រដ្ឋមន្រ្តីក្រសួងអប់រំ ៖ អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ

ភ្នំពេញ – លើកឡើងក្នុងបទបង្ហាញ និងកិច្ចពិភាក្សាស្ដីពី “សារៈសំខាន់នៃអំណានចំពោះការសិក្សា” ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៨ កាលបីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន ​និងកីឡា មានប្រសាសន៍ថា អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងថា ដើម្បីអាចសម្រេចបានគោលដៅនៃការអភិវឌ្ឍសហសវត្សរ៍ក្នុងវិស័យអប់រំ (SDG4) ដែលធានាបានថា ការអប់រំមួយដែលមានគុណភាព ប្រកបដោយបរិយាបន្ន មានសមធម៌ និងការសិក្សាពេញមួយជីវិត អំណានគឺជាមូលដ្ឋានគ្រឹះក្នុងការបរិវត្តកម្មវិស័យអប់រំក្នុងបរិបទប្រទេសកម្ពុជា។

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា នៅទូទាំងពិភពលោកកុមារទៅរៀននៅសាលា គឺមិនចេះអានអក្សរ និងមិនចេះសរសេរបានត្រឹមត្រូវ មានប្រមាណជា ៣០ទៅ៤០% ដែលធ្វើឱ្យប៉ះពាល់គុណភាពអប់រំ នេះមានន័យថា មិនមែនត្រឹមតែនៅកម្ពុជាទេ គឺប្រមាណជា ៥០០លាននាក់ក្នុងពិភពលោកសិស្សដែលទៅរៀននៅសាលាហើយមិនចេះអាន និងសរសេរស្ទាត់ជំនាញ។ ទន្ទឹមគ្នានេះ ជាពិសេស នៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួនពីរឆ្នាំ សាលាបិទទ្វារ សិស្សរៀនតាមប្រព័ន្ធអនឡាញ ហើយនៅពេលបើកសាលាឡើងវិញ គឺបានប៉ះពាល់ទៅដល់ការសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍសហសវត្សរ៍ក្នុងវិស័យអប់រំ (SDG4)។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន ​និងកីឡា

“ប្រសិនបើយើងមិនជំរុញអំណានទេ មិនធ្វើបរិវត្តកម្មវិស័យអប់រំទេ គឺមិនសម្រេចបានគោលដៅអប់រំនេះទេ”

រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងផងដែរថា ការធ្វើបរិវត្តកម្មវិស័យអប់រំ ដែល​មាន ៣ចំណុច រួមមាន៖

ទី១. ត្រូវបង្រៀនសិស្សឱ្យចេះអាន និងសរសេរអក្សរច្បាស់៖ ការលើកកម្ពស់អំណានដំបូង គណិតដំបូង ថ្នាក់ទី១ ដល់ថ្នាក់ទី៣  ជាមូលដ្ឋានគ្រឹះជួយសិស្សឱ្យចេះអាន និងសរសេរអក្សរច្បាស់ ដែលបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមគ្នានេះ  បង្រៀនគ្រូឱ្យចេះពីវិធីសាស្រ្តបង្រៀនធ្វើយ៉ាងម៉េចឱ្យសិស្សចេះអានឱ្យស្ទាត់ ។ ម៉្យាងវិញទៀត វិធីសាស្រ្តបង្រៀនតាមបែបសរុប គឺជួយបង្រៀនឱ្យសិស្សឆាប់ចេះអាន ឆាប់ចេះសរសេសរ និងមានសៀវភៅអានបន្ថែម។

ទី២. ផ្ដោតលើការបណ្ដុះបណ្ដាលគ្រូ៖ ដើម្បីឱ្យវិស័យអប់រំមានគុណភាព គឺត្រូវផ្ដោតលើការបង្កើនគុណវុឌ្ឍគ្រូ​ ការបណ្ដុះឱ្យគ្រូមានស្ដង់ដារវិជ្ជាជីវៈគ្រូបង្រៀន ចេះទាំងខ្លឹមសារមេរៀន ចេះវិធីសាស្រ្តបង្រៀន និងយល់ដឹងអំពីការវិវត្តរបស់សិស្សផងដែរ។ ម៉្យាងវិញទៀត ប្រសិនគ្រូផ្តោតតែលើខ្លឹមសារមេរៀន គឺគ្រូមិនដឹងថាត្រូវបង្រៀនសិស្សរបៀបម៉េចឱ្យសិស្សចេះ និងឆាប់ចាំ ដូច្នេះ គ្រូបង្រៀនត្រូវផ្ដោតលើការស្រាវជ្រាវបន្ថែម។

ទី៣. ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ៖ ចំណេះដឹងបច្ចេកវិទ្យាក៏ជាផ្នែកមួយសំខាន់ទាំងការរៀន និងបង្រៀន។ ទន្ទឹមគ្នានេះ ចំណុចដែលបានរៀបរាប់ទាំងពីរខាងលើ ការប្រើប្រាស់បច្ចេកវិទ្យា រួមផ្សំជាមួយកំណែទម្រង់សាលារៀន គឺមានគោលដៅធ្វើយ៉ាងណាផ្សារភ្ជាប់ការអប់រំ ឆ្លើយតបទៅនឹងការវិវត្តសង្គម ឆ្លើយតបនឹងទីផ្សារការងារ ហើយអំណានគឺជាគន្លឹះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបន្ថែមថា ប្រសិនបើយើងអត់អានសៀវភៅទេ យើងមិនអាចចាប់យកចំណេះដឹងថ្មីៗបានទេ ហើយយើងក៏មិនអាចរៀនសូត្របន្ថែមឱ្យទាន់ការវិវត្តថ្មីៗនៅក្នុងពិភពលោកបានទេ។ ដូច្នេះ អំណានជាមូលដ្ឋានគ្រឹះឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ ប៉ុន្តែទាមទារឱ្យមានការចូលរួមចាំបាច់ពីឪពុកម្ដាយ និងសង្គមទាំងមូលត្រូវតែគាំទ្រការអាន និងលើកទឹកចិត្តអ្នកនិពន្ធផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...