៣គន្លឹះក្នុងការពង្រឹងជំនាញស្តាប់ឱ្យកាន់តែប្រសើរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងកិច្ចការ​ប្រចាំថ្ងៃ មនុស្សមាន​ឱកាស​ប្រាស្រ័យ​ទាក់ទង​ជាមួយគ្នា​តាម​រយៈ​រូបភាព​ច្រើន​ទម្រង់​ជាងមុន ដោយសារ​មាន​កម្មវិធីប្រជុំ ត្រូវការ​ផ្ញើ​សារ និង​ការ​សន្ទនា​ជាដើម ​ទោះ​សកម្មភាព​ទាំងនេះ​ជាការ​ឆ្លើយឆ្លង​គ្នា​ទៅមក​ក៏​ពិតមែន ប៉ុន្តែ​ពុំមែន​បាន​ន័យថា ក្លាយ​ជាអ្នក​ស្តាប់​ដែលមាន​ប្រសិទ្ធ​ភាព​នោះទេ។

ផលវិបាក​ដែលពុំបាន​ចាប់​អារម្មណ៍​ទៅ​លើ​ជំនាញ​ស្តាប់ បាន​រុញច្រាន​មនុស្សឱ្យ​ធ្លាក់ចូល​ស្ថានភាព​ជម្លោះ បង្កើត​ការ​យល់​ច្រឡំ ការ​វិភាគខុស និង​ការ​ផ្តោត​លើភាព​ចាញ់​ឈ្នះ ជាជាង​ដំណោះ​ស្រាយ​រួម។ តាមរយៈ Mindbodygreen បានបង្ហាញ​គន្លឹះមួយ​ចំនួន​ដែល ជួយ​ទាញ​ស្មារតី​អ្នក​ឱ្យក្លាយ​ជាអ្នកស្តាប់ និងស្តាប់​ឱ្យកាន់​តែមាន​ប្រសិទ្ធភាព​បន្ថែម។

ឥទ្ធិពល នៃការស្តាប់ ៖ ការស្តាប់​ជាតម្រូវការ​ចាំបាច់​ពីធម្មជាតិ និង​ជាមូលដ្ឋានគ្រឹះ​នៃការ​រស់នៅ ប្រៀប​ដូចជាការ​បរិភោគអាហារ ការដកង្ហើម ឬការ​គេង​ជាដើម។ ហើយ​ជា​ការពិតទៅ ជំនាញ​ស្តាប់​មានស្រាប់​ពីធម្មជាតិរួច​ទៅហើយ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ខ្លះ យើង​ហាក់ភ្លេច​អំពី​របៀប​ក្នុងការ​ស្តាប់​ដោយមាន​ប្រសិទ្ធភាព ​ដោយ​គិតតែ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ការ​បង្ហាញ​អារម្មណ៍ ឬក៏​មិនបាន​ចាប់អារម្មណ៍​អំពី​សកម្មភាព​ដែល​កើតមាន​នៅ​ជុំវិញខ្លួន។​ គុណសម្បត្តិ​នៃការ​ស្តាប់ ផ្តល់​ប្រយោជន៍​ចំពោះខ្លួនឯង និង​អ្នកដទៃ ដូចជា ជំរុញ​ឱ្យយកចិត្ត​ទុកដាក់​ជាមួយ​បច្ចុប្បន្នភាព ក្លាយ​ជាដៃគូ​ល្អ ជាមិត្តរួម​ការងារ​ល្អ រួមទាំង​អភិវឌ្ឍន៍​សុខភាព​ផ្លូវចិត្ត​ផងដែរ។

ការ​ស្ដាប់​ខ្លួន​ឯង​ ៖ ការ​ចាប់ផ្តើម​ដំបូង គឺ​ជាមួយខ្លួន​ឯង ការស្តាប់​ទៅកាន់​ការគិត​របស់​ខ្លួនឯង ស្តាប់ទៅ​កាន់​រឿងរ៉ាវ​ជីវិត​ដែល​ខ្លួន​បាន​ជួប​ប្រទះ ស្តាប់ទៅ​កាន់​រឿងរ៉ាវ​ដែល​ខ្លួន​ត្រូវ​ដោះស្រាយ រួមទាំង​ស្តាប់​សម្លេង​ដែលខ្លួន​និយាយ​ឬច្រៀង។ នេះជា​សកម្មភាព​មួយ​ដែល​ឆ្លុះបញ្ចាំង ឬការ​ស្កែន​ខ្លួនឯង ពិនិត្យខ្លួនឯង​រាល់មួយតួខ្លួនតែម្តង ដើម្បី​ជាការ​បណ្តុះស្មារតី​នៃការផ្តោត​ចំពោះ​ខ្លួនឯង។

អនុញ្ញាតិ​ឱ្យខ្លួនឯង​បាន​សម្រាក​អារម្មណ៍ ៖​ នៅពេល​ដែល​អារម្មណ៍​ខ្លួន​ឯង​មិនល្អ នោះក៏នឹង​ពិបាក​ក្នុង​ការផ្ចង់​អារម្មណ៍​ទៅស្តាប់​អ្នកដទៃដែរ! ដូច្នេះ​ការ​ដោះស្រាយ​ជាមួយ​នឹង​ខ្លួនឯង ក៏ជា​ប្រសិទ្ធភាព​មួយ​ជួយ​បណ្តុះជំនាញ​ស្តាប់​ឱ្យកាន់​តែ​ប្រសើរ​ជាងមុន។ ហើយ​ដើម្បី​ឱ្យ​អារម្មណ៍​ខ្លួនឯង​ល្អ​ទៅ​បាន គឺត្រូវ​ការ​សម្រាក គេង​ឱ្យបាន​គ្រប់គ្រាន់ ហាត់​យូហ្កា រត់ ឬក៏ធ្វើ​សកម្មភាព​បែប​ណាក៏បាន​ឱ្យតែ​ពង្រឹង​សុខភាព​ទៅ​កាន់​ផ្លូវកាយ និង​ផ្លូវចិត្ត សុទ្ធសឹងតែ​ជាកត្តា​រួមចំណែក​ជំរុញ​ដល់​ការ​ស្តាប់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *