អ្នកជំនាញ​អក្សរសាស្ត្រ​ខ្មែរ​ ​៖​ «​អក្សរ​ខម​» ​មាន​ឫស​គល់​ពី​អក្សរ​ខ្មែរ​ ​ខណៈ​ការ​ចេញផ្សាយ​ពុម្ព​អក្សរ​ខម​ថៃ​ជំរុញឱ្យ​មាន​ការ​ចាប់អារម្មណ៍​លើ​ប្រវត្តិសាស្ត្រ​

​ការ​ចេញផ្សាយ​ពុម្ព​អក្សរ​ «​ខម​» ​ជា​ផ្លូវការ​ដោយ​រាជ​បណ្ឌិត​សភា​ថៃ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​ក្លាយជា​ប្រធានបទ​ជជែក​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ថៃ ​ខណៈ​អ្នកជំនាញ​ ​និង​អ្នកស្រាវជ្រាវ​មួយចំនួន​បាន​លើកឡើង​ថា​ ​អក្សរ​ខម​មាន​ឫស​គល់​ពី​អក្សរ​ខ្មែរ​ និង​ជា​ផ្នែក​មួយ​នៃ​មរតក​អរិយធម៌​ខ្មែរ។​

​លោក​បណ្ឌិត​ ​ស៊ុំ ​ឈុំ​ឡុង​ ​អនុ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ​មានប្រសាសន៍​ប្រាប់​ ​AMS​ ​ថា​ ​ភាសា​ខ្មែរ​មាន​ប្រវត្តិ​យូរ​លង់ ​ខណៈ​តួ​អក្សរ​ខ្មែរ​បាន​វិវត្ត​ជាបន្តបន្ទាប់​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍។​

​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ ​តាម​ការ​ស្រាវជ្រាវ​ ​អក្សរ​ខ្មែរ​បាន​ឆ្លងកាត់​ការ​វិវត្ត​ជាច្រើន​ដំណាក់កាល​ ​ហើយ​ភស្តុតាង​សំខាន់​ៗ​អាច​រកឃើញ​តាម​សិលាចារឹក​ដែល​បង្ហាញ​ពី​ការ​វិវត្ត​នៃ​ភាសា ​និង​អក្សរ​ខ្មែរ​តាំងពី​សម័យ​បុរាណ។​

​លោក​បណ្ឌិត​បន្ថែម​ថា​ ​ប្រទេស​ជិតខាង​បាន​ទទួល​ឥទ្ធិពល​ពី​អរិយធម៌​ខ្មែរ​ ​រួមទាំង​តួ​អក្សរ​ និង​វប្បធម៌​ផ្សេង​ៗ​។ ​លោក​អះអាង​ថា​ ​អក្សរ​ថៃ​បាន​អភិវឌ្ឍ​ដោយ​ទទួល​ឥទ្ធិពល​ពី​អក្សរ​ខ្មែរ​ ប៉ុន្តែ​ត្រូវបាន​កែប្រែ​ឱ្យ​ស្រប​តាម​ប្រព័ន្ធ​ភាសា​របស់​ខ្លួន។​

​ជុំវិញ​ការ​ចាប់អារម្មណ៍​របស់​មហាជន​លើ​បណ្ដាញ​សង្គម​ លោក​បណ្ឌិត​ ​ស៊ុំ ​ឈុំ​ឡុង​ យល់ឃើញ​ថា​ «​វា​ជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ ​និង​អត្តសញ្ញាណ​ជាតិ​ ​ព្រមទាំង​ជំរុញឱ្យ​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់​អំពី​ប្រភព​អរិយធម៌​របស់​ខ្លួន​»។​

​ស្រប​ពេល​ជាមួយគ្នា​នេះ​ លោក​ ​ម៉ៅ​ វុត្ថា ​អ្នកតាមដាន​សង្គម ​បាន​សរសេរ​លើ​ទំព័រ​ ​Facebook​ ​របស់​លោក​ថា​ ​ការ​ប្រកាស​ប្រើប្រាស់​ពុម្ព​អក្សរ​ខម​ថៃ​ជា​ផ្លូវការ ​បាន​ធ្វើឱ្យ​មាន​ការ​ភាន់ច្រឡំ​មួយចំនួន​អំពី​ប្រភព​ដើម​នៃ​អក្សរ​ខម។

​លោក​បាន​យោង​ទៅ​ស្នាដៃ​របស់​អ្នក​ប្រវត្តិសាស្ត្រ​ថៃ​ លោក​ ​ចិត្ត​ ​ភូមិ​ស័ក្តិ ​(​Jit​ ​Phumisak​) ​ក្នុង​សៀវភៅ​ «​ការ​ពិត​ស្តីអំពី​ជនជាតិ​ខម​» ​ដែល​ពន្យល់​ថា​ «​អក្សរ​ខម​» ​គឺជា​អក្សរ​ខ្មែរ​ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​តំបន់​អាង​ទន្លេ​ចៅ​ផ្រះ​យ៉ា ​មុននឹង​វិវត្ត​ទៅជា​ទម្រង់​ដែល​គេ​ស្គាល់​ថា​ «​អក្សរ​ខម​ថៃ​»។​

​តាម​ការ​សង្ខេប​របស់​លោក​ ​ម៉ៅ​ វុត្ថា ​លោក​ ​ចិត្ត​ ​ភូមិ​ស័ក្តិ ​បាន​បកស្រាយ​ថា​ ​ពាក្យ​ «​ខម​» ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​ថៃ​ មិន​មែន​សំដៅ​លើ​ជាតិ​សាសន៍​ដាច់​ដោយឡែក​ពី​ខ្មែរ​នោះ​ទេ​ ​ប៉ុន្តែ​ជា​ពាក្យ​ដែល​ប្រើ​សំដៅ​លើ​ក្រុម​មនុស្ស​ និង​វប្បធម៌​ខ្មែរ​ដែល​មាន​ឥទ្ធិពល​នៅ​តំបន់​អាង​ទន្លេ​ចៅ​ផ្រះ​យ៉ា​កាលពី​អតីតកាល​។ ​លោក​ក៏​បាន​លើកឡើង​ដែរ​ថា​ ​អក្សរ​ខម​ដែល​ប្រើប្រាស់​ក្នុង​វត្ត​អារាម​ និង​ឯកសារ​ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​ថៃ​ មាន​ឫស​គល់​មកពី​អក្សរ​ខ្មែរ។​

​ការ​ពិភាក្សា​ជុំវិញ​ប្រភព​ដើម​នៃ​អក្សរ​ខម ​បាន​ក្លាយជា​ប្រធានបទ​ដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នកស្រាវជ្រាវ​ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​។ ​អ្នកជំនាញ​មួយចំនួន​បាន​អំពាវនាវ​ឱ្យ​សិក្សា​បញ្ហា​នេះ​ដោយ​ផ្អែក​លើ​ភស្តុតាង​ប្រវត្តិសាស្ត្រ​ ​បុរាណវិទ្យា​ ​និង​ភាសា​វិទ្យា ​ដើម្បី​បង្កើន​ការ​យល់ដឹង​អំពី​ប្រភព​ និង​ការ​វិវត្ត​នៃ​អក្សរ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...