យុវជន ណុប បូណា

08:31 វិនាទី |  Added: 22.03.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី៤ -​ យុវជន ណុប បូណា និស្សិត PSE ជំនាញផលិតកម្មម្ហូបអាហារក្តីសុបិនរបស់ខ្ញុំ គឺមិនចង់ឱ្យគេឃើញថា នេះជាជំនាញចំអិនអាហារតាមផ្ទះទេ គឺជាជំនាញមានស្តង់ដា។ ម្ហូបមួយចាន គិតទៅលើរសជាតិ អនាម័យ ធ្វើចេញពីបេះដូង និងឃើញស្នាមញញឹមរបស់ភ្ញៀវ។ នេះជាពាក្យដែល បូណា បានលើកឡើង បន្ទាប់ពីបានរៀនជំនាញផលិតកម្មម្ហូបអាហារ លោកមើលឃើញថា ការរៀនជំនាញពិតជាសំខាន់ណាស់។ ហើយមានតែការអប់រំប៉ុណ្ណោះ ដែលនាំជីវិតឱ្យដើរផ្លូវឆ្ងាយបាន ទោះជាទៅដល់ទីណា ក៏មានតែការអភិវឌ្ឍសម្រាប់ខ្លួនឯង និងអ្នកដទៃ។ តើបូណាបានឆ្លងកាត់អ្វីខ្លះ ដើម្បីបានរៀនជំនាញនេះ ហើយតើក្នុងពេលរៀនជំនាញ បូណាបានឆ្លងកាត់អ្វីខ្លះ?

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។