«​គុណភាព​អប់រំ ​ចាប់​ផ្ដើម​ពី​ការ​រចនា​សាលារៀន​» ​៖​ ​កម្ពុជា​ជំរុញ​គម្រោង​កែលម្អ​សាលារៀន​ទូទាំង​ប្រទេស​

​កម្ពុជា​កំពុង​បោះជំហាន​ថ្មី​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​, ​ក្រៅពី​ផ្ដោត​លើ​កម្មវិធី​សិក្សា​ ​និង​ការ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ ​ការ​កែ​លម្អ​ «​បរិយាកាស​សិក្សា​» ​តាមរយៈ​គម្រោង​ «​គំនិត​ផ្ដួចផ្ដើម​សាលារៀន​កម្ពុជា​» ​ក៏​ជា​រឿង​ដែល​ត្រូវ​គិតគូរ ​ដោយ​មាន​គោលដៅ​ប្រែក្លាយ​សាលារៀន​ឱ្យ​ក្លាយ​ជា​សាលា​ឆ្លាតវៃ ​បៃតង​ ​ទំនើប​ និង​មាន​អត្តសញ្ញាណ​ខ្មែរ​។​

​នា​ថ្ងៃទី​២៦​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​ ​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ ​និង​ជំរុញ​ការ​អនុវត្ត​គម្រោង​នេះ​ ​ដោយ​ផ្ដោត​លើ​ការ​រៀបចំ​ផែនការ​មេ​សម្រាប់​កែលម្អ​សោភណភាព​ ​មុខងារ​អគារ ​និង​លំហ​បៃតង​នៅ​តាម​សាលារៀន​ ​ដើម្បី​បង្កើត​បរិយាកាស​សិក្សា​ប្រកបដោយ​គុណភាព​ ​និង​សមស្រប​ទៅនឹង​តម្រូវការ​អប់រំ​នា​ពេល​អនាគត​។​

​លោក​ សន ​ប៊ុន​មាន​ ទីប្រឹក្សា​ ​និង​ជា​នាយក​រង​ខុទ្ទកាល័យ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​ ​បាន​ឱ្យដឹង​ថា​ ​គម្រោង​នេះ​អនុវត្ត​តាមរយៈ​ផ្នែក​សំខាន់​ពីរ ​គឺ​ការ​ស្រាវជ្រាវ​រៀបចំ​ផែនការ​មេ​សាលារៀន​ ​និង​ការ​ប្រកួតប្រជែង​គំនិត​រចនា​កែលម្អ​សាលារៀន​ ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​គណៈ​ស្ថាបត្យករ​កម្ពុជា​ ​និង​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​។​

​លោក​បញ្ជាក់​ថា​ ​ក្នុង​ដំណាក់កាល​ទី​១​ ​គម្រោង​ប្រកួតប្រជែង​បាន​ជ្រើសរើស​សាលា​មធ្យមសិក្សា​ចំនួន​ ​១៧​សាលា ​នៅ​១២​ទីតាំង​ ​ដោយ​មាន​និស្សិត​ជំនាញ​ស្ថាបត្យកម្ម​ចំនួន​ ​៤០​នាក់​ មក​ពី​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន​ ​៤​ ​ចូលរួម​បង្កើត​គំនិត​រចនា​។ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​គម្រោង​និក្ខេប​បទ​ស្រាវជ្រាវ​ក៏​គ្របដណ្ដប់​លើ​សាលា​ចំនួន​ ​២៩​សាលា ​នៅ​១៨​ទីតាំង​ ​ដោយ​មាន​ក្រុម​និស្សិត​ចំនួន​ ​១៧​ក្រុម​ ចូលរួម​សិក្សា​ ​និង​រៀបចំ​ផែនការ​អភិវឌ្ឍ​។​

​បន្ទាប់ពី​បញ្ចប់​ដំណាក់កាល​ទី​១​ ​គម្រោង​នឹង​ពង្រីក​ការ​អនុវត្ត​ទៅកាន់​សាលារៀន​សរុប​ ​៨០៥​សាលា​ ​ក្នុង​នោះ​មាន​ ​២៤៩​សាលា ​នៅ​រាជធានី​ភ្នំពេញ​ ​និង​ ​៥៥៦​សាលា ​នៅ​ខេត្ត​កែប ​កំពត ​និង​ព្រះសីហនុ ​ដោយ​កំណត់​គោលដៅ​អនុវត្ត​ឱ្យ​បាន​សម្រេច​នៅ​ត្រឹម​ឆ្នាំ​២០២៨​។​

​ដោយឡែក​ លោក​ ​ជា ​ច័ន្ទ​ថែប​រ៉ាស ​អគ្គ​លេខាធិការ​គណៈ​ស្ថាបត្យករ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​សាលារៀន​កម្ពុជា​នា​ពេល​អនាគត ​គួរតែ​ជា​សាលារៀន​ «​ឆ្លាតវៃ ​បៃតង​ ​រួមបញ្ចូល​ ​និង​មាន​អត្តសញ្ញាណ​ខ្មែរ​» ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ ​និង​នគរូបនីយកម្ម​ប្រកបដោយ​ចីរភាព​។​

​លោក​លើកឡើង​ថា​ «​ការ​កសាង​សាលារៀន​ ​មិន​មែន​គ្រាន់តែ​ជា​ការ​កសាង​អគារ​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​កសាង​អនាគត​ប្រទេសជាតិ​» ​ដោយ​បញ្ជាក់​ថា​ ​ការ​រចនា​បរិយាកាស​សិក្សា​ដែល​មាន​គុណភាព​ ​នឹង​ជួយ​លើកកម្ពស់​ការ​រៀនសូត្រ ​ជំរុញ​ការ​ច្នៃប្រឌិត​ ​និង​ពង្រឹង​គុណភាព​អប់រំ​ក្នុង​រយៈពេល​វែង​។​

​លោក​បន្ថែម​ថា​ «​បើ​យើង​ចង់​ផ្លាស់ប្ដូរ​គុណភាព​អប់រំ ​យើង​ត្រូវ​ចាប់ផ្តើម​ពី​ការ​ផ្លាស់ប្ដូរ​បរិយាកាស​សិក្សា​។ ​បើ​យើង​ចង់​ផ្លាស់ប្ដូរ​បរិយាកាស​សិក្សា​ ​យើង​ត្រូវ​ចាប់ផ្តើម​ពី​ការ​រចនា​សាលារៀន​ឱ្យ​បាន​ត្រឹមត្រូវ​» ​ដោយ​ចាត់ទុក​ការ​វិនិយោគ​លើ​ការ​រចនាសាលារៀន​ ​ជា​ការ​វិនិយោគ​លើ​អនាគត​កុមារ​ និង​អនាគត​ប្រទេសជាតិ​។​

​សូម​ជម្រាប​ថា​ ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​ ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ «​គំនិត​ផ្តួចផ្តើម​សាលារៀន​កម្ពុជា​» ​កាលពី​ឆ្នាំ​២០២៥​ ​ដោយ​ផ្តោត​លើ​ការ​កែលម្អ​សោភណភាព​ ​មុខងារ​អគារ ​និង​លំហ​បៃតង​នៅ​តាម​សាលារៀន​។ ​គម្រោង​នេះ​មាន​គោលដៅ​ជំរុញ​ការ​រៀបចំ​ផែនការ​មេ​សម្រាប់​សាលារៀន​ ​លើកកម្ពស់​គុណភាព​សិក្សា​ ​សុខុមាលភាព​របស់​សិស្ស ​ការ​អភិវឌ្ឍ​បំណិន​ជីវិត​ ​និង​ប្រែក្លាយ​ទីធ្លា​សាលារៀន​ឱ្យ​ក្លាយជា​លំហ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ទាំងមូល​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...