ហេតុអ្វី​ត្រូវការ​គេង​ឱ្យ​បានគ្រប់គ្រាន់?

ការគេង​ឱ្យបាន​គ្រប់គ្រាន់ និង​គុណភាព ជាប្រយោគ​ដែល​មនុស្ស​លឺស្ទើរ​តែ​រាល់ថ្ងៃ ប៉ុន្តែ​អនុវត្តន៍​ពុំបាន​រាល់ថ្ងៃ​នោះ​ទេ ដែល​ជា​ហេតុត្រូវការ ការរំលឹក​ឱ្យបាន​ជាប្រចាំ​ដូចគ្នា។ តាម​រយៈ​គេហទំព័រ Unhealthy បានបង្ហាញ​ភាព​សំខាន់​៣ចំណុច នៃការ​រក្សា​ទម្លាប់​គេង ឬ​ពង្រឹង​គុណភាព​គេង ដោយ​មានរៀប​រាប់​នៅ​ខាង​ក្រោម ៖

ការគេង​ពាក់ព័ន្ធ​នឹងសុខភាព​ទាំងមូល ៖ នៅពេល​ដែល​គេង​មាន​គុណភាព ប្រៀប​ដូចជា​ការរួម​ចំណែក នៃ​ការជួសជុល​រាល់ភាព​ខ្វះចន្លោះ​ឡើងវិញ ការ​សម្រួល​ដំណើរការ​ខួរក្បាល រួមទាំង​ការ​ពង្រឹង​ការ​ចងចាំ​ផងដែរ។ បន្ថែម​ពីនោះ ក៏បាន​រួមចំណែក​ដល់​ការ​រក្សា​អារម្មណ៍​វិជ្ជមាន និង​ការ​រិះរក​ដំណោះស្រាយ​បញ្ហា។ ការ​គេង​មិន​បាន​គ្រប់គ្រាន់ នោះ​សុខភាព​ខួរក្បាល និង​រាងកាយ​ក៏​ពុំមាន​ឱកាស​ក្នុង​ការ​សម្រាក ហើយ​ដំណើរ​ការ​រាងកាយ​ទាំងមូល ក៏​មិនមាន​ដំណើរ​ការ​ប្រក្រតី​ដូចគ្នា។

គេង​មិនគ្រប់​នាំឱ្យ​មាន​បញ្ហា​សុខភាព ៖ ទោះបី​ជាបច្ចុប្បន្ន លោក​អ្នក​មានសុខភាព​ល្អធម្មតា​ក៏ដោយ ប្រសិន​បើ​ទទួលទាន​ដំណេក​មិនបាន​គ្រប់គ្រាន់​នោះ​ទេ គឺនឹង​នាំឱ្យ​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត ងាយ​ទ្រុឌទ្រោម​ពីមួយថ្ងៃ ទៅ​មួយថ្ងៃ​ ដែល​ហានិភ័យ​ទាំងនោះ មាន​ដូច​ជា អាការ​គាំងបេះដូង មហារីក និង​អាការស្ត្រូក​ជាដើម ក្រៅ​ពីនោះ ក៏នាំឱ្យ​ប្រព័ន្ធ​សាច់ដុំ​មាន​អាការ​ឈឺចាប់​ផង​ដែរ។

គេងជួយ​ឱ្យ​អារម្មណ៍​ល្អ និង​បង្កើន​ផលិតភាព ៖ ការគេង​មិនគ្រប់ ឬគេង​គ្មាន​គុណភាព វាធ្វើឱ្យ​ពិបាក​ក្នុងការ​ផ្ចង់​អារម្មណ៍ និង​បាត់បង់​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ដំណើរ​ទៅមុខ។ ការ​ចាំផ្តើម​រៀប​កាល​វិភាគ​គេង​ឱ្យបាន​គ្រប់គ្រាន់​ឡើងវិញ ជួយ​ឱ្យ​អារម្មណ៍​ស្ងប់ បង្កើន​ផលិតភាព និង​ដំណើរ​ការ​ទូទៅ នៃ​រាងកាយ​មាន​ភាពល្អ​ប្រសើរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *