សាលារៀនអន្តរជាតិវ៉េស្ទឡាញន៍សាខាក្រុងច្បារមនដាក់បញ្ចូលកម្មវិធីអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស ដើម្បីពង្រឹងបន្ថែមមូលធនមនុស្ស និងផ្តល់ឱកាសសិក្សានៅក្រៅប្រទេស

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍សាខាក្រុងច្បារមនបានរៀនចំសន្និសីទសារព័ត៌មាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីស្តង់ដារអន្តរជាតិ Pearson Edexcel មកពីកចក្រភពអង់គ្លេសជាផ្លូវការ ដើម្បីពង្រឹងបន្ថែមមូលធនមនុស្ស និងផ្តល់ឱកាសឱ្យសិស្សានុសិស្សកម្ពុជាអាចបន្តការសិក្សាទៅក្រៅប្រទេសបានកាន់តែទូលំទូលាយ ក៏ដូចជាបន្ថែមគុណតម្លៃលើប្រព័ន្ធអប់រំដែលមានស្រាប់។

‎ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា ការនាំយកកម្មវិធី Pearson Edexcel ដែលជាកម្មវិធីសិក្សាស្តង់ដារលំដាប់ពិភពលោកពីចក្រភពអង់គ្លេសមកកាន់ខេត្តកំពង់ស្ពឺ គឺមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសមាសក្នុងការទទួលបានចំណេះដឹង និងវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ ដើម្បីឈានទៅរកការសិក្សានៅសកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។

លោកឧកញ៉ាបញ្ជាក់ថា ទោះបីសាលារៀនបញ្ចូលកម្មវិធីសិក្សាអន្តរជាតិក៏ពិតមែន ប៉ុន្តែសាលារៀននៅតែបន្តរក្សាយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីសិក្សាជាតិ និងការបណ្តុះបណ្តាលអត្តសញ្ញាណខ្មែរដល់សិស្សានុសិស្ស ហើយតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី ដើម្បីធានានិងរក្សាគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព។

‎ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ គារ សុភូ អភិបាលរងខេត្តកំពង់ស្ពឺ បានសម្តែងនូវការកោតសរសើរចំពោះសាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ ដែលតែងតែនាំមកនូវអ្វីដែលថ្មី និងល្អសម្រាប់វិស័យអប់រំក្នុងខេត្ត។ លោកជំទាវបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ ជានិច្ចកាលចាត់ទុកវិស័យអប់រំជាអាទិភាពចម្បង ក្នុងការកសាងធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃឧស្សាហកម្មក្នុងខេត្ត។

‎ទន្ទឹមនឹងការអបអរសាទរ លោកជំទាវអភិបាលរងខេត្ត ក៏បានផ្តល់ការណែនាំ និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះ គឺក្មួយៗត្រូវដាច់ខាតជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។ គ្រឿងញៀន​មិនត្រឹមតែបំផ្លាញអនាគតខ្លួនឯងប៉ុណ្ណោះទេ តែវាក៏បំផ្លាញក្តីសង្ឃឹមរបស់ឪពុកម្តាយ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។

គួរបញ្ជាក់ថា Pearson Edexcel គឺជាកម្មវិធីសិក្សាស្តង់ដារអន្តរជាតិដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់ជាសកល និងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមសាលាអន្តរជាតិជុំវិញពិភពលោក។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបណ្តុះបណ្តាលសិស្សឱ្យក្លាយជាពលរដ្ឋសកល ដែលមានសមត្ថភាពពេញលេញ។ រហូតដល់ពេលបច្ចុប្បន្ននេះ មានអ្នកសិក្សាចំនួន ៣,៥លាននាក់ និងជាង១០០ប្រទេសកំពុងប្រើប្រាស់ Pearson Edexcel ចាប់ពីកម្រិតមត្តេយ្យអន្តរជាតិ (International Early-Years Program) រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិអន្តរជាតិ (IAS & AI Levels)។ បន្ថែមពីនេះ កម្មវិធីនេះអនុវត្តវិធីសាស្ត្របង្រៀនទំនើបដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលការគិតបែបវិភាគ ការដោះស្រាយបញ្ហា និងការអនុវត្តជាក់ស្តែង ជាជាងការទន្ទេញមេរៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...