គីមីវិទូ Marie Curie ជាស្រ្ដីដំបូងទទួលពានរង្វាន់ណូប៊ែលវិទ្យាសាស្រ្ដចំនួន២

ភ្នំពេញ៖ អ្នកស្រី Marie Salomea Skłodowska Curie ជាអ្នករូបវិទ្យានិងគីមីវិទ្យាឆ្នើមរបស់ជនជាតិប៉ូឡូញ និងមានសញ្ជាតិបារាំង និងជាម្ចាស់ពានរង្វាន់ណូប៊ែលពិភពលោកលើទ្រឹស្តីវិទ្យុសកម្ម ។ អ្នកស្រីជាស្ត្រីតែម្នាក់គត់ដែលឈ្នះរង្វាន់ណូប៊ែលពីរដងផ្នែកវិទ្យាសាស្ត្រចំនួនពីរ ។ លើសពីនេះ អ្នកស្រីបានក្លាយជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រដ៏ល្បីនៅសាកលវិទ្យាល័យប៉ារីសក្នុងឆ្នាំ១៩០៦ ។

អ្នកស្រី Marie Curie កើតនៅថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ១៨៦៧ នៅរដ្ឋ Warsaw នៃព្រះរាជាណាចក្រប៉ូឡូញដែលជាផ្នែកមួយនៃចក្រភពរុស្ស៊ី ។ អ្នកស្រី Marie Curie បានបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard ហើយបានក្លាយជាអ្នកបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រនៅ Warsaw ក្នុងឆ្នាំ១៨៩១ ។ អ្នកស្រីបានទៅរស់នៅជាមួយបងស្រីឈ្មោះ Bronisława នៅទីក្រុងប៉ារីសជាកន្លែងអ្នកស្រីទទួលបានសញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងបានបំពេញការងារផ្នែក​វិទ្យាសាស្ត្រជាបន្តបន្ទាប់ ។

សាស្ត្រាចារ្យរូបនេះ មានទម្លាប់រៀននៅពេលថ្ងៃ និងបង្រៀនពេលល្ងាចដើម្បីរកប្រាក់កម្រៃ ។ នៅឆ្នាំ១៨៩៣ អ្នកស្រីបានទទួលសញ្ញាបត្រជាន់ខ្ពស់​ផ្នែករូបវិទ្យា ចាប់ផ្តើមធ្វើការនៅក្នុងមន្ទីរពិសោធន៍ឧស្សាហកម្មនៃ Gabriel Lippmann ។ ទន្ទឹមនឹងនេះដែរនាងបន្តការសិក្សានៅសាកលវិទ្យាល័យប៉ារីស និងទទួលបានសញ្ញា​បត្រជាន់ខ្ពស់លើកទី២ ក្នុងឆ្នាំ១៨៩៤ ។ ក្នុងឆ្នាំ១៨៩៥ គាត់បានរៀបការជាមួយរូបវិទូបារាំង លោក Pierre Curie និងទទួលបានរង្វាន់ណូប៊ែលផ្នែករូបវិទ្យាជាមួយគ្នាសម្រាប់ការត្រួសត្រាយផ្លូវស្រាវជ្រាវលើទ្រឹស្តីវិទ្យុសកម្ម ។

“ការងារពិសោធន៍របស់ខ្ញុំបានបង្ហាញថា វិទ្យុសកម្មនៃសមាសធាតុអ៊ុយរ៉ាញ៉ូមអាចពិនិត្យដោយជាក់លាក់ក្រោមលក្ខខណ្ឌដែលបានកំណត់ ហើយធាតុវិទ្យុសកម្មនេះជាសមាធាតុរបស់អាតូមនៃធាតុនៃអ៊ុយរ៉ាញ៉ូម”

