៣ វិធី ដែលក្រុមហ៊ុនអាចបង្កើតបរិយាកាសរីករាយសម្រាប់បុគ្គលិក

នៅដើមឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាសន្និសិទ (The Conference Board) បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិនាយកប្រតិបត្តិក្នុងឆ្នាំ២០២២ ដោយនៅក្នុងការស្ទង់មតិបានសួរថ្នាក់ដឹកនាំក្រុមហ៊ុនអំពីបញ្ហាប្រឈមធំៗនៅក្នុងអាជីវកម្មសម្រាប់ឆ្នាំខាងមុខ ។ លទ្ធផលបានបង្ហាញថា តិចជាង ៤០ភាគរយ នៃនាយកប្រតិបត្តិក្រុមហ៊ុនជឿជាក់ថា ពួកគេបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីដោះស្រាយវិបត្តិធំៗ ដែលទាក់ទងនឹងអតិផរណា ភាពជាប់គាំងនៃសេដ្ឋកិច្ច សុវត្ថិភាពអ៊ីនធឺណិត ភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់ បម្រែបម្រួលអាកាសធាតុ និងបញ្ហាជាច្រើនទៀត។ នៅក្នុងស្ថានការបែបនេះ តម្រូវឱ្យអ្នកគ្រប់គ្រងអាជីវកម្មត្រូវគិតគូជាបន្ទាន់ ក្នុងការបង្កើនភាពធន់សម្រាប់ស្ថាប័ន និងបុគ្គលិក។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងអស់គ្នាបានជួបប្រទះនឹងការរំខាន រួមជាមួយនឹងបញ្ហជាច្រើន ដោយសារការកើតឡើងនៃវីរុសរាតត្បាតកូវីដ-១៩ ។ ប៉ុន្តែបញ្ហានេះក៏បានជំរុញឱ្យពួកយើងចាប់ផ្ដើមងាកក្រោយ និងវាយតម្លៃឡើងវិញនូវជីវិតការងាររបស់បុគ្គលិកក្នុងសម័យទំនើបផងដែរ។ តើអ្វីជារឿងដែលយើងត្រូវជៀសវាងនៅកន្លែងការងារ? តើអ្វីដែលផ្ដល់ភាពរីករាយយ៉ាងពិតប្រាកដនៅកន្លែងធ្វើការ?

ការបង្កើតភាពរីករាយនៅកន្លែងការងារត្រូវផ្ដោតលើ 3P ( Purpose, People and Praise )

តើថ្នាក់ដឹកនាំក្រុមហ៊ុនអាចធ្វើអ្វីខ្លះ ដើម្បីកសាងគ្រឹះដ៏រឹងមាំសម្រាប់ការបង្កើតបរិយាកាសរីករាយនៅកន្លែងធ្វើការ ? ត្រង់ចំណុចនេះ យើងកំពុងនិយាយ​ពីការផ្លាសប្ដូរវប្បធម៌ ហើយនេះគឺជាកិច្ចការដែលត្រូវការពេលវេលាដើម្បីសម្រេច។ ប៉ុន្តែមានសកម្មភាពជាក់លាក់មួយចំនួន ដែលយើងអាចធ្វើឥឡូវនេះ ដើម្បីបង្កើតភាពរីករាយសម្រាប់បុគ្គលិក ។ ខាងក្រោមនេះ គឺជាផ្នែកបី ដែលអ្នកដឹកនាំនៅស្ថាប័នជាច្រើនកំពុងផ្ដោតធ្វើ ដើម្បីធ្វើឱ្យបុគ្គលិកក្នុងស្ថាប័នរបស់គេ ធ្វើការដោយរីករាយ។

១. គោលបំណង (Purpose) ៖​ គោលបំណងរបស់ស្ថាប័ន គឺជាប់ទាក់ទងគ្នាយ៉ាងខ្លាំងទៅនឹងបទពិសោធន៍ នៃភាពរីករាយរបស់មនុស្សដែលធ្វើការនៅទីនោះ។ ដូច្នេះ ត្រូវធ្វើយ៉ាងណាឱ្យគោលបំណងនោះមានលក្ខណៈសាមញ្ញតាមដែលអាចធ្វើទៅបាន ហើយបុគ្គលិកគ្រប់រូប ត្រូវតែដឹង និងយល់ច្បាស់ពីគោលបំណងនោះ។ ការយល់ច្បាស់អំពីគោលបំណងស្ថាប័នអាចជួយឱ្យបុគ្គលិកបង្កើន ផលិតភាពការងារ និរន្តភាពការងារ បរិយាប័ន្ននៅក​ន្លែងធ្វើការ និងមានសម្ព័ន្ធភាពល្អជាមួយក្រុមការងារ ។

២. មនុស្ស (People) ៖ ភាពតានតឹង ការព្រួយបារម្ភ និងការភ័យខ្លាច ដែលកើតឡើងអំឡុងពេលការរីករាលដាលនៃជំងឺរាតត្បាត មានន័យថា មនុស្សត្រូវការទំនាក់ទំនងសង្គមជាងពេលណាៗទាំងអស់។ ដូច្នេះហើយ បានជាយើងចាំបាច់ត្រូវបង្កើតឱ្យមានបរិយាកាសកក់ក្ដៅ ការភ្ជាប់ទំនាក់ទំនង និងភាពរីករាយនៅក្នុងក្រុម។ អ្នកដឹកនាំត្រូវព្យាយាមបង្កើតឱកាស ឬពេលវេលាណាមួយក្នុងការជំរុញឱ្យបុគ្គលិកមានទំនាក់ទំនងជាមួយគ្នាកាន់តែទូលំទូលាយ បើទោះជាក្នុងរយៈពេលខ្លីដ៏ដោយ។

៣. ការលើកទឹកចិត្ត (Praise) ៖ បុគ្គលិកគ្រប់រូប គឺសុទ្ធតែត្រូវការ ហើយសមនឹងទទួលបានការទទួលស្គាល់ស្នាដៃការងារ និងភាពសំខាន់របស់ពួកគេនៅក្នុងស្ថាប័ន។ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវប្រាកដថា អ្នកបានកោតសរសើរ លើកទឹកចិត្ត និងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក។ ចំណុចនេះ ពិតជាមានសារៈសំខាន់ ក្នុងបង្កើនថាមពល និងភាពធន់សម្រាប់បុគ្គលិក។ ការជំរុញថាមពល និងសក្តានុពលបុគ្គលិក គឺជាហេតុផលដ៏សំខាន់ដែលជំរុញភាពជោគជ័យក្នុងអាជីវកម្ម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។