ភ្នំពេញ៖ ការបំបៅកូនដោយទឹកដោះម្ដាយ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងដំណាក់កាលនៃការលូតលាស់របស់ទារក ប៉ុន្តែម្តាយមួយចំនួនមិនអាចបំបៅដោះដោយទឹកដោះរយៈពេលយូរនោះទេ ដោយហេតុផលថាពួកគាត់ត្រូវបំពេញកិច្ចការងារផ្សេងៗ។ ការស្រាវជ្រាវបានបង្ហា្ថញថា ជីដូនមួយចំនួនធំនៅប្រទេសកម្ពុជាកំពុងដើរតួរជាចម្បងក្នុងការថែទាំកុមារជំនួសវិញ ក្នុងនាមជាអ្នកលើកទឹកចិត្តម្ដាយឱ្យបំបៅកូនដោយទឹកដោះ។
ភ្នំពេញ៖ ការបំបៅកូនដោយទឹកដោះម្ដាយ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងដំណាក់កាលនៃការលូតលាស់របស់ទារក ប៉ុន្តែម្តាយមួយចំនួនមិនអាចបំបៅដោះដោយទឹកដោះរយៈពេលយូរនោះទេ ដោយហេតុផលថាពួកគាត់ត្រូវបំពេញកិច្ចការងារផ្សេងៗ។ ការស្រាវជ្រាវបានបង្ហា្ថញថា ជីដូនមួយចំនួនធំនៅប្រទេសកម្ពុជាកំពុងដើរតួរជាចម្បងក្នុងការថែទាំកុមារជំនួសវិញ ក្នុងនាមជាអ្នកលើកទឹកចិត្តម្ដាយឱ្យបំបៅកូនដោយទឹកដោះ។
យោងតាមការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការទស្សនៈពិភពលោកក្នុងឆ្នាំ 2020 រកឃើញថា ជីដូននៅក្នុងប្រទេសកម្ពុជាចំនួន 95% ជឿថាការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខសម្រាប់រយៈពេលប្រាំមួយខែដំបូង មានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ទារក។ ទោះជាយ៉ាងណា មានជីដូនតែ 14% ប៉ុណ្ណោះដែលបានឱ្យចៅបៅទឹកដោះម្ដាយសុទ្ធរយៈពេលប្រាំមួយខែ។ កាតព្វកិច្ចរបស់ឪពុកម្ដាយក្នុងការរកចំណូលនៅកន្លែងផ្សេងៗ ជាកត្តាដែលនាំឱ្យកុមារមិនអាចទទួលបានអាហាររូបត្ថម្ភមូលដ្ឋានសំខាន់សម្រាប់ការរីកធំធាត់របស់ពួកគេ។
អ្នកស្រី Grana Pu Selvi មន្រ្តីជំនាញផ្នែកអាហាររូបត្ថម្ភនៅអង្គការទស្សនៈពិភពលោប្រចាំប្រទេសកម្ពុជា បាននិយាយថា ៖
“ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខរយៈពេលប្រាំមួយខែដំបូងដល់ទារក អាចផ្តល់សារធាតុចិញ្ចឹមសមស្របក្នុងបរិមាណត្រឹមត្រូវ និងការពារកុមារពីការឆ្លងជំងឺ។ កុមារដែលមិនទទួលបានការបំបៅដោយទឹកដោះម្ដាយតែមួយមុខអាចខ្វះអាហារូបត្ថម្ភ និងទទួលរងជំងឺឆ្លងញឹកញាប់។ កុមារគួរបន្តបំបៅទឹកដោះម្ដាយរហូតដល់អាយុពីរឆ្នាំ និងលើសពីនេះរួមជាមួយនឹងអាហារបំពេញបន្ថែមដើម្បីផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់កុមារ”
អ្នកស្រី Grana Pu Selvi បានបន្ថែម ៖
“យើងចង់ឃើញកុមារទាំងអស់ ជាពិសេសកុមារងាយរងគ្រោះបំផុតមានសុខភាពល្អនិងមានអាហារូបត្ថម្ភល្អ។ ដោយសារតែជីដូនមានតួនាទីសំខាន់ ជាពិសេសក្នុងការចិញ្ចឹមកុមារ យើងត្រូវផ្តល់ដំបូន្មានដែលជួយបង្កើនចំណេះដឹងរបស់ក្រុមជីដូន និងលើកកម្ពស់ឥរិយាបថនិងការអនុវត្តល្អៗទាក់ទងនឹងសុខភាពរបស់កុមារតូចៗ”
បទពិសោធន៍របស់អង្គការទស្សនៈពិភពលោកក្នុងការអនុវត្តកម្មវិធីអាហារូបត្ថម្ភ បានបញ្ជាក់ថា ជីដូនមានឥទ្ធិពលវិជ្ជមានទៅលើស្ថានភាពសុខភាព និងអាហារូបត្ថម្ភរបស់កុមារជាមួយនឹងចំណេះដឹងត្រឹមត្រូវអំពីមាតា និងទារកទើបនឹងកើត ព្រមទាំងការថែទាំកុមារ។ ជាមួយនឹងការលើកទឹកចិត្តបន្តិចបន្តួច ពួកគាត់ក្លាយជាកត្ដាជំរុញការផ្លាស់ប្តូរក្នុងគ្រួសារ និងសហគមន៍របស់ពួកគាត់។ អង្គការទស្សនៈពិភពលោកធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគោលដៅជាជីដូន ដើម្បីធានាថាកុមារមានសុខភាពល្អ និងមានអាហាររូបត្ថម្ភល្អជា ពិសេសក្នុងរយៈពេលមួយពាន់ថ្ងៃដំបូង។
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។