ទំនាក់ទំនងបែបបោកបញ្ឆោតបានកើតឡើងទៅលើយុវវ័យមួយចំនួនដែលកំពុងមានវិបត្តិផ្លូវចិត្ត ឬឯកោ និងពុំសូវទទួលបានព័ត៌មានទូលំទូលាយ, ពុំសូវដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកដែលមិនហ៊ានទៅប្រឹក្សាអំពីបញ្ហាទាំងនេះ ដែលបណ្តាលឱ្យងាយជឿទៅលើការអូសទាញពីសំណាក់ជនឆបោកតាមប្រព័ន្ធអនឡាញ។
តាមគេហទំព័រ Federal Bureau of Investigation ទំនាក់ទំនងបែបបោកបញ្ឆោត គឺកើតឡើងពេលដែលជនរងគ្រោះជឿទុកចិត្តទៅលើ ឧក្រិដ្ឋជន តាមរយៈទំនាក់ទំនងនៅតាមបណ្តាញសង្គម ដែលមានទម្រង់ខុសៗគ្នា។ ឧក្រិដ្ឋជន (Scam) គឺជាបុគ្គលដែលមានជំនាញក្នុងការបង្កើតគណនីក្នុងបណ្តាញសង្គមក្លែងក្លាយតាមរយៈ ហ្វេសប៊ុក(Facebook) អ៊ីនស្រាក្រាម(Instagram) ធីកធក(Tiktok) ឬកម្មវិធី APP ណាត់ជួបនៅលើបណ្តាញសង្គមផ្សេងៗទៀត។ ឧក្រិដ្ឋជនបានប្រើប្រាស់វិធីសាស្រ្តប្លែកៗ ដើម្បីបំភ័ន្តភាសារបែបក្ដីស្រឡាញ់ឱ្យមើលទៅក្នុងរូបភាពមានមនោសញ្ចេតនាស្នេហា ដើម្បីបង្កើនភាពជិតស្និតក្នុងការឆក់ឱកាសកេងប្រវ័ញ្ចរឿងរ៉ាវផ្សេងៗទៀត ដែលក្រុមជនឆបោកទាំងនោះបានដៅទុកដែលភាគច្រើនជាប្រភេទថវិកា។

សម្រាប់ប្រទេសកម្ពុជាវិញ បើតាមនាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ ទម្រង់នៃការបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណេតកើតមានមិនខុសគ្នាពីនៅបរទេសប៉ុន្មានឡើយ ដោយកន្លងមកគេបានរកឃើញមានជាច្រើនទម្រង់។ ក្នុងនោះជាការកត់សម្គាល់ ក្រុមឧក្រិដ្ឋជនតែងស្វែងរកលេខទូរស័ព្ទ អ៊ីម៉ែល ឬព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះនៅលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួន។
ទម្រង់ដែលឧក្រិដ្ឋជនតែងប្រើប្រាស់ដើម្បីឆបោកនៅលើអ៊ីនធឺណេត មានដូចជា ៖ ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់, ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់, ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ, ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ, ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ, ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន, បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម ជាបុរស ឬនារីស្អាតៗ ប្រើប្រាស់មនោសញ្ចេតនាឆបោកប្រាក់ពីជនរងគ្រោះ (Romantic Scam) និងមានការប្រើប្រាស់ការបោកបញ្ឆោតតាមរបៀបផ្សេងៗទៀត។

ដើម្បីបញ្ចៀសនូវការចាញ់ឧបាយឆបោកទាំងនេះ អ្នកជំនាញបានណែនាំដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ត្រូវប្រុងប្រយ័ត្នដោយមិនគួរធ្វើការចែករំលែកព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម ព្រោះថា ការចែករំលែកព័ត៌មានមួយចំនួនអាចជារឿងមិនល្អ តួរយ៉ាងដូចជាករណីបង្ហោះរូបភាពកុងធនាគារជាដើម អាចធ្វើឱ្យជនខិលខូចលួចយកគណនីធនាគារទៅប្រើប្រាស់ក៏អាចថាបាន។ និយាយជារួម អ្នកប្រើប្រាស់គួរកាត់បន្ថយការចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅលើបណ្តាញសង្គម និងជៀសវាងការចែករំលែកព័ត៌មានណាដែលអាចបង្កហានិភ័យដល់ខ្លួនឯង អ្នកដទៃ និង សង្គមជាតិ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...
អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។
រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ក្រោមគ្រោងកម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូតដល់ទៅចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។
គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...





























