វិធីសាស្រ្តចាប់ផ្តើមការអានប្រកបដោយប្រសិទ្ធភាព

ជំរុញការអានឱ្យមានប្រសិទ្ធភាព គឺចាប់ផ្តើមតាំងពីទារកនៅក្នុងផ្ទៃម្ល៉េះ ព្រោះក្មេងទទួលដឹង យល់ និងស្ទាបស្ទង់បានរាល់បរិយាកាសសង្គមតាមរយៈ មាតាបិតា ។ ក្រៅពីនោះ អានរហូតទាល់តែដឹងក្ដី និងបន្តអានឱ្យកូនស្តាប់ជារឿយៗ ដើម្បីនាំឱ្យក្មេងមានភាពកក់ក្តៅ និងទំនុកចិត្ត។ មួយវិញទៀតក្មេងចូលចិត្តស្ដាប់សម្លេងមនុស្សធំដដែលៗ ដូច្នេះចូរអានរឿងម្តងហើយម្តងទៀតឱ្យកូនស្តាប់ ហើយអនុញ្ញាតឱ្យពួកគេនិយាយ ឬអានឱ្យស្តាប់វិញ។ នេះជាប្រសាសន៍ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមហ៊ុន និងអគ្គនាយកប្រត្តិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច. អេឌ្យូខេសិននៅក្នុងកម្មវិធី «អំណានឮៗ» ។

វេជ្ជបណ្ឌិត គួច ម៉េងលី

“ចំពោះការអានកម្សាន្ត គឺចាប់ពីថ្នាក់ក្រោមត្តេយ្យដល់ថ្នាក់ទី៣។ ហើយចាប់ពីថ្នាក់ទី៣ឡើងទៅ គឺអានដើម្បីយកចេះ។ ចំណែកចាប់ពីថ្នាក់៩ដល់ទី១២ អានដើម្បីពិចារណា”

លោក ឡេង វីរៈ នាយកប្រតិបត្តិ និងនាយកគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គមបានឱ្យដឹងថា ក្រៅពីធ្វើការឱ្យសហគមន៍ លោកក៏គិតគូរអំពីអំណាននៅក្នុងផ្ទះជាអទិភាពដែរ។ លោកយល់ថា យើងមិនអាចបង្កើតជាគំរូទៅដល់សហគមន៍បានទេ ប្រសិនបើក្នុងផ្ទះមិនបានអនុវត្តន៍ជាក់ស្ដែង។ លោកបែងចែកប្រភេទអំណានជាពីរគឺការអានអក្សររស់ និងអានអក្សរងាប់។ អក្សរងាប់មានន័យថា ការអានឱ្យតែចប់ ដែលអានហើយមិនដឹងថា អត្ថបទនិយាយអំពីអ្វី។ ក្នុងករណីខ្លះ អានដើម្បីឱ្យដឹងនិងអាចសង្ខេបបាន ប៉ុន្តែសង្ខេបបានតែនៅក្នុងសាច់រឿងដែលគេនិយាយតែប៉ុណ្ណោះ មិនមានគំនិតឆ្នៃប្រឌិតថ្មីៗនោះទេ។ ចំណែកការអានអក្សររស់វិញ មានន័យថានៅក្នុងអត្ថបទនីមួយៗ តែងតែបង្កប់ទៅដោយការបញ្ជាប់ព្រលឹង។

លោក ឡេង វីរៈ

“អ៊ីចឹងហើយ ការជំរុញអំណាន ពីគ្រួសារទៅហ្នឹង វាជាការអានអក្សររស់ អានដើម្បីឱ្យស៊ីជម្រៅទៅដល់ប្រលឹង នៅក្នុងអត្ថបទនីមួយៗ ថាតើអ្នកនិពន្ធចង់បង្កប់អត្ថន័យរបៀបម៉េចខ្លះ? តើន័យធៀបឬន័យត្រង់នៅកន្លែងណាខ្លះ? “

ដោយឡែក លោក អ៊ុង ប៉េងអាន អ្នកផលិតមាតិកានៅលើបណ្តាញសង្គម Think with PengAnn បានបន្ថែមថា បើទោះជាបច្ចុប្បន្នលោកមានអាយុដែលអាចសម្រេចចិត្តបានក៏ដោយ ប៉ុន្តែលោកនៅតែប្រកាន់គោលជំហរមួយដែលចាប់ផ្តើមធ្វើអ្វីមួយពីចំណុចតូចៗទៅ ហើយការអានក៏ដូច្នោះដែរ។ លោក ប៉េងអាន ជឿជាក់ថាពេលដែលអ្នកអានចាប់ផ្តើមពីចំណុចតូចមួយ វាជំរុញទៅរកប្រសិទ្ធភាព និងក្ដីស្រមៃ បន្ទាប់មកអ្នកអាននឹងមានឱកាសស្វែងរកអ្វីដែលស្ថិតនៅក្នុងក្ដីប្រាថ្នាបាន។ លោកមើលឃើញថា ស្ថានភាពកម្ពុជាបច្ចុប្បន្នត្រូវការឱ្យមានសហគមន៍អានសៀវភៅឱ្យច្រើនជាងមុន ព្រោះជាលទ្ធផលជាក់ស្ដែកនៅក្នុងក្លឹបអានសៀវភៅ ដែលលោកបានបង្កើត លោកបានសង្កេតឃើញថា មានការបំផុសគំនិតចម្រុះ ដោយហេតុថា ទោះបីជាអានសៀវភៅ ដូចគ្នាក៏ពិតមែន ប៉ុន្តែពេលយកមកឆ្លុះបញ្ចាំងសុទ្ធតែបញ្ចេញនៅទស្សនៈផ្ទុយគ្នា។

លោក អ៊ុង ប៉េងអាន

“ខ្ញុំគិតថា យើងគួរតែចាប់ផ្តើមពីលក្ខណៈតូចៗ នៅពេលដែលខ្ញុំចាប់ផ្តើមអាសៀវភៅដំបូង ខ្ញុំអានសៀវភៅតូចមួយ ប្រហែលជាមាន១០០ទំព័រ ហើយមានរូបច្រើន”

ស្ថាបនិក Think with PengAnn បន្តសង្កត់ធ្ងន់ថា ប្រសិនបើយើងទាំងអស់គ្នាអានសៀវភៅមួយដូចគ្នា ហើយមានគំនិតក៏ដូចគ្នា នោះវាហាក់មិនសូវមានន័យនោះទេ។ យ៉ាងណាមិញ បើការអានតែមួយដូចគ្នា ឬខុសគ្នា ប៉ុន្តែមានទស្សនៈ ឬគំនិតយោបល់ខុសគ្នា ក៏ដូចជាការបំពេញភាពខ្វះខាតឱ្យគ្នា នោះទើបជាការអានប្រកបដោយនិរន្តរភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។