Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី២៤ - យុវតី ទឹម ផាន់ណា និស្សិតជំនាញអេឡិចត្រូនិក ជំនាញអេឡិចត្រូនិក ជាជំនាញដែលកំពុងត្រូវការនាពេលបច្ចុប្បន្ន យុវតី ទឹម ផាន់ណា ជានិស្សិតស្រីមួយរូប រៀនជំនាញមួយនេះ មើលឃើញថា ជំនាញអេឡិចត្រូនិកសំខាន់ណាស់ ព្រោះឧស្សាហកម្មបានធ្វើបរិវត្តកម្មមកដល់ជំនាន់ទី៤.០ទៅហើយ ហើយត្រូវពឹងផ្អែកទៅលើគ្រឿងអេឡិចត្រូនិចទៅទៀត។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
