មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥ ត្រឡប់មកវិញក្រោយផ្អាកអស់រយៈពេល២៥ឆ្នាំ

មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥ បានប្រកាស​បើកជាផ្លូវការ​កាលពីល្ងាចថ្ងៃទី២០ វិច្ឆិកា ម្សិលមិញ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ បន្ទាប់ពីបើកលើកដំបូងកាលពីឆ្នាំ​២០០០ ​នៅ​សាល​មហោស្រព​ខេត្តតាកែវ។

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិកានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ក្រោមប្រធានបទ «គុណធម៌ និងកតញ្ញូ» ដើម្បីចូលរួមសម្ដែងការដឹងគុណ ថែរក្សា និងផ្សព្វផ្សាយទៅកាន់មហាជន ជាពិសេសអន្តរជាតិបានស្គាល់បន្ថែមអំពីសិល្បៈខ្មែរមួយនេះ។

លោកជំទាវ ឡងឌី សាន់ណារ៉ា ក៏​បានសង្កត់ធ្ងន់ដែរថា ក្រៅពីកិច្ចការទូទៅដែលពាក់ព័ន្ធនឹងសិល្បៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែយកចិត្តទុកដាក់ចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈសម្បូរបែបរបស់ដូនតាខ្មែរ ជាពិសេសសិល្បៈល្ខោន ដែលពុំសូវមានអ្នកស្គាល់។ ការខិតខំផ្សព្វផ្សាយនេះ អាចដើរទៅមុខ ក៏ត្រូវមានការចូលរួមយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនខ្មែរទាំងអស់ ជាពិសេសសិល្បៈករ សិល្បៈការិនី និងកូនខ្មែរជំនាន់ក្រោយដែលកំពុងចាប់យកសិល្បៈបែបល្ខោននេះ។

ដោយក្ដីដឹងគុណពីភាពសុខសាន្ត នៅ​ក្នុង​ឱកាសបើកដំណើរមហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥ លោកជំទាវ ឡងឌី សាន់ណារ៉ា ក៏​បាន​ថ្លែងនូវ​ការដឹងគុណដល់វីរកងទ័ពកម្ពុជាទាំងអស់ដែលបានលះបង់កម្លាំងកាយ និងចិត្ត សាច់ស្រស់ ឈាមស្រស់ក្នុងការឈរជើងតាមបណ្ដាព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណៈភាពទឹកដី និងដើម្បីឱ្យប្រជាជនខ្មែរទាំងអស់បានរស់នៅសុខស្រួលដោយសន្តិភាព។ លើសពីនេះ លោកជំទាវ ឡងឌី សាន់ណារ៉ា សូមអំពាវនាវដល់កូនខ្មែរគ្រប់រូបគួរគ្បីខិតខំស្វែងយល់ និងរៀនសូត្រពីវប្បធម៌ សិល្បៈខ្មែរឱ្យបានល្អ និងច្បាស់លាស់ ដើម្បីបញ្ចៀសការយល់ច្រឡំ និងការបាត់បង់ដោយប្រការណាក្ដី។

“មានតែកូនខ្មែរខ្លួនឯងស្គាល់ច្បាស់ពីរបស់ខ្លួន ទើបយើងមិនបាត់បង់នូវអ្វីដែលដូនតាបានបន្សល់ទុកឱ្យ”

សូមជំរាបជូនថា នៅក្នុងអំឡុងមហោស្រពរយៈពេល៤ថ្ងៃនេះ មានការសម្តែងល្ខោនយីកេ រឿងអ្នកតា​ឃ្លាំង​មឿង រឿងទុំទាវ ត្រង់ឈុតទាវចូលម្លប់ និងរឿងម៉ាក់ថឺង ត្រង់ឈុតសែងស្គរ ដោយ​សិល្បករ សិល្បការី នាយកដ្ឋានសិល្បៈទស្សនីយភាព។ ចំណែកនៅថ្ងៃទី២៣ ជាថ្ងៃ​ប្រកាស​លទ្ធផលមានការសម្តែងល្ខោនយីកេ រឿងកំហុសអ្នកណា ដោយក្រុមនិស្សិត​ពីសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ។

ក្នុងនោះក៏​មានការប្រកួតប្រជែងសម្តែងយីកា ពីក្រុមសិល្បៈចំនួន៥ដែល​ត្រូវបានជម្រុះមក​កាន់វគ្គផ្តាច់ព្រ័ត្រ គឺ ក្រុមសាមុត មកពីខេត្តបន្ទាយមានជ័យ, ក្រុមរស្មីអូរក្រសារ មកពីខេត្តកែប, ក្រុម ខ្ញុំស្រឡាញ់វប្បធម៌នៃ ស.ស.យ.ក មកពីខេត្តកំពង់ស្ពឺ, ក្រុមសិល្បៈយុវជន ជំនាន់ថ្មីចំបក់កោង មកពីខេត្តស្វាយរៀង និង ក្រុម រស្មីវិបុល ក្រុងដូនកែវ មកពីខេត្តតាកែវ៕​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...