អូទីស្សឹម

សញ្ញាសង្ស័យបីនេះ អាចបង្ហាញថាកុមារមានបញ្ហា អូទីស្សឹម

ហេតុអ្វីបានជាកុមារមានបញ្ហា អូទីស្សឹម ? សំណួរនេះជាចំណោទមួយដែលម្តាយឪពុកជាច្រើននាពេលបច្ចុប្បន្ន តែងបារម្ភជារឿយៗពីការវិវត្តន៍ប្រាជ្ញានិងស្មារតីកូនរបស់ខ្លួនជានិច្ច។ ទន្ទឹមគ្នានេះ ក៏បារម្ភដែរថា តើកូនរបស់ខ្លួនអាចមានបញ្ហានេះដែរទេ? បើមានតើអនាគតកូននឹងទៅជាយ៉ាងណា? ចម្លើយខ្លីនៃសំណួរនេះ គឺឪពុកម្តាយវ័យក្មេងចាំបាច់ត្រូវឈ្វេងយល់បញ្ហានេះឱ្យបានស៊ីជម្រៅពីអូទីស្សឹម។

មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម នៅតែអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ។ តាមការសិក្សារបស់បណ្តាញអូទីស្សឹមកម្ពុជា បានឱ្យដឹងថា កុមារមានបញ្ហាអូទីស្សឹមនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានចំនួនប្រមាណ ៣ម៉ឺននាក់ (ប៉ានប្រមាណ) ហើយកុមារទាំងនោះ ត្រូវការការអប់រំឥរិយាបថ និងអប់រំបំណិនជីវិត​។

អូទីស្សឹម
លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍មានប្រសាសន៍ មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម

នេះបើតាម លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ កំពុងជួយដល់កុមារមានបញ្ហាអូទីស្សឹម តាមរយៈការអប់រំដល់កុមារនៅសាលារៀនមួយ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ មានប្រសាសន៍ថា សញ្ញាសង្ស័យចំនួនបីដែលអាចសង្កេតនិងសម្គាល់បានថា កុមារនឹងអាចមានបញ្ហាអូទីស្សឹម

គឺទី១ របៀបទំនាក់ទំនងសង្គមរបស់កុមារ គឺកុមាររស់នៅមិនសូវមានទំនាក់ទនង ហាក់ដូចជាឃ្លាតឆ្ងាយពីម្តាយឪពុក មិនចូលចិត្តមើលមុខម្តាយឪពុកចំ និងមិនខ្វល់ខ្វាយពីអ្វីដែលនៅជុំវិញខ្លួន។

ទី២ កុមារខ្សត់ភាសា ចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី (ក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន២៥% គឺមិននិយាយស្តី ឬខ្លះទៀយពេលនិយាយមិនមានគោលដៅច្បាស់លាស់ ប្រយោគដាច់ៗ មិនអាចយល់បាន ឬកុមារខ្លះនិយាយដដែលៗ)។

ទី៣ អាកប្បកិរិយាកុមារ មានចរឹកឆេវឆាវ ឆាប់ខឹងឆាប់បាត់ ពេលខ្លះមិនមានប្រតិកម្មនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) កុមារមិនដឹងពីរសអាហារ ដើរចង្អើតជើង លេងអ្វីដដែលៗ និងសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័ស។ ប៉ុន្តែលក្ខណៈដែលអាចសម្គាល់បានថា កុមារមានបញ្ហាអូទីស្សឹមពិតប្រាកដ គឺត្រូវឆ្លងកាត់អ្នកជំនាញវាយតម្លៃស្ថានភាពកុមារជាក់ស្តែង។

“កុមារអូទីស្សឹម ខុសពីកុមារខ្សោយសតិបញ្ញា។ កុមារខ្សោយសតិបញ្ញា អាចចាត់ទុកជាពិការ តែកុមារអូទីស្សឹមមិនមែនជាជនពិការនោះទេ។ អូទីស្សឹម មិនអាចព្យាបាលបានទេ ប៉ុន្តែអាចជួយកុមាបានតាមរយៈការអប់រំនិងកាត់បន្ថយឥរិយាបថកុមារ”

លោក ចាន់ សារិន
អូទីស្សឹម

គួរកត់សម្គាល់ថា ការកំណត់ថា កុមារមានបញ្ហាអូទីស្សឹម (Autism) ត្រូវបានកំណត់និងរកឃើញដំបូងបង្អស់ក្នុងពិភពលោក នៅឆ្នាំក្នុង ១៩៤៣ ដោយលោក Leo Kanner អ្នកចិត្តសាស្ត្រកុមារ នៅសាកលវិទ្យាល័យ Johns Hopkins University School សហរដ្ឋអាម៉េរិក។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២០ នេះ មូលហេតុបង្កឱ្យកុមារមានបញ្ហាអូទីស្សឹម មិនទាន់មានអ្នកវិទ្យាសាស្ត្ររកឃើញច្បាស់លាស់នោះទេ។

នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍បានបន្តនិយាយថា តាមការស្រាវជ្រាវក្នុងពិភពលោក ឆ្នាំ២០០៣ ក្នុងចំណោមកុមារ ១ពាន់នាក់ មានកុមារបីទៅបួននាក់ប៉ុណ្ណោះដែលមានបញ្ហាអូទីស្សឹម។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្នុងចំណោមកុមារ ១ពាន់នាក់ មានបញ្ហាអូទីស្សឹមពី ១០ ទៅ ១៥ នាក់ដែលចំនួននេះកើនឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្រកំពុងតែឆ្ងល់ថា តើហេតុអ្វីបានជាបញ្ហាកុមារអូទីស្សឹម មានការកើនឡើងយ៉ាងដូច្នេះ។

អូទីស្សឹម

ខណៈមិនទាន់មានហេតុផលបញ្ជាក់ថា កុមារអូទីស្សឹម មានបញ្ហាបណ្ដាលមកពីអ្វីឲ្យបានច្បាស់លាស់ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានសន្និដ្ឋានថា មូលហេតុបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម ប្រហែល ១៥ភាគរយបណ្ដាលមកពីកត្តាហ្សែនម្តាយឪពុក (តំណពូជ) និងមួយផ្នែកទៀតបណ្ដាលមកពីកត្តាបរិស្ថាននៅជុំវិញខ្លួនរស់នៅរបស់កុមារ ដូចជាទម្លាប់ទុកកូនចោល ឬឱ្យកូនលេងតែឯង និងបណ្តោយឱ្យកុមារប្រើប្រាស់ឧបរណ៍ស្មានហ្វូនជ្រុលហួសជាដើម។

អូទីស្សឹម

លោក ចាន់ សារិន មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖

“ប្រសិនបើមិនគិតដល់កុមារដែលមានបញ្ហាអូទីស្សឹម កុមារទាំងនោះនឹងបាត់បង់ឱកាសយ៉ាងច្រើនក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន នឹងបង្កការលំបាកយ៉ាងច្រើនដល់សង្គម ឬអាចនិយាយម្យ៉ាងទៀតថា ជាបន្ទុកនៅក្នុងសង្គម។ នោះសង្គមចាត់ទុកពួកគេ គឺជាមនុស្សដែលឆ្កួតលីលា ផាត់ពួកគេចោល ហើយបញ្ហានេះមិនត្រូវបានដោះស្រាយឡើយ។ ដូច្នេះ ការជួយសង្គ្រោះកុមារអូទីស្សឹម គឺជាការផ្តល់ឱកាសឱ្យពួកគេអភិវឌ្ឍន៍សមត្ថភាពខ្លួនបានល្អប្រសើរនៅថ្ងៃអនាគត”

អ្នកជំនាញខាងអប់រំកុមារខាងលើមានប្រសាសន៍បញ្ជាក់ថា ឳពុកម្តាយវ័យក្មេង យុវជន ឬម្តាយឪពុក មិនគួរព្រួយបារម្ភពីបញ្ហាអូទីស្សឹមខ្លាំងពេកនោះទេ ប៉ុន្តែត្រូវស្វែងយល់ព័ត៌មានអំពីអូទីស្សឹមស៊ីជម្រៅ និងយកចិត្តទុកដាក់ថែទំាសុខភាពឱ្យបានល្អ។​ លោកថា ការថែទាំសុខភាពទារក និងស្ត្រីជាម្តាយក្នុងដំណាក់កាលមានផ្ទៃពោះ ជាចំណែកសំខាន់ដែលត្រូវ​យកចិត្តទុកដាក់ជាចម្បង៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ត្រីជំរុញឱ្យយុវជនទៅវត្ត ខណៈយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍ទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំ

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ការទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ គឺជាសកម្មភាពមួយដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ ជាក់ស្តែង គេសង្កេតឃើញថា មានយុវជនមួយចំនួន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

របាំត្រុដិ មរតកប្រពៃណីទំនៀមទម្លាប់ ដែលផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិ និងជីវភាពកសិករខ្មែរ

របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរ ដែលអ្នកស្រុកលេងតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បណ្ឌិត គិន ភា ៖ ការប្រើប្រាស់ភាសាខ្មែរគឺជាកាតព្វកិច្ច និងតម្លៃនៃអត្តសញ្ញាណជាតិ

ក្រោយមានការផ្ទុះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការនិយាយភាសាខ្មែរលាយឡំជាមួយភាសាបរទេស អ្នកជំនាញមួយរូបបានលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរ គឺជាកាតព្វកិច្ច និងជាតម្លៃសំខាន់នៃអត្តសញ្ញាណជាតិ…
ចំណេះជីវិត, ព្រឹត្តិការណ៍

អ្វីដែលអ្នកគួរដឹងអំពីការបំពេញជាតិទឹកសម្រាប់រាងកាយ

ទឹកគឺជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់រស់រានមានជីវិត និងជួយឱ្យរាងកាយ ក៏ដូចជាស្មារតីដំណើរការបានល្អបំផុត។ ប៉ុន្តែ តើយើងពិតជាត្រូវការផឹកទឹក ៨ កែវ ឬ ២,៥លីត្រ ក្នុងមួយថ្ងៃមែនដែរ ឬទេ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យ Université Paris-Panthéon-Assas បើកដំណើរការកម្មវិធីបរិញ្ញាបត្រផ្នែកគ្រប់គ្រង និងការគ្រប់គ្រងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ

សាកលវិទ្យាល័យ Paris-Panthéon-Assas និងសាកលវិទ្យាល័យ Université Francophone d’Asie (UFA) មានកិត្តិយសក្នុងការប្រកាសពីការបើកដំណើរការកម្មវិធីបរិញ្ញាបត្រផ្នែកគ្រប់គ្រង (Management) និងការគ្រប់គ្រង
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុវជនអំពាវនាវឱ្យបន្តថែរក្សាអត្តសញ្ញាណជាតិ តាមរយៈការលេងល្បែងប្រជាប្រិយ និងរាំចង្វាក់ខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់យុវជនជំនាន់ក្រោយ, ជាក់ស្តែង កញ្ញា កែវ ពេជ្រចិន្តា និង កញ្ញា ច្រឹង សុខី ដែលជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញពីសារៈសំខាន់នៃការលេង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុវជនត្រៀមខ្លួនជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ «នគរសង្រ្កាន្ត»

ក្រុមយុវជនស្ម័គ្រចិត្ត «នគរសង្រ្កាន្ត» បានបង្ហាញពីក្តីសប្បាយរីករាយ និងការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដែលគ្រោងរៀបចំយ៉ាងអធិកអធមនៅរាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កុមារកម្ពុជាជាង៤៦ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង

ទារក និងកុមារជាង៤៦ម៉ឺន២ពាន់នាក់ ចាប់ពីអាយុ ០ខែ ដល់ក្រោម ៥ឆ្នាំ បានមកទទួលវ៉ាក់សាំងបង្ការការឆ្លងនៃជំងឺគ្រុនស្វិតដៃជើង ក្នុងរយៈពេល ១០ថ្ងៃនៃយុទ្ធនាការចាក់ថ្នាំបង្ការ។ យុទ្ធនាការដែលមានរយៈពេល១២ថ្ងៃ នឹង…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon