Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី៧ - យុវជន ដេត ម៉ូលីឧត្តម និស្សិតសកលវិទ្យាល័យ ខេមតិចការចាប់ផ្តើមរឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប បើមានតែគំនិត ហើយមិនចាប់ផ្តើមធ្វើទេ គ្រប់យ៉ាងគឺជាសុបិន។ នេះជាឃ្លាប្រយោគច្បាស់របស់ ម៉ូលីឧត្តម ប្រាប់មកកាន់ពន្លកបៃតង តើនៅក្នុងការចាប់ផ្តើមនោះ តើយុវជន ទើបតែឈានជើងចូលសកលវិទ្យាល័យរូបនេះ ធ្លាប់បានធ្វើអ្វីខ្លះ? ហើយតើអ្វីជាការជាការចាប់ផ្តើមរបស់ ឧត្តម? ពន្លកបៃតង នឹងបង្ហាញពីតថភាពនៃឧត្តម ជាអ្នកស្រលាញ់ការចាប់ផ្តើម។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