អ្នកស្រី Marie Curie ម្ចាស់ពាន់រង្វាន់ណូប៊ែល

លោកស្រី Marie Curie តែងចំណាយពេលវេលាអានសៀវភៅ ហាត់សរសេរអក្សរ និងស្វ័យសិក្សាដោយខ្លួនឯងជានិច្ច ។ នៅដើមឆ្នាំ១៨៨៩ អ្នកស្រីបានត្រឡប់ទៅរស់នៅផ្ទះឪពុកនៅ Warsaw និងក្លាយជាអ្នកគ្រប់គ្រងនៅទីនោះ រហូតដល់ចុងឆ្នាំ១៨៩១ ។ ក្រោយមកអ្នកស្រីបានក្លាយជាគ្រូបង្រៀនសិស្សនៅសា​ក​ល​វិទ្យាល័យ Flying ហើយបានចាប់ផ្តើមបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រនៅក្នុងមន្ទីរពិសោធន៍គីមីនៃសារមន្ទីរឧស្សាហកម្មនិងកសិកម្ម Krakowskie Przedmieście ជិតក្រុង Warsaw ។

នៅខែកក្កដាឆ្នាំ១៨៩៨ អ្នកស្រី Marie Curie និងស្វាមីបានបោះពុម្ពសៀវភៅរួមគ្នាដោយដាក់ឈ្មោះថា ធាតុគីមីឈ្មោះប៉ូឡូញ៉ូមដើម្បីជាកិត្តិយសជាតិប៉ូឡូញ ដែលរំលឹ​ក​គុណ​ដល់​​​ប្រទេសដើមកំណើតរបស់ខ្លួន ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨៩៨ ក្រុមគ្រួសារ Marie Curie បានដាក់ឈ្មោះធាតុគីមីទី២ ឈ្មោះថារ៉ាដ្យូមពីពាក្យឡាតាំងថាកាំរស្មី ។ រវាងឆ្នាំ១៨៩៨ និង១៩០២ អ្នកស្រីបានបោះពុម្ពស្នាដៃលម្អិតពីធាតុគីមីរួមគ្នា និយាយពីប៉ះពាល់របស់រ៉ាដ្យូមកោសិកាបង្កើតជាដុំសា​ច់​បំផ្លាញលឿនជាងកោសិកាដែលមានសុខភាពល្អ ។

អ្នកស្រី Marie Curie បានទទួលពានរង្វាន់ណូប៊ែលតាមរយៈជំនួយពីសមាជិកគណៈកម្មាធិការ និងអ្នកតស៊ូមតិដល់អ្នកវិទ្យាសាស្រ្តស្រី្ត បន្ទាប់ពី​ការតវ៉ា​បញ្ជា​ក់​ថា អ្នកស្រីត្រូវជាស្ត្រីដំបូងគេដែលបានទទួលរង្វាន់ណូបែល។ នៅថ្ងៃទី១៩ ខែមេសាឆ្នាំ១៩០៦ ស្វាមីរបស់អ្នក​ស្រីបានទទួលមរណភាពដោយសារគ្រោះ​ថ្នាក់ច​រា​​ចរណ៍។ បន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ អ្នកវិទ្យាសាស្ត្ររូបវិទ្យា និងគីមីវិទ្យារូបនេះ បានសង្ខេបពីបទពិសោធន៍នៃសង្គ្រាមបង្កើតជាសៀវភៅមួយមានចំណងជើងថា វិទ្យុសកម្មក្នុងសង្គ្រាមឆ្នាំ១៩១៩ ។

គួរបញ្ជាក់ថា លោកស្រី Marie Salomea Skłodowska Curie បានទទួលមរណភាពនៅឆ្នាំ១៩៣៤ ក្នុងអាយុ៦៦ ឆ្នាំនៅ Sanatormoz sanatorium ក្នុងទីក្រុង Passy (Haute-Savoie) ប្រទេសបារាំង ដោយជំងឺកង្វះឈាមក្រហមកើតពីផលប៉ះពាល់ដោយ​វិទ្យុសកម្មក្នុងពេលស្រាវជ្រាវវិទ្យាសាស្ត្រ។ ឆ្នាំ២០១១ប្រ​​ទេ​សប៉ូឡូញបានប្រកាសថា អ្នកស្រី Marie Curie ជាគីមីវិទូអន្តរជាតិ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...