វេជ្ជបណ្ឌិត ជួន ច័ន្ទរីតា ចែករំលែកបទពិសោធន៍ សិក្សា​ថ្នាក់ក្រោយឧត្តម ​នៅ​សាកលវិទ្យាល័យ Harvard

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សាកលវិទ្យាល័យ Harvard ជាសាកលវិទ្យាល័យដែលជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមសាកលវិទ្យាល័យក្នុងស្រុកចំនួន ៤៣៦សាកលវិទ្យាល័យ នៃសហរដ្ឋអាមេរិក ដែលមានកម្រិតសិក្សាជាច្រើនដូចជា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ក្រោយឧត្ដមសិក្សា និង វគ្គសិក្សាខ្លី (Courses) ច្រើនប្រភេទដែលមានទាំងនៅក្នុងថ្នាក់ផ្ទាល់ និងការសិក្សាតាម Online។

លោកវេជ្ជបណ្ឌិត ជួន ច័ន្ទរីតា គឺជា​និស្សិត​កម្ពុជា​ដែល​បានទៅ​បន្ត​ការ​សិក្សាថ្នាក់ក្រោយឧត្តម លើជំនាញឯកទេសភាពជាអ្នកដឹកនាំផ្នែកវេជ្ជសាស្ត្រនៃអាស៊ីអាគ្នេយ៍ នៅ Harvard Medical School នៃសាកលវិទ្យាល័យ Harvard កាលពីឆ្នាំទៅ។ លោកបានប្រាប់ AMS Education ថា ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Harvard បានធ្វើ​ឱ្យ​លោក​ជួប​អ្នកជំនាញនៅជុំវិញពិភពលោក ក្នុងការ​កសាងនូវ​បណ្តាញទំនាក់ទំនង ហើយ​ពិសេស​ទៅទៀតនោះ គឺលោកអាច​រៀនពេញមួយ​ជីវិតដោយ​ឥតគិតថ្លៃ ទាំងក្នុងថ្នាក់ និង Online ពីសាកលវិទ្យាល័យ ដែល​ផ្តល់សម្រាប់អតីតនិស្សិត។

លោកវេជ្ជបណ្ឌិត ជួន ច័ន្ទរីតា បានឱ្យដឹងថា ការសិក្សាថ្នាក់ក្រោយឧត្ដមសិក្សារបស់លោក គឺមានរយៈពេល១ឆ្នាំ សម្រាប់អ្នកឯកទេសនៅក្នុងវិស័យសុខាភិបាល។ នៅក្នុងកម្មវិធីសិក្សាភាពជាអ្នកដឹកនាំវិស័យសុខាភិបាល រយៈពេលមួយឆ្នាំនេះ កម្មវិធីបាន​សិក្សានៅទីនោះ គឺលើផ្នែកសំខាន់ៗជាច្រើនរួមមានការសិក្សាពីម៉ូឌុលចំនួន៧របស់អ្នកដឹកនាំក្នុងវិស័យសុខភិបាលដូចជា ការគ្រប់គ្រងហិរញ្ញវត្ថុ គុណភាពនៃការងារ សុវត្ថិភាពអ្នកជំងឺ ការច្នៃប្រឌិតក្នុងការថែទាំសុខភាព ការកែលម្អការអនុវត្ត ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ និងការបង្វឹក។

វេជ្ជបណ្ឌិតឯកទេសទូទៅរូបនេះបន្ថែមថា ម៉ូឌុលទាំង៧នេះ បានសិក្សារួមអំពីគណនេយ្យចំណាយពេញលេញ, ដំណើរការគ្រប់គ្រងរចនាសម្ព័ន្ធ, ការគ្រប់គ្រងដំណើរការ, របាយការណ៍ និងការវិភាគវ៉ារ្យង់, រចនាសម្ព័ន្ធ និងដំណើរការគ្រប់គ្រងថវិកា ការសិក្សាគុណភាពនៃផែនការ ការធ្វើផែនការកែលម្អគុណភាព បង្កើតកម្មវិធីតាមមន្ទីរពេទ្យដើម្បីបង្កើនគុណភាព ការវាស់វែងគុណភាព និងការអនុវត្តរបស់មន្ទីរពេទ្យ ការណែនាំអំពីសុវត្ថិភាពអ្នកជំងឺ បង្កើតកម្មវិធីដើម្បីសុវត្ថិភាពអ្នកជំងឺ ការវិភាគមូលហេតុឫសគល់ និងពិនិត្យមើលកំហុសបច្ចេកទេស ការស្វែងយល់ពីដំណោះស្រាយ ការបែងចែកធនធានមនុស្ស ការបង្វឹកបង្ហាត់ និងផ្លាស់ប្តូរភាពជាអ្នកដឹកនាំ ភាពជាអ្នកដឹកនាំខ្លួនឯង និងជំនាញភាពជាអ្នកដឹកនាំជាច្រើនទៀត។ សរុបជារួម គឺការសិក្សាពី គន្លឹះសំខាន់ៗនៃអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ពីអ្នកជំនាញមកពិគ្រប់វិស័យ។

“ក្នុងការសិក្សា បេក្ខជនទាំងអស់មានការប្រកួតប្រជែងខ្លាំងណាស់ ព្រោះគ្រប់គ្នាសុទ្ធតែត្រូវការចំណេះដឹងទៅបន្ថែមលើអ្វីដែលខ្លួនមាន សម្រាប់អភិវឌ្ឍន៍សមត្ថភាព​ខ្លួនឯង និងចូលរួមជួយសង្គមជាតិ”

បន្ថែមអំពីការសិក្សា លោកវេជ្ជបណ្ឌិត ជួន ច័ន្ទរីតា ក៏បានប្រាប់ពីគន្លឹះក្នុងការដាក់ពាក្យទៅសិក្សានៅ Harvard Medical School ដោយមានលក្ខខណ្ឌជាច្រើនដូចជា ប្រវត្តិរូបសង្ខេប (CV) តែងសេចក្ដី៥០០ពាក្យ ដែលនិយាយពីមូលហេតុដែលចង់ស្នើទៅសិក្សាជំនាញ ឬវគ្គសិក្សាណាមួយ ដែលរួមបញ្ជូលនូវភាពជាអ្នកដឹកនាំក្នុងផ្នែកវេជ្ជសាស្ត្រ និង លិខិតអនុសាសន៍ពីវេជ្ជបណ្ឌិត។ ជាក់ស្ដែង នៅក្នុងការតែងសេចក្ដី៥០០ពាក្យ លោក ជួន ច័ន្ទរីតា បានសរសេរតែងសេចក្ដីអំពី ភាពជាអ្នកដឹកនាំក្នុងសម័យកូវីដ ដែលដកចេញពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាសមាជិកពេទ្យស្ម័គ្រចិត្ត TYDA និងបទពិសោធន៍ធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តក្នុងមូលនិធិ មុទិតា។ លើសពីនេះ បេក្ខជនដាក់ពាក្យចូលសិក្សា និងស្នើពាក្យអាហារូបករណ៍ នឹងត្រូវលើកឡើងពីបញ្ហាហិរញ្ញវត្ថុ ឬហេតុផលណាមួយដែលសមស្រប និងទទួលយកបានថាបេក្ខជនគួរតែទទួលបានអាហារូបករណ៍។

ក្រោយបញ្ចប់ការសិក្សាថ្នាក់ក្រោយឧត្ដមសិក្សា លោកវេជ្ជបណ្ឌិត ច័ន្ទរីតា លើកឡើងថា លោកមានទំនាក់ទំនងល្អជាមួយនឹងសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគ្រូពេទ្យមកពីបណ្ដាប្រទេសផ្សេងៗជាច្រើន និងមានឈ្មោះជាអតីតនិស្សិតរបស់សាកលវិទ្យាល័យ ដែលមានឱកាសសិក្សាវគ្គខ្លីតាមរយៈការសិក្សា Online ពីសាកលវិទ្យាល័យ Harvard ដោយឥតគិតថ្លៃ។

“អតីតនិស្សិតគ្រប់ជំនាញពីសាកលវិទ្យាល័យ Harvard សុទ្ធតែមានឱកាស និងអាទិភាពច្រើន ក្នុងការចូលរៀនវគ្គខ្លីរបស់សាកលវិទ្យាល័យជាជាងសិស្សមិនធ្លាប់រៀននៅ Harvard ដោយមិនអស់លុយឡើយ”

ក្នុងនាមជាអតីតសិស្សនៃសាកលវិទ្យាល័យ Harvard លោកវេជ្ជបណ្ឌិត ជួន​ ច័ន្ទរីតា បានបន្ថែមថា ឈ្មោះជាអតីតនិស្សិតនេះ បានធ្វើឱ្យលោកមានភាពងាយស្រួលក្នុងការទទួលបានឱកាសរៀនវគ្គផ្សេងៗ និងកម្មវិធីជាច្រើនរបស់សាលាដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយទទួលបាន Email ពីសាលាដោយផ្ទាល់ និងឥតគិតថ្លៃលើការសិក្សាផងដែរ។

ជារួម លោក វេជ្ជបណ្ឌិត ជួន ច័ន្ទរីតា លើកទឹកដល់សិស្ស-និស្សិតនៅតាមឯកទេសនីមួយៗជាពិសេសមន្ត្រីសុខាភិបាលនៅក្នុងក្របខណ្ឌរដ្ឋទាំងអស់ ឱ្យដាក់ពាក្យបន្តការសិក្សានូវជំនាញឯកទេសដែលខ្លួនមានឱ្យកាន់តែច្រើន ដើម្បីពង្រឹងសមត្ថភាពឱ្យក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិ និងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...