ភ្នំពេញ – ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរតែងប្រារព្ធធ្វើចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ មិនត្រឹមតែជាពិធីក្នុងការឧទ្ទិសកុសល្យទៅដល់បុព្វការីជនដែលបានចែកឋានទៅប៉ុណ្ណោះទេ តែពិធីនេះ ក៏បានបង្រៀនទៅដល់យុវជនឱ្យស្គាល់ពីប្រពៃណី ទំនៀមទម្លាប់ខ្មែរផង និងឱ្យពួកគាត់ដឹងពីគុណបំណាច់របស់បុព្វការីជនផង។ នេះជាការលើកឡើងរបស់លោក ហ៊ួន សាវង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
តាមប្រសាសន៍របស់មន្រ្តីក្រសួងវប្បធម៌រូបនេះ បុព្វការីជន គឺមិនមែនមានតែត្រឹមញាតិទាំង៧សណ្តានរបស់យើងនោះទេ តែគឺជាអ្នកដែលចែកឋានទៅដោយហេតុផ្សេងៗ ដូចជាហេតុពលីជីវិតចំពោះជាតិមាតុភូមិជាដើម។

លោក ហ៊ួន សាវង
“អញ្ចឹង ក្រៅតែពីឧទ្ទិសទៅដល់អ្នកដែលចែកឋាន គឺថា អប់រំយុវជនយើងឱ្យចេះដឹងគុណហួសក្រៅពីញាតិការបស់យើងផង ឱ្យចេះគោរពប្រតិបត្តិប្រពៃណីពីដូនពីតារបស់យើងផង…”
តាមទំនៀមទម្លាប់ខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ គេតែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១រោច រហូតដល់វេលា ១៥រោច ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក។ តាមឯកសារស្រាវជ្រាវខ្លះបានលើកឡើងដែរថា ពិធីបុណ្យនេះ ក៏ជាពិធីពិធីមួយដើម្បីទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនអាចចេញទៅនិមន្តបិណ្ឌបាតនៅខាងក្រៅបាន។
បើយោងតាមឯកសារស្រាវជ្រាវរបស់លោក ឆឹង ផាន់សុផុន ក្នុងសៀវភៅបុណ្យទំនៀមខ្មែរ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងប្រកាន់ទំនៀមទម្លាប់តាមបែបដូនតា ដោយកំណត់យកថ្ងៃបុណ្យកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោចខែភទ្របទ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ក្នុងថ្ងៃកាន់បិណ្ឌទាំង១៤ថ្ងៃ ពុទ្ធបរិស័ទចំណុះជើងវត្តចែកវេនគ្នាជា១៤វេនដើម្បីកាន់បិណ្ឌ។ កូនចៅបានរៀបចំនូវទេយ្យទាន និងគ្រឿងបរិក្ខាផ្សេងៗជូនដល់មាតាបិតា ជីដូនជីតា ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីចូលទៅកាន់បិណ្ឌក្នុងវត្តរបស់ខ្លួន។ ក្នុងគ្រានោះ លោកទាំងឡាយនឹងបានឱកាសចំរើនភាវនាធម៌ សមាទានសីល៥ សិល៨ ឬសីល១០ និងបានបំពេញបុណ្យកុសលផ្សេងៗ ដូចជាការបំរើព្រះសង្ឃ និងបោសសំអាតវត្តអារាម មានព្រះវិហារ កុដិ ជាដើម។

នៅថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃបុណ្យធំ ឬជាថ្ងៃបង្ហើយ កូនចៅទាំងឡាយដែលមិនបានមកដាក់បាត្រប័ង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជីដូនជីតា និងញាតិកា៧សន្តាន ក្នុងពេលកាន់បិណ្ឌទាំង១៤ថ្ងៃនោះ ព្រោះតែជាប់រវល់កិច្ចការ ក្នុងទីក្រុង ឬខេត្តឆ្ងាយៗ ត្រូវតែធ្វើដំណើរទៅកាន់ស្រុកភូមិកំណើត ក្នុងថ្ងៃ១៥រោចនេះ ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងញាតិមត្រឱ្យបានសមរម្យតាមប្រពៃណី។
យ៉ាងណាក៏ដោយ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលបច្ចុប្បន្ន លោក ហ៊ួន សាវង កត់សម្គាល់ឃើញថា មានការចូលរួមពីយុវជនច្រើន ហើយលោកក៏អំពាវនាវឱ្យយុវជនបន្តការចូលរួមនេះទៀត ប៉ុន្តែយុវជនក៏ត្រូវពិចារណាដោយកុំធ្វើឱ្យហួសហេតុពេកក្នុងនាមជាពុទ្ធសាសនិក ហើយត្រូវយល់ថា ភ្ជុំបិណ្ឌពុំមែនជាបុណ្យកម្សាន្តសប្បាយ អបអរសាទរដូចចូលឆ្នាំ ឬអុំទូកអកអំបុកទេ តែជាបុណ្យស្ងប់ស្ងាត់ ធ្វើដោយ ឧទ្ទិស ដល់ អ្នកចែកស្ថានទៅ ឱ្យបានទៅចាប់កំណើតក្នុងទីប្រសើរណាមួយ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2025
វិទ្យាស្ថានវីឌីស៊ី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 29/05/2026
សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































