កំហុសចំនួន ៧ ដែលម្ដាយឪពុកធ្វើ អាចប៉ះពាល់ដល់ការពង្រឹងផ្លូវចិត្តរបស់កូន

យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានការកើនឡើងនូវភាពតានតឹងជាលំដាប់ ។ នេះជាមូលហេតុ ដែលការជំរុញភាពធន់ផ្លូវអារម្មណ៍ និងផ្លូវចិត្តសម្រាប់កុមារ ដែលជាកូនៗរបស់យើងមានសារៈសំខាន់។ កុមារដែលមានសតិអារម្មណ៍រឹងមាំ មិនត្រឹមតែអាចត្រៀមខ្លួន ក្នុងការដោះស្រាយបញ្ហានៅថ្ងៃអនាគតប៉ុណ្ណោះទេ ប៉ុន្តែការសិក្សាបានរកឃើញថា ពួកគេក៏អាចទទួលបានលទ្ធផលនៃការសិក្សា និងការងារល្អប្រសើរនាពេលអនាគតដែរ ។ ការអប់រំកូនឱ្យក្លាយជា កុមារមានសុខភាពផ្លូវចិត្តរឹងមាំ មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែការជៀសវៀងកំហុសមួយចំនួននេះ អាចជួយឪពុកម្ដាយបាន។

១. មិនបើកឱកាសឱ្យកូនបង្ហាញអារម្មណ៍ ៖ កុមារចាំបាច់ត្រូវដឹងថា ការបញ្ចេញមតិ និងនិយាយពីអារម្មណ៍ អាចជួយឱ្យពួកគេមានសុខភាពល្អ។ នៅពេលដែលលឪពុកម្ដាយប្រាប់កូនអំពីរឿងដូចជា «កុំពិបាកចិត្ដដោយសាររឿងហ្នឹងអី! ឬ វាមិនមែនជារឿងធំទេ!» មានន័យថា ពួកគេកំពុងបង្ហាញប្រាប់កូនថា អារម្មណ៍មិនសំខាន់ ហើយជារឿងល្អប្រសិនបើមិនបង្ហាញវាចេញមក។

យ៉ាងណាក៏ដោយ រឿងដែលឪពុកម្ដាយត្រូវជួយកូន គឺមិនមែន បង្រៀនឱ្យពួកគេមិនបង្ហាញអារម្មណ៍នោះទេ ប៉ុន្តែត្រូវបង្រៀនពួកគេអំពីរបៀបគ្រប់គ្រងអារម្មណ៍ និងទប់ទល់នឹងអារម្មណ៍ខ្លួនឯង។ ប្រសិនបើកូនរបស់អ្នកបង្ហាញការភ័យខ្លាចនៅអំឡុងពេលជួបស្ថានការណ៍តានតឹងណាមួយ ។ អ្នកដែលជាអាណាព្យាបាល ត្រូវពិចារណាក្នុងការនិយាយពាក្យថា «ប៉ា/ម៉ាក់ ដឹងថា កូនកំពុងភ័យខ្លាចនៅពេលនេះ!» បន្ទាប់មកអាចសួរគេ អំពីវិធីដែលអាចជួយឱ្យគេមានអារម្មណ៍ល្អឡើងវិញ។ 

២. តែងតែការពារមិនឱ្យកូនបរាជ័យ ៖ ក្នុងនាមជាឪពុកម្ដាយ វាជារឿងមួយដែលលំបាកណាស់ ក្នុងការមើលកូនរបស់ខ្លួន ត្រូវប្រឈមមុខនឹងឧបសគ្គ ខណៈដែលអ្នកអាចដោះស្រាយបញ្ហានោះដោយងាយ ។ ប៉ុន្តែអ្នកក៏ត្រូវដឹងដែរថា ភាពបរាជ័យ គឺជាផ្នែកដ៏ធំនៃភាពជោគជ័យ ។ ប្រសិនបើកុមារ មិនបានផ្ដល់ឱកាសឱ្យទទួលបានមេរៀនអំពីភាពបរាជ័យ ពួកគេក៏មិនអាចដឹងអំពីរបៀបប្រឈមមុខនឹងភាពបរាជ័យ និងវិធីក្រោកឡើងវិញបន្ទាប់ពីបរាជ័យនោះដែរ។

៣. បណ្ដោយតាមចិត្តកូនខ្លាំងពេក ៖ ក្មេងៗតែងតែចូលចិត្តរបស់លេង ចំណែកឪពុកម្ដាយចូលចិត្តផ្ដល់របស់ទាំងនេះ ទៅដល់ពួកគេ។ ការស្រាវជ្រាវបង្ហាញថា នៅពេលដែលអ្នកផ្ដល់ឱ្យកូនអ្នកនូវអ្វីដែលពួកគេចង់បាន ពួកគេនឹងបាត់បង់សមត្ថភាពក្នុងការពង្រឹងកម្លាំងផ្លូវចិត្ត និងការលត់ដំខ្លួនឯង។

