រដ្ឋមន្រ្តីអប់រំ ៖ អាណាព្យាបាលប្រមាណ៧០%​ យល់ពីសារៈសំខាន់បញ្ជូនកូនចូលរៀនមត្តេយ្យសិក្សា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងដំណើរទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា នៅភូមិជ្រលង ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការចាប់ផ្ដើមយល់ដឹងរបស់អាណាព្យាបាលដែលពីមុនមានប្រមាណ៤០ភាគរយ តែបច្ចុប្បន្នមានប្រមាណ៧០ភាគរយដែលបានយល់ពីសារៈសំខាន់នៃការចូលរៀនមត្តេយ្យសិក្សា ធ្វើឱ្យកុមារមានបំណិនមុននឹងឈានចូលបឋមសិក្សា។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងទាមទារភាពរឹងមាំសម្រាប់សិស្សានុសិស្សឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់ ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១ ដូចជា ការគិតស៊ីជម្រៅ ជំនាញដោះស្រាយបញ្ហា ចេះចែករំលែក ចេះធ្វើការងារជាក្រុម ដែលទាំងអស់នេះនឹងក្លាយជាស្ពានឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ប្រសិនជាឪពុកម្ដាយ ឬអាណាព្យាបាលយកចិត្តទុកដាក់បញ្ជូនកូនទៅរៀននៅមត្តេយ្យសិក្សាចាប់ពីអាយុ៣ឆ្នាំ នោះពួកគេនឹងបានបន្សាំខ្លួនតាមរយៈគ្រូផ្ដល់ការអប់រំដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ក្នុងការបណ្ដុះភាពក្លាហាន អំណត់អត់ធន់ រួមទាំងមូលដ្ឋានគ្រឹះ នៃការអនុវត្តផ្នែករាងកាយ សុខភាព និងការវិឌ្ឍអារម្មណ៍ សង្គម នៅពេលរៀននៅមត្តេយ្យសិក្សា។ ទន្ទឹមគ្នានេះ ការអភិវឌ្ឍផ្នែកភាសា ការអភិវឌ្ឍផ្នែកបញ្ញា និងការអភិវឌ្ឍការគិត មានមូលដ្ឋានពីមត្តេយ្យសិក្សា ដើម្បីឱ្យកុមារអាចត្រៀមទៅរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ។

មត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា

គួរជំរាបជូនថា ចាប់តាំងពីឆ្នាំ២០០២ ស្របតាមគោលនយោបាយ វិមជ្ឈការនិង វិសហមជ្ឈការ រាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការ ប្រតិភូកម្ម ការអប់រំកុមារតូច បឋម និងការអប់រំក្រៅប្រព័ន្ធទៅដល់រដ្ឋបាលស្រុកក្នុងការគ្រប់គ្រង។ លើសពីនេះរដ្ឋបាលឃុំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ថវិកាគាំទ្រទៅដល់ដំណើរការនៃមតេ្តយ្យសិក្សាសហគមន៍។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកទឹកចិត្តដល់សហគមន៍ និងដៃគូពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រដល់មត្តេយ្យសហគមន៍ដើម្បីការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព ដើម្បីពួកគាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអប់រំកម្រិតបឋមសិក្សា ក្លាយខ្លួនជាធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *