អ្នកស្រី នុត រត្ថា ៖ គន្លឹះប្រាំចំណុចដើម្បីរក្សាគុណតម្លៃជីវិតខ្លួនឯង

យុវជនមួយចំនួនដែលកំពុងស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនល្អ ម្តងម្កាល អាចបណ្តាលឱ្យពួកគេភ្លេចគិតទៅដល់គុណតម្លៃរបស់ខ្លួនឯង ទើបកម្មវិធីនិយាយជាសាធារណៈរបស់ RYL បានលើកយកប្រធានបទដោយចោទជាសំណួរថា តើជីវិតមានតម្លៃប៉ុន្មាន? ហើយជីវិតប្តូរបានដោយទឹកប្រាក់ដែរឬទេ? អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិការ នៃក្រុមហ៊ុន អប្សរា មេឌា សឺវីស មានប្រសាសន៍ថា ជីវិតមានតម្លៃប៉ុន្មាន ប្រហែលជាមិនមែនប្រធានបទថ្មីពេកទេ នៅពេលដែលនិយាយអំពីតម្លៃជីវិត ដោយហេតុថា បើតាមការនិទានតៗគ្នា គេប្រាប់ថា ប្រសិនបើយើងនៅកន្លែងមួយ ដែលមិនបានផ្តល់តម្លៃឱ្យ យើងត្រូវចាកចេញពីកន្លែងនោះដើម្បីទៅរកកន្លែងមួយដែលត្រឹមត្រូវ រួមទាំងសាកសមទៅនឹងតម្លៃរបស់យើង។

តែយ៉ាងណា នៅចន្លោះដែលយើងចាកចេញពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត អ្នកស្រីយល់ថា មិនគួរណាយើងគ្រាន់តែចាកចេញ ដោយស្ងាត់ៗនោះទេ គួរតែមានការឆ្លើយតប ឬផ្តល់ជាមតិត្រឡប់ ដើម្បីឱ្យភាគីម្ខាងទៀតបានដឹងថា តើអ្វីខ្លះដែលមានកំហុសខុសឆ្គងមកលើអ្នក ឬថា តើអ្វីខ្លះដែលគួរកែប្រែដើម្បីឈានទៅរកលទ្ធផលវិជ្ជមានជារួមទាំងអស់គ្នា។

ការចាកចេញ គួរតែធ្វើឱ្យបុគ្គលដែលមិនផ្តល់តម្លៃមានការភ្ញាក់រឭកខ្លះ ឱ្យគាត់ទទួលស្គាល់ខ្លះ ថា គាត់បានធ្វើខុសចំពោះយើង។ មិនគួរណាចាកចេញដោយមិនបានឆ្លើយតបអ្វីទាំងអស់នោះទេ ព្រោះអ្នកដែលអត់ដឹង គាត់នឹងអត់ដឹងហើយបន្តធ្វើខុសរហូត។

អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិការ នៃក្រុមហ៊ុន អប្សរា មេឌា សឺវីស

អ្នកស្រីបន្តឱ្យដឹងថា សួរខ្លួនឯងសិន ហេតុអ្វីបានជាគេមិនឱ្យតម្លៃយើង? ហេតុអ្វីបានជាគេមិនផ្តល់ការគោរពឱ្យយើង? នៅពេលដែលបុគ្គលម្នាក់ មិនផ្តល់តម្លៃឱ្យយើង អាចថា គឺដោយសារតែយើងជាអ្នក​អនុញ្ញាតឱ្យភាគីម្ខាងទៀត ធ្វើសកម្មភាពមិនល្អ ចំពោះអ្នកម្តងហើយម្តងទៀត ដោយសារតែភាពអត់ធ្មត់ ឬដោយក្ដីអាណិតស្រឡាញ់ រួមទាំងជឿថា ភាពល្អប្រសើរ ឬការកែប្រែនឹងកើតមានតាមរយៈការលើកលែង និងផ្តល់ឱកាស ទន្ទឹមគ្នានោះ អ្នកស្រីបានចែករំលែក គន្លឹះប្រាំចំណុចដើម្បីពង្រឹងនិងរក្សាគុណតម្លៃជីវិតខ្លួនឯង។

១.  ទទួលស្គាល់ថាខ្លួនឯងមានតម្លៃ ៖ ដើម្បីឆ្លើយតប និងទាមទារតម្លៃរបស់យើងត្រឡប់មកវិញ គួរតែហ៊ានឱ្យតម្លៃខ្លួនឯងជាមុនសិន និងត្រូវតែទទួលស្គាល់ថា យើងគឺជាមនុស្សម្នាក់ដែលមានតម្លៃ។ មនុស្សម្នាក់មានតម្លៃ គឺមានន័យថា យើងស្រឡាញ់ខ្លួនឯង ជឿជាក់លើខ្លួនឯង និងដឹងច្បាស់អំពីសមត្ថភាពនិងចេតនារបស់ខ្លួន។

២. ហ៊ានបដិសេធ ៖ ការបដិសេធ មិនមែនជាជំនាញដែលមនុស្សគ្រប់គ្នាសុទ្ធតែមានជាប់នឹងខ្លួនពីកំណើតនោះទេ ខណៈវាជាជំនាញមួយជួយសម្រួលដល់ការប្រាស្រ័យទាក់ទងក្នុងដំណើរការសិក្សា អាជីពការងារ និងរបៀបរស់នៅប្រចាំថ្ងៃ អ្នកស្រី រត្ថា បានបន្តឱ្យដឹងថា អ្នកទាំងអស់គ្នាត្រូវហ៊ាននិយាយថា “ទេ” ក្នុងកាលៈទេសៈដែលចាំបាច់មួយ ហ៊ានប្រាប់ថាខ្ញុំអត់ចូលចិត្ត ឬខ្ញុំអត់ចង់ទៅ  និងហ៊ានប្រាប់ពីជម្រើសខ្លួនឯង កុំអនុញ្ញាតឱ្យអ្វីៗទាំងអស់សុទ្ធតែត្រូវអ្នកដទៃសម្រេសចិត្តជំនួសយើងរហូតនោះ ។

៣. ទំនាក់ទំនងមានដែនកំណត់ ៖ រាល់ទំនាក់ទំនងទាំងអស់ យើងត្រូវមានដែលកំណត់របស់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តី ប្រើប្រាស់ពេលវេលា កំណត់ចំនួនដងនៃការអធ្យាស្រ័យ និងការអត់ឱនក៏ត្រូវមានដែនកំណត់ មិនថា កន្លែងធ្វើការ មិត្តភ័ក្រ្ត ឬមួយក៏មនុស្សជាទីស្រឡាញ់ណាម្នាក់។

៤. ហ៊ាននិយាយពីអារម្មណ៍ខ្លួនឯង ៖ ក្រៅពីការរក្សាដែនកំណត់ច្បាស់លាស់ ជំហានបន្ទាប់គឺហ៊ាននិយាយពីអារម្មណ៍ខ្លួនឯង យើងអត់ចាំបាច់ធ្វើជាមនុស្សល្អគ្រប់ពេលទេ យើងអត់មានតួនាទីត្រូវធ្វើជាមនុស្សល្អគ្រប់ពេលទេ ប្រសិនបើមិនសប្បាយចិត្តត្រូវហ៊ាននិយាយថា ខ្ញុំអត់សប្បាយចិត្តចំពោះទង្វើបែបនេះ ឬបែបនោះ។

៥. បង្ហាញចេញអំពីជម្រើស ៖ គួរបង្ហាញឱ្យភាគីដែលមិនផ្តល់តម្លៃអ្នកដទៃបានដឹងដែរថា យើងក៏មានជម្រើសដូចគ្នា ព្រោះថា មនុស្សមួយចំនួន ហាក់មិនបានយល់អំពីការលះបង់ ឬក៏សន្តានចិត្តរបស់យើងទេ ។

អ្នកស្រីបន្តថា ប្រសិនបើអនុវត្តន៍ប្រាំចំណុចនេះហើយ គេនៅតែមិនផ្តល់តម្លៃ មិនអាចកែប្រែ គឺគ្រប់គ្រាន់ដល់ពេលមួយដែលយើងអាចសម្រេចចិត្តបានថា គួរតែចាកចេញ។ ប៉ុន្តែមុននឹងចាកចេញ គួរតែធ្វើរឿងរ៉ាវខ្លះៗឱ្យយើងបានអស់ចិត្តជាមុនសិន។ តម្លៃរបស់យើង ស្ថិតនៅលើការសម្រេចចិត្ត ហើយការសម្រេចចិត្តបែបណា ជីវិតរបស់យើងនឹងទៅជាបែបនោះដូចគ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *