នអប់រំមួយនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យចំនួន៤ ដើម្បីអបអរសាទរខួប១៨ឆ្នាំ នៃផលជះវិជ្ជាមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងប្រកាស…
ព្រឹត្តិការណ៍, អប់រំកុមារតូច
នៅក្នុងការរស់នៅ កុមារតូចៗតែងតែទទួលរងនូវឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញខ្លួនច្រើនលើសលប់ ដែលពេលខ្លះខួរក្បាលដ៏តូចរបស់ពួកគេមិនទាន់អាចបន្ស៊ាំ ឬចាត់ចែងព័ត៌មានទាំងនោះបានទាន់ពេលវេលាឡើយ។ ស្ថានភាពនេះ…