ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវប្រជាពលរដ្ឋខ្មែរចាត់ទុកថា គឺជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗរបស់ប្រទេសកម្ពុជា ។ ជាការកត់សម្គាស់ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះ មិនត្រឹមតែជាពិធីសាសនាប៉ុណ្ណោះទេ តែក៏ជាពិធីមួយផ្តល់ឱកាសសម្រាប់យុវជនបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីខ្មែរ តាមរយៈការស្លៀកពាក់ទៅចូលរួមកម្មវិធីដែលប្រព្រឹត្តធ្វើនៅតាមទីវត្តអារាមទូទាំងប្រទេសផងដែរ។
កញ្ញា យ៉ាត់ អាលីហ្សា និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាននិយាយថា សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាសម្លៀកពាក់ដែលប្រណិត និងមានភាពស្រស់ស្អាត សមរម្យសម្រាប់នារីខ្មែរពេលទៅវត្ដ ។

សម្រាប់ អាលីហ្សា សម្លៀកបំពាក់ប្រពៃណីខ្មែរ នាងមិនត្រឹមតែប្រើប្រាស់នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ នាងថែមទាំងប្រើប្រាស់នៅក្នុងកម្មវិធីនានាដូចជាចូលរួមពិធីអាពាហ៍ពិពាហ៍ជាដើម ដោយសារតែសម្លៀកបំពាក់នេះវាបានបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ ហើយនាងក៏មានអារម្មណ៍ថា សប្បាយចិត្ត និងមានមោទកភាពរាល់ពេលប្រើប្រាស់ម្តងៗ។
កញ្ញា យ៉ាត់ អាលីហ្សា
“សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំយល់ថា ស្លៀកពាក់បែបនេះបានជួយលើកកម្ពស់វប្បធម៌របស់ជាតិ “
ចំណែក កញ្ញា ជូ សៀក ម៉ី ដែលបច្ចុប្បន្នជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ក៏មានទស្សនៈស្រដៀងនឹង កញ្ញា យ៉ាត់ អាលីហ្សា ដែរ ដោយថា នាងតែងតែប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីរៀងរាល់ពេលមានកម្មវិធីនានា ដោយហេតុថា សម្លៀកបំពាក់នេះបានចូលរួមលើកតម្លៃស្រ្តីខ្មែ, រក្សាប្រពៃណី, វប្បធម៌ខ្មែរដែលល្អ និងបង្ហាញពីភាពស្រស់ស្អាតខុសពីសព្វមួយដង។ ហើយសម្រាប់ឱកាស នៃពិធីបុណ្យភ្ជុំ គឺជាឱកាសដែលអាចឱ្យនាងស្លៀកសម្លៀកបំពាក់ទាំងនោះដោយគ្មានភាពអៀនប្រៀនអ្វីឡើយ។

កញ្ញា ជូ សៀក ម៉ី
“ខ្ញុំយល់ថាពិធីបុណ្យភ្ជុំបិណ្ឌជាឱកាសមួយអាចឱ្យយុវជន បានបង្ហាញពីប្រពៃណីខ្មែរទៅកាន់សាធារណៈជនតាមរយៈការប្រើប្រាស់សម្លៀកបំពាក់ ព្រោះសម្លៀកបំពាក់ក៏ជាផ្នែកមួយបង្ហាញពីការលូតលាស់របស់សង្គម”
កញ្ញា ឃួន នារតី និស្សិតផ្នែកអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ក៏បានបង្ហាញទស្សនៈរបស់ខ្លួនក្នុងនាមជាយុជនម្នាក់ ដោយថា សម្រាប់ឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ពិតជាឱកាសសម្រាប់រូបនាងបានស្លៀកសម្លៀកបំពាក់ប្រពៃណី ហើយថា នាងពិតជាសប្បាយរីករាយដែលបានស្លៀកសម្លៀកបំពាក់ប្រពៃណីនវ ព្រោះការស្លៀកពាក់បែបនេះមិនត្រឹមតែបង្កើននូវភាពស្រស់ស្អាតចំពោះខ្លួនឯងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមកសាងតម្លៃនៅក្នុងសង្គមខ្មែរដូចគ្នា។

ជាការមើលឃើញរបស់ កញ្ញា នារតី នៅបណ្តាប្រទេសផ្សេងៗ គេតែងមានពិធី និងមានការស្លៀកពាក់ទៅតាមបែបប្រពៃណីរបស់គេដើម្បីបង្ហាញឱ្យជាតិសាសន៍ដទៃបានឃើញ និងស្គាល់ពីប្រទេសគេ ដូច្នេះក្នុងនាមជាយុវជនខ្មែរម្នាក់ គឺគួរតែចូលរួមតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីបង្ហាញនូវអ្វីដែលជនជាតិខ្មែរយើងក៏មានដូចគ្នា។
កញ្ញា ឃួន នារតី
“ការស្លៀកសម្លៀកកបំពាក់ប្រពៃណីនាឱកាសបុណ្យភ្ជុំបិណ្ឌ ជាឱកាសបង្ហាញឱ្យសាសន៍ដទៃបានស្គាល់ពីប្រវត្តិ និងវប្បធម៌របស់ប្រទេសយើងបានមួយផ្នែកដែរ”

សូមបញ្ជាក់ថា សម្លៀកបំពាក់ខ្មែរមានច្រើនទម្រង់និងច្រើនរចនាបថទៅតាមសម័យកាលនីមួយៗ ។ សម្លៀកបំពាក់ខ្មែរត្រូវបានគេចែកចេញជាពីរប្រភេទ គឺសម្លៀកបំពាក់បុរាណ និងសម្លៀកបំពាក់ប្រពៃណី។ សម្លៀកបំពាក់បុរាណ មានបែបសណ្ឋានរចនារាងក្បាច់ក្បូរ ជាងប្រពៃណីបន្តិច ឧទាហរណ៍ដូចជាការស្លៀកពាក់តុបតែងឲ្យកូនក្រមុំនៅពេលរៀបពិធីអាពាហ៍ពិពាហ៍ ចំណែកឯកការស្លៀកពាក់ហូល ផាមួង និងសម្លៀកបំពាក់ឯទៀតដែលមិនសូវមានក្បាច់ច្រើនគឺជាប្រភេទប្រពៃណី។ បច្ចុប្បន្ននេះ សម្លៀកបំពាក់ប្រពៃណី ត្រូវគេនិយមយកមកប្រើប្រាស់នៅក្នុងកម្មវិធីធំៗដូចជា៖ ការតាំងពិព័រណ៍ ឬអង្គពិធីប្រជុំផ្សេងៗ ពិធីបុណ្យមាឃបូជា ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យចូលឆ្នាំ និងកម្មវិធីផ្លូវការនានា៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។
សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់កូនៗរបស់វីរកងទ័ពពលី និងពិការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ព សាកលវិទ្យាល័យបូណាម៉ារី (BMU) បានប្រកាសថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ ១០០%
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...
ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លីជំនាញព័ត៌មានវិទ្យាឥតគិតថ្លៃតាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។
គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2023
វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...






























