Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី២៣ - លោក លឹម វិសាល និស្សិតវិស្វកម្មអេឡិចត្រូនិក និងទូរគមនាគមន៍ វិសាល ចំណាយពេលច្រើនណាស់ក្នុងការសិក្សាជំនាញទូរគមនាគមន៍។ ថ្ងៃខ្លះត្រូវសម្រាកនៅសាលាដើម្បីសិក្សាស្រាវជ្រាវ ដោយមូលហេតុពុំមានឧបករណ៍ដើម្បីសាកល្បងនៅខាងក្រៅឡើយ។ ជំនាញទូរគមនាគមន៍ ដែលភាគច្រើនមិនសូវមានអ្នកស្គាល់ ក្លាយជាជំនាញមួយដែលជាតម្រូវការចាំបាច់ខ្លាំងសម្រាប់កម្ពុជា ក្នុងសសម័យឧស្សាហកម្ម៤.០នេះ ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
