នៅថ្ងៃទី 06 ខែមករានេះ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានចេញសេចក្តីជូនដំណឹងផ្ដល់ អាហារូបករណ៍ ជាសាធារណៈចំនួន 295 កន្លែងដល់សិស្សទើបជាប់បាក់ឌុបឆ្នាំនេះ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាក្នុងឆ្នាំសិក្សា 2020-2021 សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន 04 ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់សិស្ស-និស្សិតកម្ពុជា ។
សេចក្តីជូនដំណឹងបួនដាច់ដោយឡែកពីគ្នានេះ បានបញ្ជាក់ថាអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចំនួន 10កន្លែង។ ថ្នាក់បរិញ្ញាបត្រ (កម្រិតវិស្វករ) សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានចំនួន 05កន្លែង។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានចំនួន 200កន្លែង និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន 30កន្លែងព្រមជាមួយគ្នានេះអាហារូបករណ៍សិក្សានៅសាលាជាតិកសិកម្មព្រែកលាប មានចំនួន 50កន្លែង។
សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌផ្សេងៗ សាធារណជនអាចស្វែងរកបន្ថែមតាមរយៈអាស័យដ្ឋានគេហទំព័រនៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ និងតាមរយៈសេចក្តីជូនដំណឹងស្ដីពីការផ្ដល់អាហារូបករណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា។
សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ចុះឈ្មោះយកជំនាញសិក្សាដែលខ្លួនពេញចិត្តនៅគ្រឹះស្ថានឧត្តមសិក្សាណាមួយ ត្រូវស្នើសុំនិងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ អាស័យដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ 016 831 397, 012 906 006 ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងរៀបចំកម្មវិធីពិសេសក្រោមប្រធានបទ បង្កើតបញ្ញាសិប្បនិម្មិត (AI) ផ្ទាល់ខ្លួន សម្រាប់សិស្សានុសិស្ស ក៏ដូចជាការផ្តល់ព័ត៌មានសិក្សាសម្រាប់អាណាព្យាបាល នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមសិស្សវ័យក្មេងកម្ពុជាចំនួន ៤នាក់ ឈ្នះមេដាយមាសចំនួន ៤ ក្នុងកម្មវិធីការប្រកួតលើកទី២៣ សម្រាប់យុវជនផ្នែកបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត (Robotics) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលកន្លងទៅថ្មីៗនេះ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមភ្នំពេញ ៖ ក្រុមបេក្ខនារីវ័យក្មេងរបស់កម្ពុជាចំនួន ៣ក្រុម ត្រូវបានគណៈកម្មការអន្តរជាតិជ្រើសរើសជាផ្លូវការ ជាបេក្ខភាពឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតពិភពលោក (Global Semifinalists) នៃកម្មវិធីប្រកួតប្រជែង Technovation ពិភពលោក ក្នុងចំណោមក្រុមឆ្នើមថ្នាក់ជាតិទាំង១៥ក្រុម ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍគម្រោងយ៉ាងស្វិតស្វាញអស់រយៈពេល ១២សប្ដាហ៍។
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍បាតុភូត El Niño–Southern Oscillation (ENSO) គឺជាវដ្តធម្មជាតិមួយដែលកើតឡើងដោយការប្រែប្រួល នៃសីតុណ្ហភាពទឹកសមុទ្រ ខ្យល់ និងការកកើតពពកនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកត្រូពិក។ បាតុភូតនេះមានឥទ្ធិពលយ៉ាងសំខាន់លើលំនាំអាកាសធាតុ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ដែលស្មើនឹង ៦២០៧បន្ទប់។
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងយុគសម័យឌីជីថល ការការពារអត្តសញ្ញាណឌីជីថល (Digital Identity) មិនមែនជាកាតព្វកិច្ចដាច់ដោយឡែកសម្រាប់តែបុគ្គលម្នាក់ៗនោះឡើយ ប៉ុន្តែវាជាយុទ្ធសាស្ត្រចាំបាច់ដែលមិនអាចខ្វះបានសម្រាប់អាជីវកម្ម ស្ថាប័នឯកជន និងក្រសួង-ស្ថាប័នរដ្ឋ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាភាសាអង់គ្លេស ១០០% ចំនួន ៣៤ រង្វាន់ សម្រាប់រយៈពេលមួយឆ្នាំពេញ ជូនដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍និស្សិតឆ្នាំទី១ ប្រមាណ ២៨៦នាក់ ចូលរួមសិក្ខាសាលាតម្រង់ទិសនៃកម្មវិធី Next-Gen Engagement Program – Batch III ដើម្បីត្រៀមលក្ខណៈឱ្យរួចរាល់មុនបន្តការសិក្សាឆ្នាំទី២
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ឆ្លៀតក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ….
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» ថ្មី