អ្វីដែលឪពុកម្ដាយអាចបង្រៀនកូននោះគឺ វាអាចទៅរួច ដើម្បីសម្រេចបាននូវអ្វី ដែលពួកគេចង់បាន ប្រសិនបើពួកគេប្រឹងប្រែង ។ លើសពីនេះ កុមារ ត្រូវរៀនអំពីរបៀបគ្រប់គ្រងខ្លួនឯង តាមការកំណត់ច្បាប់វិន័យច្បាស់លាស់ពីសំណាក់ឪពុកម្ដាយ ដូចជា ត្រូវបញ្ចប់កិច្ចការផ្ទះ មុននឹងលេងទូរស័ព្ទជាដើម។

៤. រំពឹងថាកូននឹងធ្វើអ្វីមួយបានល្អឥតខ្ចោះ ៖ វាជារឿងធម្មតាទេ ដែលម្ដាយឪពុកគ្រប់រូបចង់ឱ្យកូនមានគោលដៅធំ និងធ្វើកិច្ចការអ្វីមួយបានល្អគ្រប់ពេល ។ ប៉ុន្តែជាក់ស្ដែង នៅក្នុងជីវិត អ្វីគ្រប់យ៉ាង មិនមែនសុទ្ធតែដំណើរការទៅដោយរលូននោះទេ ហើយការកំណត់គោលដៅខ្ពស់ហួស និងចង់បានភាពល្អឥតខ្ចោះខ្លាំង អាចនាំឱ្យមានបញ្ហាខ្វះភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងនៅថ្ងៃណាមួយទៅវិញ។

អ្នកអាចពង្រឹងភាពរឹងមាំផ្នែកផ្លូវចិត្តកូនរបស់អ្នក បង្ហាត់ឱ្យពួកគេបង្កើតការរំពឹងទុក ដែលមានភាពប្រាកដនិយម ហើយបើទោះជាកូនរបស់អ្នកមិនអាចសម្រេចនូវអ្វីដែលគេបានរំពឹងទុកក៏ដោយ។ អ្នកត្រូវបង្ហាញប្រាប់ពួកគេថា នេះគឺជាមេរៀនជីវិតដ៏មានតម្លៃ ដែលអាចបង្ហាញផ្លូវសម្រាប់គេឆ្ពោះទៅរកភាពជោគជ័យនៅថ្ងៃអនាគត។

៥. តែងតែធ្វើឱ្យកូនមានអារម្មណ៍ថាស្រណុក ៖ មានរឿងជាច្រើនដែលធ្វើឱ្យកុមារ មានអារម្មណ៍ថា មិនស្រណុកចិត្ត ឬគ្មានផាសុកភាព ជាពិសេសនៅពេលដែលពួកគេចាប់ផ្ដើមធ្វើរឿងថ្មីៗដូចជា សាកល្បងអាហារថ្មី បង្កើតមិត្តភាពថ្មី លេងកីឡាថ្មី ផ្លាស់ប្ដូរទីលំនៅ ឬសាលារៀនថ្មីជាដើម។ ចំណុចនេះ មានលក្ខណៈដូចគ្នានឹងភាពបរាជ័យដែរ ការទទួលយកអារម្មណ៍មិនស្រណុក អាចជួយពង្រឹងស្មារតីកុមារ។

៦. មិនកំណត់ព្រំដែនរវាង ឪពុកម្ដាយ និងកូន ៖ ក្នុងនាមជាម្តាយឪពុក អ្នកតែងចង់ឱ្យកូនរបស់អ្នកអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែពួកគេក៏ត្រូវដឹងថា ពួកគេក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដែរ។ កុមារដែលមានស្មារតីរឹងមាំ តែងតែមានឪពុកម្ដាយ ដែលយល់ពីសារៈសំខាន់នៃព្រំដែន និងស្ថិរភាព។

៧. មិនបង្ហាញគម្រូតាមរយៈការមើលថែខ្លួនឯង ៖ កាលណា អ្នកកាន់តែចាស់ អ្នកទំនងជាកាន់តែពិបាក ក្នុងការរក្សាទម្លាប់ ដែលមានសុខភាពល្អ (ឧ. ញ៉ាំអាហារដែលមានសុខភាពល្អ ហាត់ប្រាណប្រចាំថ្ងៃ និងចំណាយពេលបន្ធូរអារម្មណ៍ឡើងវិញជាដើម)។ នោះហើយ ជាមូលហេតុ ដែលមានសារៈសំខាន់ ក្នុងការយកជាគម្រូ ក្នុងការថែសុខភាពខ្លួនឯង។​ ការបង្ហាញភាពជាគម្រូ មានសារៈសំខាន់ណាស់ ក្នុងការចិញ្ចឹមកូនឱ្យពួកគេមានទម្លាប់គិត និងរបៀបរស់នៅល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...