ការរីកចម្រើន AI បានបង្កើតមហាសេដ្ឋីវ័យក្មេងជាង ៥០នាក់ក្នុងឆ្នាំ២០២៥

ការរីកចម្រើននៃបច្ចេកវិទ្យា AI នៅឆ្នាំ២០២៥ បានបង្កើតមហាសេដ្ឋីថ្មីជាង ៥០នាក់ ដោយភាគច្រើនជាសហគ្រិន​ជំរុញការបង្កើតថ្មី ផ្អែកលើគម្រូ AI, ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធី ដែលកំពុងផ្លាស់ប្ដូរជីវភាពរស់នៅប្រចាំថ្ងៃ។

ខែមករា គឺជាពេលវេលាដ៏សំខាន់មួយ សម្រាប់ការប្រកួតប្រជែងបច្ចេកវិទ្យា AI នៅពេលដែលក្រុមហ៊ុនចិន DeepSeek បានបង្ហាញគម្រូ AI ប្រភពបើកចំហរបស់ខ្លួន ដែលត្រូវបានបង្កើតឡើង ដោយប្រើថាមពលកុំព្យូទ័រតិចជាងគម្រូក្រុមហ៊ុនធំៗរបស់អាមេរិក។ របកគំហើញនេះ បានជំរុញឱ្យស្ថានិក DeepSeek លោក Liang Wenfeng ក្លាយជាមហាសេដ្ឋីតែមួយប៉ព្រិចភ្នែក ដោយទ្រព្យសម្បត្តិសុទ្ធរបស់លោកឥឡូវនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១១,៥ ពាន់លានដុល្លារ, នេះបើយោងតាម Forbes។

ការផ្ដល់មូលនិធិ Blockbuster ក្នុងឆ្នាំ២០២៥ សម្រាប់ក្រុមហ៊ុនដូចជា Anthropic, Safe Superintelligence, OpenAI និង Anysphere បានជំរុញការកើនឡើង នៃមហាសេដ្ឋីថ្មីបន្ថែមទៀត ដោយជំរុញការវាយតម្លៃរបស់ពួកគេដល់កម្រិតកំណត់ត្រា។

ក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្ម AI បានទាក់ទាញការវិនិយោគជាង ២០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលមានចំនួន ៥០ភាគរយ នៃមូលនិធិសកលទាំងអស់ កើនឡើង១៦ភាគរយ ពីឆ្នាំ២០២៤, នេះបើយោងតាម Crunchbase។

ក្រុមហ៊ុន AI ឯកជន ដែលមានតម្លៃចាប់ពី១ពាន់លានដុល្លារឡើងទៅ បានកើនឡើងដល់ ៤៩៨ ដោយមានតម្លៃសរុប ២,៧ពាន់ពាន់លានដុល្លារ, នេះបើយោងតាមការរាយការណ៍របស់ CNBC។

ប្រាក់រាប់ពាន់លានដុល្លារ បានហូរចូលទៅក្នុងក្រុមហ៊ុនប្រភេទធុរកិច្ចថ្មី ដែលអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ពហុម៉ូឌុល តាមរយៈរូបភាព វីដេអូ និងសំឡេង។ ក្នុងចំណោមពួកគេ សហស្ថាបនិក ElevenLabs គឺលោក លោក Mati Staniszewski និងលោក Piotr Dabkowski បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មសំឡេង AI ដែលគៀងគរទឹកប្រាក់បាន ១០០លានដុល្លារ និងកើនតម្លៃដល់ ៦,៦ពាន់លានដុល្លារក្នុងខែតុលា។

ឧបករណ៍ ដែលជំរុញដោយបញ្ញាសិប្បនិម្មិត សម្រាប់អាជីវកម្ម រួមទាំងការសរសេរកូដ និងការវិភាគទិន្នន័យ ក៏បានប្រែក្លាយសហគ្រិនទៅជាមហាសេដ្ឋីផងដែរ រួមទាំងសហស្ថាបនិក Anysphere ដែលទទួលបានតម្លៃ ២៩ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនក្នុងខែវិច្ឆកា។

ដោយសារតែតម្រូវការមជ្ឈមណ្ឌលទិន្នន័យកើនឡើង ក្រុមហ៊ុនដែលផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធស្នូលសម្រាប់ AI បានបង្កើតមហាសេដ្ឋីថ្មី ១២រូប ក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការប្រណាំងប្រជែងនេះបានពង្រីកលើសពីម៉ូឌែល និងផ្នែករឹងទៅជាការប្រកួតប្រជែងផ្នែកធនធានមនុស្សយ៉ាងខ្លាំងក្លា។ ការប្រកួតប្រជែងនេះ បានឈានដល់កម្រិតកំពូលនៅក្នុងខែមិថុនា នៅពេលដែល Meta បានទិញភាគហ៊ុន ៤៩ភាគរយ នៃក្នុងក្រុមហ៊ុន Scale AI ក្នុងតម្លៃជាង ១៤ពាន់លានដុល្លារ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ នាយកប្រតិបត្តិ និងសហស្ថាបនិកអាយុ ២៨ឆ្នាំ Alexandr Wang ដែលបានក្លាយជាមហាសេដ្ឋីជាលើកដំបូងក្នុងឆ្នាំ២០២២ បានចូលរួមជាមួយ Meta ក្នុងនាមជាប្រធានផ្នែក AI។ ប្រតិបត្តិការនេះមានតម្លៃប្រហែល ២៩ពាន់លានដុល្លារ និងបានធ្វើឱ្យ Lucy Guo អាយុ ៣១ឆ្នាំ ដែលជាសហស្ថាបនិកជាមួយ Wang បានក្លាយជាមហាសេដ្ឋីស្ត្រីក្មេងជាងគេបំផុតលើពិភពលោក មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៤ ពាន់លានដុល្លារ។

កាលពីឆ្នាំមុន យើងក៏បានឃើញចំនួនមហាសេដ្ឋី ដែលក្លាយជាសេដ្ឋីដោយខ្លួនឯង ក្នុងវ័យ២០ឆ្នាំ កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយមនុស្សជាច្រើនបានទាញប្រយោជន៍ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ AI, នេះបើយោងតាមរបាយការណ៍របស់ Fortune។

លោក Andrew McAfee អ្នកស្រាវជ្រាវដ៏សំខាន់មួយរូប នៅសាកលវិទ្យាល័យ Massachusetts Institute of Technology បានប្រាប់ CNBC ថា AI កំពុងបង្កើតទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងល្បឿនមួយដែលលើសពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាកាលពីមុន។ McAfee បាននិយាយថា “ត្រឡប់ទៅមើលទិន្នន័យជាង ១០០ឆ្នាំមុនវិញ យើងមិនដែលឃើញទ្រព្យសម្បត្តិត្រូវបានបង្កើតឡើងក្នុងទំហំ និងល្បឿនលឿនបែបនេះទេ”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...