រដ្ឋមន្រ្តីអប់រំ ៖ បញ្ញាសិប្បនិម្មិត (AI) នឹងជួយដល់ការសិក្សារៀនសូត្រកាន់តែមានប្រសិទ្ធភាព

នៅក្នុងវីដេអូសន្ទរកថា ស្ដីពីស្ថានភាពបច្ចុប្បន្ននៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅតាមគ្រឹះស្ថានសិក្សា កាលពីពេលកន្លងទៅ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត (AI) នឹងជួយដល់ការសិក្សារៀនសូត្រកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា នៅសាលារៀនជំនាន់ថ្មី បានប្រើប្រាស់ AI យ៉ាងទូលំទូលាយសម្រាប់គាំទ្រគ្រូក្នុងការរៀន និងបង្រៀន។ ទន្ទឹមគ្នានេះ សិស្សក៏អាចប្រើប្រាស់ AI ដើម្បីរៀន សិស្សស្វ័យសិក្សា ប្រើប្រាស់ទាំងប្រព័ន្ធសិក្សារបស់ក្រសួងអប់រំ ក៏ដូចជាប្រើប្រាស់នូវកម្មវិធី AI សម្រាប់សួរជាសំណួរលើមេរៀនដែលមិនទាន់យល់ច្បាស់។ ទាំងអស់នេះ ជាគំនិតផ្ដួចផ្ដើមក្នុងការប្រើប្រាស់ AI នៅក្នុងវិស័យអប់រំ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា បញ្ញាសិប្បនិម្មិត (AI) ជួយដល់ការរៀន និងបង្រៀនមានភាពសម្បូរបែប រួមមាន ទី១. ជួយរៀបចំការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ជួយរៀបចំកិច្ចតែងការបង្រៀន ជួយរៀបចំបទបង្ហាញ ឆ្លើយសំណួរបានច្បាស់លាស់ ដើម្បីគាំទ្រការប្រើប្រាស់សៀវភៅគោល គឺមានទាំងសំណេរ មេរៀន ក៏ដូចជាការរប្រើប្រាស់ជាវីដេអូផ្សេងៗ។ ទី២. បង្កើនប្រសិទ្ធភាព ធ្វើទៅលឿន ហើយធ្វើឱ្យការរៀបចំកិច្ចតែការបង្រៀនមានប្រសិទ្ធភាពជាងមុន ប្រើប្រាស់ពេលវេលាតិចជាងមុន។ ទី៣. ការប្រើប្រាស់បច្ចេកវិទ្យា AI នឹងជួយក្នុងការធ្វើតេស្តឱ្យបានត្រឹមត្រូវ ដឹងនូវចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្ស។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា AI នឹងជួយធ្វើឱ្យការរៀន និងការបង្រៀនមានភាពរស់រវើក មានភាពសប្បាយរីករាយ ក៏ប៉ុន្តែ AI ក៏មានបញ្ហាប្រឈមដែរ។ ទន្ទឹមគ្នានេះ គ្រូ និងសិស្ស ត្រូវមានបំណិន AI គឺត្រូវរៀនបច្ចេកវិទ្យា សិក្សារៀនសូត្រ ដែលទាមទារនូវពេលវេលា។ លើសពីនេះ ត្រូវចេះភាសាបរទេស ជាពិសេសភាសាអង់គ្លេស តម្រូវឱ្យគ្រូត្រូវខិតប្រឹងប្រែង ព្រមទាំងត្រូវមានឧបករណ៍សម្ភារៈ អ៊ីនធឺណិត ចំណាយពេលរៀនសូត្រ និងពង្រឹងសមត្ថភាព។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា គម្លាតឌីជីថលនៅសាលាភាគច្រើន មានការខ្វះឧបករណ៍សម្ភារៈ មិនមានអ៊ីនធឺណិតគ្រប់គ្រាន់ ដូច្នេះ ជាឧបសគ្គដែលត្រូវជំនះ ប្រសិនបើមិនជំនះ មិនរៀនសូត្រ មិនឆ្លើយតបទេ គឺយុវជនយើងច្បាស់ជាមិនអាចដើរទាន់ក្នុងយុគសម័យបច្ចេកវិទ្យាទេ។

គួរជំរាបជូនថា ក្រសួងអប់រំ បានដាក់ចេញសេចក្ដីណែនាំដល់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូក្នុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការសិក្សារៀនសូត្រ រួមមាន ទី១. គ្រូអាចប្រើ ChatGPT ដើម្បីគាំទ្រការសិក្សារៀនសូត្រ សួរជាសំណួរ ទី២. ប្រើ AI សម្រាប់បង្កើតកិច្ចតែងការបង្រៀន រៀបចំជាសំណួរ និងចម្លើយសម្រាប់តេស្ត និងប្រើ AI សម្រាប់រៀនភាសាបរទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *